
ហ្វតតេ ទទួលពានរង្វាន់ជា «ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងសុខភាពល្អបំផុតប្រចាំឆ្នាំនៅអាស៊ីប៉ាស៊ីហ្វិក»ដោយ GlobalHealth Asia-Pacific និងពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេប្រចាំឆ្នាំកម្ពុជា» ពី Asia Insurance។
ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ក្នុងថ្នាក់តំបន់ថា ជា «ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងសុខភាពល្អបំផុតប្រចាំឆ្នាំ នៅអាស៊ីប៉ាស៊ីហ្វិក» ដោយ GlobalHealth Asia-Pacific និងជា «ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេប្រចាំឆ្នាំកម្ពុជា» ដោយ Asia Insurance។ ការទទួលស្គាល់នេះ ដោយសារតែ ហ្វតតេ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មល្អបំផុតជូនដល់អតិថិជនដើម្បីធានាថា ពួកគាត់ទទួលបាននូវការការពារផ្នែកហិរញ្ញវត្ថុ និងភាពកក់ក្តៅ។
គួរកត់សម្គាល់ផងដែរថា ពី ១ ឆ្នាំទៅ ១ ឆ្នាំ ក្រុមហ៊ុន Insurance Asia តែងតែជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេជាច្រើននៅ ក្នុងតំបន់អាស៊ី ដើម្បីផ្តល់រង្វាន់ដល់ក្រុមហ៊ុនទាំងនោះ ដោយផ្អែកលើការច្នៃប្រឌិតខ្ពស់ចំពោះផលិតផល និងសេវាកម្ម។ ចាប់តាំងពីឆ្នាំ ២០១៦ មក មានក្រុមហ៊ុនធានារ៉ាប់រងជាង ១៣០ មកពីបណ្តាប្រទេសជាង ៣០ ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រងនីមួយៗកាន់តែទទួលបាននូវប្រជាប្រិយភាព ជាពិសេសការទទួលស្គាល់ពីអតិថិជន ដៃគូអាជីវកម្ម និងឧស្សាហកម្មធានារ៉ាប់រង។
Global Health Asia-Pacific គឺជាស្ថាប័នទេសចរណ៍វេជ្ជសាស្ត្រដែល មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យ កត់សម្គាល់នៅក្នុងតំបន់។ ជាមួយនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការជំរុញលើកទឹកចិត្តពីវិស័យសុខា
ភិបាល ការបោះពុម្ពផ្សាយរបស់ Global Health គឺជាទីផ្សារដែលឈានមុខគេ និងជាប្រភពសម្រាប់អ្នកជំងឺក្នុងការស្វែងរកការព្យាបាល និងការថែទាំ។

Insurance Asia និង GlobalHealth Asia-Pacific គឺជាស្ថាប័នដែលត្រូវបានទទួលស្គាល់ទូទាំងសហគមន៍ធានារ៉ាប់រង ហើយក្រុមហ៊ុនដែលឈ្នះពានរង្វាន់ទាំងអស់ត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលរួមមានការច្នៃប្រឌិត សមិទ្ធផល និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផងដែរ។
«វាពិតមានអត្ថន័យយ៉ាងខ្លាំងសម្រាប់យើង ដែលបានទទួលពានរង្វាន់មួយនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ មានការវិវឌ្ឍឥតឈប់ឈរ ហ្វតតេ តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអតិថិជន និងទុកអតិថិជនជាចម្បង។ ពានរង្វាន់មួយនេះ គឺជាការទទួលស្គាល់ពីការខឹតខំប្រឹងប្រែងរបស់និយោជិកគ្រប់លំដាប់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន ក៏ដូចជាការបន្តនូវភាពជឿជាក់ពីសំណាក់អតិថិជន និងដៃគូអាជីវកម្មរបស់យើង» នេះជាការលើកឡើងរបស់លោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិវាយហានិភ័យតំណាងឱ្យក្រុមហ៊ុន ហ្វតតេ។

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះរង្វាន់ទាំងនេះ»។ លោកបានបន្ថែមទៀតថា៖ «បើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីនិយោជិករបស់យើងទេ យើងពិតជាមិនអាចទទួលបានពានរង្វាន់ទាំងនេះឡើយ។ នៅក្រុមហ៊ុន ហ្វតតេ យើងមានបុគ្គលិកចម្រុះជាតិសាសន៍ដែលមានចំណេះដឹង ជំនាញរួមគ្នា ដើម្បីជំរុញឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ប្រតិបត្តិការអាជីវកម្មជាង ២០ ឆ្នាំ ក្រុមហ៊ុនហ្វតតេ បានបង្កើតនូវភាពជាដៃគូអាជីវកម្មយ៉ាងជិតស្និតជាមួយមន្ទីរពេទ្យ និងមជ្ឈមមណ្ឌលវេជ្ជសាស្ត្រ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្វតតេ មានមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាដៃគូ ប្រមាណជា ៧៥ ០០០ នៅទូទាំងពិភពលោក។ ហ្វតតេ ផ្តល់ជូននូវផលិតផលជាច្រើនដូចជា ធានារ៉ាប់រងលើអគ្គិភ័យ ធានារ៉ាប់រងជាក្រុមលើគ្រោះថ្នាក់បុគ្គល អចលនទ្រព្យ កប៉ាល់ និងវាយនភ័ណ្ឌអាកាសចរណ៍ យានយន្ត សុខភាព ទ្រព្យសម្បត្តិរដ្ឋ និងការពារហិរញ្ញវត្ថុ និងផ្សេងៗទៀត។
ហ្វតតេ ក៏មានជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលរួមមានការការពារអាយុជីវិត ការការពារលើការសិក្សា និងការការពារជាក្រុមទូលំទូលាយ និងការការពារជាក្រុម៕