តម្លៃ​មាស​បាន​កើន​ឡើង​នៅពេល​ថ្ងៃត្រង់​នៃ​ការជួញដូរ​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទប៉ុន្តែ​នៅតែ​ទាប​ជាង​វគ្គ​ជួញដូរ​មុនខណៈ​ទីផ្សារ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​។កាលពី​ថ្ងៃ​អង្គារការខាតបង់​យ៉ាងសំខាន់​នៅក្នុង​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អាមេរិក​ ដែល​ឈានដល់​កម្រិត​ទាប​រយៈ​ពេល ៤ ​សប្តាហ៍បាន​គាំទ្រ​ដល់​លោហធាតុ​មានតម្លៃ​។

ពេល​ទីផ្សារ​កំពុង​រង់ចាំ​ការចេញផ្សាយ​របស់​ធនា​គារ​កណ្ដាល​សហរដ្ឋអាមេរិក​ពី​កិច្ចប្រជុំ​គោលនយោបាយ​សម្រាប់​ខែ​ឧសភា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុនតម្លៃ​មាស​បាន​ធ្លាក់ចុះ​ពី ១ ៧៨៥ ដល់ ១ ៨៦៥ ដុល្លារ​ ក្នុង​មួយ​អោន​ស៍​។ ចំណុច​មួយទៀត​ដើម្បី​មើល​ពី​ទីផ្សារ​មាស​នៅ​សប្តាហ៍​នេះ គឺ​របាយការណ៍​ដែល​សហរដ្ឋអាមេរិក​អាច​ពិចារណា​ដកព​ន្ធ​ពាណិជ្ជកម្ម​មួយចំនួន​លើ​ប្រទេស​ចិន​។នេះ​យ៉ាងហោចណាស់​មួយផ្នែក​អាច​បន្ធូរបន្ថយបន្ទុក​ហិរញ្ញវត្ថុ​លើ​ក្រុមហ៊ុននិង​អ្នក​ប្រើប្រាស់​។

ដូចគ្នានេះដែរប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បានធ្វើ​ដំណើរ​ទៅកាន់​អាស៊ីហើយ​កាលពី​ថ្ងៃ​ចន្ទបានដាក់​ចេញ​នូវ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្មី​មួយ​ហៅថា Indo-Pacific Economic Framework ដែល​អាច​នាំឱ្យ​សហរដ្ឋអាមេរិករួមជាមួយ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ១២​ ផ្សេងទៀតទទួលបាន ៤០% នៃ​ចំណែក​សេដ្ឋកិច្ចពិភពលោក​។

​តាម​លក្ខណៈ​បច្ចេកទេស​វិញរបា​តម្លៃ​ប្រចាំថ្ងៃ​បង្ហាញថា មាស​កំពុង​បន្ត​ក្នុង​ទិស​ដៅ​ធ្លាក់ចុះដោយមាន​ទំនោរ​កើនឡើង​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ដូច្នេះប្រសិន​បើ​តម្លៃ​កើនឡើង​កាន់តែច្រើន​ក្នុង​សប្តាហ៍​នេះទិស​ដៅ​ធ្លាក់ចុះ​នឹង​ពិតជា​ត្រូវបាន​ត្រលប់​មកវិញ​។គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​នេះរបា​តម្លៃ​ខ្ពស់គឺ​នៅ​កម្រិត ១ ៨៦៥ ដុល្លារ នឹង​អាច​ឡើងដល់ ១ ៨៧៥ ដុល្លារ​។ ចំ​ណែ​របា​តម្លៃ​ទាប គឺ​នៅ​កម្រិត ១ ៨៤៣ និង​អាច​ធ្លាក់​ដល់​កម្រិត​ទាប​ថ្ងៃ​សុក្រ ១ ៨៣០​ ដុល្លារ៕​