ទោះបីជា​ទីផ្សារ​កំពុងទ​ទួល​ប្រយោជន៍​ពី​តម្លៃ​មាស ការឆ្លើយតប​របស់​ធ​នាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ចំពោះ​អតិផរណា និង​ការ​ពង្រឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​តម្លៃ​មាស​។ បច្ចុប្បន្ន តម្លៃ​មាស​កំពុង​មើលទៅ​ចុះខ្សោយ និង​កំពុង​ជួញដូរ​ក្នុងតម្លៃ ១ ៨០៧​ ដុល្លារ ​ក្នុង ​១ ​អោន​ស៍ ខណៈ​ការ​​ផ្លាស់ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនា​​គារ​កណ្ដាល​សហរដ្ឋអាមេរិក​បានចេញ​ជា​រូបរាង និង​កាត់បន្ថយ​ទំនុកចិត្ត​វិនិយោគិន​។

​ប្រាក់​ដុល្លារ​ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការដំឡើង​អត្រា​ការប្រាក់​ដ៏​ធំ​មួយទៀត​របស់​សហរដ្ឋ​អាមេរិក​នៅ​ចុងខែ​នេះ ដែល​អាច​ឡើងដល់ ២,២៥ ទៅ ២,៥%​។ សក្ដានុពល​ទីផ្សារ​តម្លៃ​ភាគហ៊ុន និង​ទិន្នផល​ដែល​កំពុង​ធ្លាក់ចុះ បង្ហាញថា ទីផ្សារ​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​។

ទន្ទឹមនឹងនេះ ធនាគារកណ្តាល​គ្រាន់តែ​បង្កើនល្បឿន​ក្នុងការ​រឹតបន្តឹង​គោ​លន​​យោ​បាយ​រូបិយវត្ថុ ដែល​បង្កើត​សម្ពាធ​លើ​ការរំពឹងទុក​អតិផរណា​រយៈពេល​វែង​។ ក្នុង​បរិយាកាស​នេះ តម្រូវការ​មាស​ដែលជា​លោហ​-​ធាតុ​មានតម្លៃ​សម្រាប់​ការពារ​ប្រឆាំងនឹង​អតិផរណា​នឹង​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ការ​បញ្ច្រាស​មកវិញ​អាច​នឹងមិន​កើតឡើងរ​ហូត​ដល់​ធនាគារកណ្តាល​របស់​ក្រុម​ប្រទេស G7 ចាប់ផ្តើម​បន្ទន់​សេចក្ដី​ក្នុងការ​​ថ្លែងការណ៍​របស់ខ្លួន ដែល​អាច​ចំណាយពេល​រាប់​ខែ​។​

​ក្នុងការ​ធ្លាក់ចុះ កម្រិត​តម្លៃ​ទាប ១ ៧៨៦ ទៅ ១ ៧៧៧ ​ដុល្លារ នឹង​នៅតែ​ស្ថិតក្រោម​ការយក​​ចិត្ត​ទុកដាក់​។ ប្រសិនបើ​វា​បំបែក​ចំណុច​នេះ ទំនោរ​ធ្លាក់ចុះ​អាច​ឆ្ពោះទៅរក​តំបន់​កម្រិត​តម្លៃ​ទាប​ប្រហែល ១ ៧៦០​ ដុល្លារ​។ ដំណាក់កាល​ធ្លាក់ចុះ​ដ៏​សំខាន់​ឥឡូវនេះ គឺ​នៅ​តំបន់ ១ ៧០០ ទៅ ១ ៧៣០ ​ដុល្លារ ដែលជា​កម្រិត​ទាប​កាល​​ពី​ឆ្នាំមុន និង​កម្រិត​បញ្ច្រាស​បណ្ដោះ​អាសន្ន ៦១,៨% ពី​ការប្រមូលផ្តុំ​ឆ្នាំ ​២០១៨ ដល់ ២០២០ ត្រូវបាន​ប្រមូលផ្តុំ​។

ប្រសិនបើ​កម្រិត​នោះ​ក៏​ធ្លាក់ចុះ​នៅក្នុង​សប្តាហ៍​ខាងមុខនេះ ខ្សែការពារ​បន្ទាប់​នៅក្នុង​តម្លៃ​មាស​អាច​នៅ​កម្រិត ១ ៦៥០ ​ដុល្លារ ដែលជា​តម្លៃ​មធ្យម​ក្នុង​រយៈពេល ២០០​ សប្តាហ៍ និង​កម្រិត​បញ្ច្រាស​បណ្ដោះ​អាសន្ន ៥០% ពី​ការប្រមូលផ្តុំ​រយៈពេល​ ២ ​ឆ្នាំ​បាន​ឆ្លងកាត់​៕