
បុគ្គលិកស្ថានីយប្រេងកាល់តិចចាក់សាំងជូនអតិថិជន នៅខណ្ឌច្បារអំពៅ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជាមានតម្លៃថេរ គឺ ៤ ៧០០ រៀល ក្នុង ១ លីត្រ ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ ៥ ៥០០ រៀល ក្នុង ១ លីត្រ (កើន ៤០០ រៀល) ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ ខែ កញ្ញា ឆ្នាំ ២០២២។ នេះតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្ម។
របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោកដែលបានចេញកាលពីចុងខែមិថុនា បានបង្ហាញថា ប្រេងឥន្ធនៈឡើងថ្លៃគួបផ្សំជាមួយអតុល្យភាពជញ្ជីងពាណិជ្ជកម្មបរទេសរបស់កម្ពុជាបានបន្ថែមផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។
ធនាគារពិភពលលោកបានផ្តល់អនុសាសន៍មួយចំនួនដើម្បីទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញរួមមានការបន្តខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញជាពិសេសកសិផលតាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារជាដើម៕