ក្នុងគោលបំណងដើម្បីគាំទ្រយ៉ាងខ្លាំងក្លាក្នុងការអភិរក្សវប្បធម៌ប្រពៃណីខ្មែរគោរពចំពោះវប្បធម៌ចម្រុះ លើកកម្ពស់វិស័យវប្បធម៌ខ្មែរ ពង្រឹងទំនាក់ទំនងកម្ពុជា និងចិនកាលពីថ្ងៃទី ១ ខែកក្កដា សមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន បានធ្វើកម្មវិធីឧបត្ថម្ភសម្ភារមួយចំនួនដល់សិស្សក្រីក្រនៅសាលាមធ្យមវិចិត្រសិល្បៈ (Secondary School of Fine Arts)។
កម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងការសិក្សាលើកនេះរួមមានសម្ភារមួយចំនួនដូចជាម៉ូតូ កង់ សម្លៀកបំពាក់ ហើយក៏មានការសម្តែងសិល្បះ ដើម្បីឱ្យសិស្សានុសិស្សទទួលបានក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីស្ថាប័នសង្គម ដើម្បីឱ្យពួកគេកាន់តែមានកម្លាំងជំរុញវិស័យវប្បធម៌ឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត។
កម្មវិធីមួយនេះអញ្ជើញចូលរួមដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសមាគមជំរុញឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ កម្ពុជា-ចិន លោកស្រី Lisa Liang អនុប្រធានប្រតិបត្តិនៃសមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន, នាយកសាលាមធ្យមវិចិត្រសិល្បៈ ថ្នាក់ដឹកនាំភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
កម្មវិធីឧបត្ថម្ភមួយនេះទទួលបានគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោក Deng Pibing ក៏ដូចជាទទួលបានការជូនពរពីមិត្តភ័ក្តិគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។
នៅក្នុងកម្មវិធីនោះ សិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈបានបង្ហាញពីការសម្តែងសិល្បៈដ៏អស្ចារ្យជាច្រើនទម្រង់ជូនទៅដល់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទស្សនា។

ជាបន្ទាប់ សមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិនបានអញ្ជើញទស្សនាបរិយាកាសនៅក្នុងសាលាក្រោមការដឹកនាំពីឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងនាយកសាលាមធ្យមវិចិត្រសិល្បៈ។ សាលាក៏បានណែនាំពីប្រវត្តិនៃការអភិវឌ្ឍ និងស្ថានភាពបច្ចុប្បន្នរបស់សាលា ដែលធ្វើឱ្យចំណងមិត្តភាពកាន់តែស្និទ្ធស្នាលបន្ថែមទៀត។
សមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន បានប្រមូលផ្តុំអ្នកមានទេពកោសល្យ និងធនធានប្រកបដោយវិជ្ជាជីវៈជាស្ថាប័នសហការដែលកំណត់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលជាចំណុចចម្បងនៃប្រទេសទាំង ២,ផ្សព្វផ្សាយតំបន់អាស៊ីប៉ាស៊ីហ្វិកមានការផ្សព្វផ្សាយពីវប្បធម៌ កម្ពុជានិងចិន បានធ្វើឱ្យសមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិនកាន់តែមានប្រជាប្រិយភាព និងឥទ្ធិពលកាន់តែខ្លាំងឡើងនៅកម្ពុជា។
ការឧបត្ថម្ភនេះក៏ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ នាពេលអនាគត សមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិននឹងនៅតែបន្តជួយដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជាបន្តលើស្ទួយវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់កម្ពុជា និងរួមគ្នាជំរុញការផ្លាស់ប្តូរទៅវិញទៅមក និងការអភិវឌ្ឍវប្បធម៌រវាងកម្ពុជា និងចិនព្រមទាំងធ្វើជាឯកអគ្គរាជទូតដ៏ល្អនៃមិត្តភាពកម្ពុជា-ចិន ដើម្បីចាប់ឱកាសក្នុងការពង្រឹងវប្បធម៌ និងសិល្បៈទាំង ២ ឱ្យកាន់តែរឹងមាំ នាំយកវប្បធម៌ដ៏ត្រចះត្រចង់របស់កម្ពុជាចូលទៅក្នុងប្រទេសចិន និងឈានទៅដល់សកលលោក ហើយប្រើប្រាស់វប្បធម៌ជាមធ្យោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មផ្សេងៗទៀតរបស់កម្ពុជា៕
