គណៈ​គ្រប់គ្រង សុវណ្ណាភូមិ ឡាយហ្វ៍ កាល​ពី​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ បាន​ចុះ​ទៅ​សាលា​បឋមសិក្សា​អូរទូច ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​អូរទូច សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត ដើម្បី​ផ្តល់​សម្ភារ​សិក្សា និង​ម៉ាស់​ការពារ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ចំនួន ៣១១ នាក់។ លើស​ពី​នេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​បាន​ឧបត្ថម្ភ​ថវិកា ១ លាន​រៀល ដល់​សាលា​សម្រាប់​ការ​សាងសង់ ឬ​ជួសជុល​ផ្សេងៗ​ផង​ដែរ​។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​បាន​ផ្តល់​ជូន​ឆត្រ​ធំៗ​ដល់​សាលារៀន​ ដើម្បី​ជា​ជម្រក​ម្លប់​ដល់​សិស្ស​នៅ​អំឡុង​​ពេល​ម៉ោង​សម្រាក ឬ​ពេល​ចេញ​លេង។​

ការ​ឧបត្ថម្ភ​របស់​ សុវណ្ណាភូមិ ឡាយហ្វ៍ នេះ​គឺ​ដើម្បី​រួម​ចំណែក​ជួយ​ដោះស្រាយ​ដល់​សិស្ស​ក្រីក្រ​ដែល​ត្រូវ​ការ​សម្ភារ​ទាំង​អស់​នេះ​ជា​ចាំបាច់ ហើយ​នាយក​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំង​អស់​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​បាន​ផ្តល់​សម្ភារ​សិក្សា​ទាំង​នេះ។

សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​ក្នុង​ស្រុក ក្នុង​ការ​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ កំពុង​ផ្តល់​ការ​ការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង ១៦ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ ជាមួយ​គ្នា​ផង​ដែរ ក្រុមហ៊ុន​ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​បាន​រួម​ចំណែក​ក្នុង​កិច្ចការ​សង្គម ដល់​សហគមន៍​ក្នុង​ស្រុក​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា សម្ភារ​សិក្សា និង​ម៉ាស់​ការពារ​ទាំង ៣១១ កញ្ចប់ សម្រាប់​សិស្សានុសិស្ស​គ្រប់​រូប នៅ​ភូមិ​អូរទូច ឃុំ​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត នឹង​ជួយ​សម្រាល​ការ​លំបាក​ដល់​សិស្ស និង​សាលា​បាន​មួយ​ផ្នែក​ផង​ដែរ»។

លោក​អគ្គនាយក​បាន​បន្ថែម​ថា៖ «សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ជាច្រើន ដូចជា​ការ​បរិច្ចាគ​មី​កញ្ចប់​ដល់​រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ពេល​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្រោម​ការ​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូវីដ ១៩ និង​ការ​បរិច្ចាគ​មី​កញ្ចប់​ដល់​សាលា​ស្រុក​ខ្សាច់​កណ្តាល ផ្តល់​ម៉ាស់​ការពារ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប និង​ផ្តល់​អាហារ ព្រម​ទាំង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​តាមរយៈ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា» នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ»។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «សកម្មភាព​ចូលរួម​ក្នុង​ការងារ​សង្គម​ទាំង​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​ការ​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ពី​សំណាក់​អតិថិជន ក្នុង​ការ​ជ្រើសរើស​ជា​ដៃគូ​ការពារ​ហិរញ្ញវត្ថុ​គ្រួសារ​របស់​ពួក​គេ ដែល​ស្រប​ទៅ​នឹង​បេសកកម្ម​របស់​យើង​គឺ «នៅ​ទី​នេះ ដើម្បី​អ្នក នៅ​ទី​នេះ ដើម្បី​កម្ពុជា»។

អំពី​សុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និង​ជា​ទី​ទុក​ចិត្ត ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ស្ថាប័ន International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕