ទីក្រុង​ញូ​វ​ដែលីៈ ប្រទេស​ឥណ្ឌា​បាន​និយាយថា ខ្លួន​បាន​កាត់បន្ថយ​ការនាំចេញ​ស្ករស​ដើម្បី​ការពារ​ការផ្គត់ផ្គង់​ផ្ទាល់ខ្លួន និង​បន្ធូរបន្ថយ​អតិផរណា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការហាមឃាត់​លើ​ការនាំចេញ​ស្រូវ​សាលី​បានធ្វើឱ្យ​តម្លៃ​ពិភពលោក​កើនឡើង​បន្ទាប់ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន។

ប្រទេស​ផលិត​ស្ករស​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​ជា​អ្នក​នាំចេញ​លំដាប់​លេខ ១ បន្ទាប់ពី​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការនាំចេញ​នឹងត្រូវ​បានកំណត់​ត្រឹម ១០លាន​តោន​សម្រាប់​ឆ្នាំ​ទីផ្សារ​បច្ចុប្បន្ន​ដល់​ខែកញ្ញា។

ក្រសួង​ចំណីអាហារ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង «ក្នុង​គោលបំណង​ដើម្បី​រក្សា​ភាព​អាច​រកបាន​ក្នុងស្រុក និង​ស្ថិរភាព​តម្លៃ​ក្នុងអំឡុង​រដូវ​ស្ករស»។

ការនាំចេញ​ស្ករស​ត្រូវបាន​គេ​ព្យាករថា​នឹង​កើនឡើង​ខ្ពស់បំផុត​នៅ​ឆ្នាំ​ទីផ្សារ​នេះ ជាមួយនឹង​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​សម្រាប់​ប្រហែល ៩ លាន​តោន និង ៧,៨លាន​តោន​ត្រូវបាន​ដឹកជញ្ជូន​រួចហើយ។

ដោយ​លើកឡើង​ពី​អតិផរណា និង​តម្រូវការ​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស នៅ​ពាក់កណ្តាល​ខែឧសភា ប្រទេស​ឥណ្ឌា​បាន​ហាមឃាត់​ការនាំចេញ​ស្រូវ​សាលី​ថ្មី​ណាមួយ​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​បន្ទាប់ពី​ខែមីនា ​ដែល​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា ដោយ​ស្តីបន្ទោស​លើ​ការប្រែប្រួល​អាកាសធាតុ នាំ​ប៉ះពាល់​ដល់​ការប្រមូល​ផល។

ថ្វីបើ​ឥណ្ឌា​ជា​អ្នកលេង​តិចតួច​នៅលើ​ទីផ្សារ​ពិភពលោក​ក៏ដោយ ការសម្រេច​ចុងក្រោយ នេះ​បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​សកល​កើនឡើង​បន្ថែមទៀត ចាប់តាំងពី​ការ​លុកលុយ​កាលពី​ខែកុម្ភៈ​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​មហាអំណាច​កសិកម្ម​អ៊ុយ​ក្រែ​ន ​ដែល​កាលពីមុន​មាន​ចំនួន ១២ភាគរយ​​នៃ​ការនាំចេញ​សកល។

ការសម្រេចចិត្ត​នេះ​ក៏បាន​ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច​ចំពោះ​ការកើនឡើង​នៃ​ការការពារ​និយម​នៅពេល​មាន​ជម្លោះ។

ការហាមឃាត់​ការនាំចេញ​ក៏បាន​បន្សល់ទុក​ស្រូវ​សា​លី​រាប់សែន​តោន​ជាប់គាំង​នៅ​កំពង់ផែ​ធំ​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ដោយមាន​ឡាន​ដឹកទំនិញ​រាប់ពាន់​គ្រឿង​រង់ចាំ​ដឹក​ចេញ។

អាជ្ញាធរ​បាន​សង្កត់ធ្ងន់​ថា ការស្នើសុំ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​សម្រាប់​ស្រូវ​សាលី​ពី​ប្រទេស​ផ្សេងទៀត​ដែល​ឡើងថ្លៃ​ខ្ពស់​នឹងត្រូវ​បានអនុញ្ញាត។

នៅ​កន្លែង​ផ្សេងទៀត​នៅ​អាស៊ី ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្អាក​ការនាំចេញ​ប្រេងដូង​ជា​បណ្តោះអាសន្ន ខណៈដែល​ម៉ាឡេស៊ី​បាន​ហាមឃាត់​ការនាំចេញ​សាច់មាន់៕ AFP/RR