ក្រុមហ៊ុន ព្រូ​ដិ​នស​ល ដែលជា​ក្រុម​​ហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា បានដាក់​សម្ពោធ​ផលិត​​ផល​ធានារ៉ា់ប់រង PRU​ សុខភាព​ខ្ញុំ ដើម្បី​ធ្វើឱ្យ​លទ្ធភាព​ទទួលបាន​សេវា​ព្យាបាល​ប្រកបដោយ​គុណភាព​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​កាន់តែ​មានតម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​។ អតិថិជន​អាច​រក​ទិញ​ផលិតផល​នេះ​បាន​តាមរយៈ​ទីប្រឹក្សា​របស់​ព្រូ​ដិ​នស​ល​។

​ការចំណាយ​ដោយ​លុយ​ផ្ទាល់ខ្លួន​លើ​ការព្យាបាល​នៅ​ប្រទេស​កម្ពុជា​ បាន​ឈានដល់​ទំហំ​ទឹកប្រាក់ ៨៥៦ លាន​ដុល្លារ [​គិត​ត្រឹម​ឆ្នាំ ២០១៨] ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គ្រួសារ​កម្ពុជា​ប្រឈមមុខ​នឹង​ស្ថានភាព​សុខភាព និង​តម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មិនអាច​ដឹង​មុន​។ PRU ​សុខភាព​ខ្ញុំ គឺជា​ផលិតផល​ធានារ៉ាប់រង​ដែល​ផ្ដល់​សំណង​លើ​ថ្លៃ​ព្យាបាល ​ដែល​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ក្នុង​ការទទួល​ការព្យាបាល​នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​។

​អតិថិជន​អាច​ជ្រើសរើស​រៀបចំ​ការ​ព្យាបាល​ដែល​ខ្លួន​ពេញចិត្ត​នៅក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការទូទាត់​ថ្លៃ​សំណង​ព្យាបាល​ដែលមាន​ទំហំ​រហូតដល់ ៥០,០០០ ដុល្លារ​។ លើសពីនេះ អតិថិជន​អាច​រីករាយ​ជាមួយ «​បទ​​ពិសោធន៍​នៃ​ការចំណាយ​ដោយ​មិនបាច់​មាន​សាច់ប្រាក់​» នៅពេល​គាត់​ទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​ដៃគូ ដោយ​មិនចាំបាច់​បង់ប្រាក់​ជាមុន​សម្រាប់​ការព្យាបាល​ដែលមាន​ការ​ការ​ពារ​ក្រោម​ផលិតផល​នេះ​។​

​អតិថិជន​ដែលមាន​អាយុ​ចន្លោះ​ពី ១៨-៦០ ​ឆ្នាំ អាចធ្វើ​ការទិញ​ផលិត​​ផល PRU ​សុខភាព​ខ្ញុំ បាន​ដោយមាន​តម្លៃ​សមរម្យ​ចាប់ផ្តើម​ពី ០.៤ ដុល្លារ ក្នុង​មួយថ្ងៃ​។ អតិថិជន PRU ​សុខភាព​ខ្ញុំ អាច​ទទួលបាន​ការព្យាបាល​ប្រកប ដោយ​គុណភាព​ខ្ពស់ នៅតាម​មន្ទីរ​ពេទ្យ​ទូទាំង​តំបន់​អាស៊ាន ដែល​រួមមាន​ទាំង​ការព្យាបាល​លើ​ជំងឺមហារីក ការព្យាបាល​ដោយ​ចាំបាច់ និង​មិនចាំបាច់​សម្រាក​នៅ​មន្ទីរពេទ្យ និង​ផលវិបាក​នៃ​ការ​មានគភ៌​។

​លោក Sanjay Chakrabarty អគ្គនាយក​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​មានប្រសាសន៍ថា៖ «​លទ្ធ​ផល​ស្រាវជ្រាវ​របស់​យើង​បង្ហាញថា ប្រជាជន​កម្ពុជា ៤ ​នាក់ ក្នុងចំណោម ៥ ​នាក់ មានការ​ព្រួយបារម្ភ​អំពី​ការ​​ចំណាយ​ដោយ​លុយ​ផ្ទាល់ខ្លួន​លើ​ការ​​ថែទាំ​សុខភាព​។ ឆ្លើយតប​ទៅនឹង​បេសកកម្ម​ស្នូល​របស់​យើង យើង​បាន​អភិវឌ្ឍ​ផលិតផល PRU ​សុខភាព​ខ្ញុំ ដើម្បី​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល បាន​សេវា​ថែទាំ​សុខភាព​ដែល​កាន់តែ​មានតម្លៃ​សមរម្យ និង​ប្រកបដោយ​គុណ​​ភាព​នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់ អាស៊ាន​ផ្សេងទៀត​»​។​

​ដើម្បី​បង្កើន​គុណភាព​នៃ​បទ​ពិ​​សោធន៍​របស់​អតិថិជន អតិថិជន​អាច​ជ្រើសរើស​ការទូទាត់​ប្រាក់​តាម​វិធី​ជាច្រើន រួមទាំង KHQR ផងដែរ​។ អតិថិជន​ក៏​អាច​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​សុខភាព និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​លើ​ទូរស័ព្ទ Pulse by Prudential ដោយ​ឥតគិតថ្លៃ ដែល​អតិថិជន​អាច​ពិនិត្យ និង​គ្រប់គ្រង​បណ្ណ​សន្យា​រ៉ាប់រង​របស់​ពួកគេ ក៏ដូចជា​ការធ្វើ​បច្ចុប្បន្ន​​ភាព​ព័ត៌មាន​អ្នកទទួលផល​ផងដែរ​។​

Pulse គឺជា​កម្មវិធី​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ញា​សិប្ប​​និមិត្ត (AI) ដែល​ត្រូវបាន​រចនា​ឡើង​ ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ​ជារួម​ដល់​អតិថិជន​។ ជាមួយ Pulse អតិថិជន​អាចធ្វើ​ការវាយតម្លៃ​សុខភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដំណើរការ​ដោយ AI ការចូលរួម​សហគមន៍​អន​ឡាញ (​ដូច ជាការ​រត់ ការ​រាំ ឬ​អ្នក​ម្តាយ​វ័យក្មេង​) ការស្វែងរក​ទីតាំង​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត និង​រៀន​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​តាមរយៈ​ខ្លឹមសារ​អប់រំ​។ កម្មវិធី​នេះ​មាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ដែល​អាច​ទាញយក​ និង​ចុះឈ្មោះ​ប្រើប្រាស់​បាន​ដោយ​ឥតគិតថ្លៃ​យ៉ាង​ងាយស្រួល​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិត​​ផល PRU​ សុខភាព​ខ្ញុំ អតិថិជន​អាចទាក់ទង​មក​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ១៨០០-២១២២២៣ (​ឥតគិតថ្លៃ​) ​ឬ​ស្កែ​ន QR កូដ​ខាងក្រោម​៖

​សម្រាប់​ការទាញយក​កម្មវិធី​គ្រប់គ្រង​សុខភាព និង​ហិរញ្ញវត្ថុ Pulse សូម​ស្កេ​ន​កូដ QR ខាងក្រោម​នេះ​៖