ធនាគារ ABA ដែលជា​ធនាគារ​ឈានមុខ​នៅ​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល បាន​ណែនាំ​គណនី ABA Junior ​សម្រាប់​កុមារ ឬ​ក្មេង​ជំទង់​អាយុ​ចាប់ពី​ ១០ ដល់ ១៧ ​ឆ្នាំ ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​ធនាគារ​បែប​ទំនើប និង​ការចាយវាយ​ដោយ​មិន​ប្រើ​សាច់ប្រាក់​តាមរយៈ​កម្មវិធី ABA Mobile ផ្ទាល់ខ្លួន​។ នៅពេល​បើក​គណនី​បាន​ជោគជ័យ កុមារ ឬ​ក្មេង​ជំទង់ អាច​ប្រើ​សេវា​ដ៏​ពេញនិយម​របស់ ABA ដោយ​ខ្លួនឯង ខណៈ​ការប្រើប្រាស់​នោះ​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពី​ឪពុកម្ដាយ​ជាមួយ​កម្រិត​ទឹកប្រាក់​កំណត់​ជាក់លាក់​។​

​កុមារ ឬ​ក្មេង​ជំទង់​ដែលជា​ម្ចាស់​គណនី Junior អាច​ពិនិត្យ​សមតុល្យ​គណនី​ភ្លាមៗ ធ្វើការ​ផ្ទេរប្រាក់ និង​ការទូទាត់​ក្នុងស្រុក រួមទាំង​ការទូទាត់​តាម KHQR និង​ការ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង​។ ​ឪពុកម្តាយ​អាច​គ្រប់គ្រង​ការចំណាយ​របស់​កូន​តាមរយៈ​កម្មវិធី ABA Mobile ដោយឡែក​របស់ខ្លួន ផ្ញើ​ប្រាក់​ភ្លាមៗ​ទៅកាន់​គណនី Junior របស់​កូន​ហើយ​ទទួលបាន​សារ​ជូនដំណឹង​នៅពេល​កូន​ធ្វើការ​ផ្ទ​រ ឬ​ទូទាត់​ប្រាក់​លើ​កម្មវិធី ABA Mobile របស់​ពួកគេ​។​

​គណនី Junior លើកទឹកចិត្ត​ដល់​កុមារ ឬ​ក្មេង​ជំទង់​ឲ្យ​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ពី​ក្មេង និង​យល់​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​សម្រាប់​អនាគត​ពួកគេ​។ គណនី​នេះ ស្ថិតក្រោម​គណនី Minor ដែល​ធនាគារ​ផ្ដល់ជូន​នៅតាម​សាខា​តែប៉ុណ្ណោះ​។​

ដើម្បី​បើក ABA Junior Account ឪពុកម្ដាយ​ត្រូវ​៖

-​ ​បើក​កម្មវិធី​ABA Mobile រួច​ចុច​បើក​គណនី​ថ្មី​;

- ​ជ្រើសរើស​គណនី Junior បំពេញ​ព័ត៌មាន​របស់​កូន ហើយ​ជ្រើសរើស​រូបិយប័ណ្ណ​គណនី​;

- ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​កូន និង​ចុងក្រោយ បញ្ចូល​លេខ​កូដ​ដែល​ទទួលបាន​នៅលើ​ទូរស័ព្ទ​របស់​កូន​តាមរយៈ​សារ SMS។​

"​យើង​ជឿជាក់ថា​គណនី​ Junior នឹង​ជំរុញ​ដល់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​កុមារ និង​ក្មេង​ជំទង់ និង​អាច​ឲ្យ​ពួកគេ​ទទួលបាន​បទពិសោធ​នៃ​ការគ្រប់គ្រង​ចាត់ចែង​លុយកាក់​ក្នុងពេល​បច្ចុប្បន្ន ខណៈដែល​ឪពុកម្តាយ​អាច​សិក្សា​ស្វែងយល់ និង​តាមដាន​ទម្លាប់​ចាយវាយ​របស់​កូនៗ​បាន​យ៉ាង​ពេញលេញ​។ ខុសពី​គណនី​សន្សំ​ធម្មតា គណនី Junior មិន​ត្រឹមតែ​លើកទឹកចិត្ត​កូន​សន្សំ​ប្រាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អនុញ្ញាតឱ្យ​ពួកគេ​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​មធ្យោបាយ​ផ្ទាល់ខ្លួន​ជាមួយ​ ABA Mobile” លោក Zhiger Atchabarov​ នាយក​ប្រតិបត្តិការ​នៃ​ធនាគារ ABA​។​

​លោក​បាន​បន្ថែមថា "​យើង​លើកទឹកចិត្ត​ឪពុកម្តាយ​ទាំងអស់​ឱ្យ​បើក​គណនី​ ABA Junior សម្រាប់​កូន ព្រោះ​គណនី​នេះ​ជា​មធ្យោបាយ​ហិរញ្ញវត្ថុ​ដ៏​ឆ្លាត​វៃ​ដែល​មិន​ត្រឹមតែ​ជួយ​បណ្ដុះ​ទម្លាប់​ល្អ​នៃ​ការប្រើប្រាស់​លុយ​របស់​កុមារ ឬ​ក្មេង​ជំទង់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជួយ​ដល់​គ្រួសារ​ទាំងមូល​ផងដែរ​"​។​

​សូម​ចូលទៅ​កាន់​វិ​ប​សាយ ​Junior Account ​របស់​យើង​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ទូរស័ព្ទ​ទៅ​លេខ​ឥតគិតថ្លៃ 1 800 203 203 (​ក្នុងប្រទេស​កម្ពុជា​)​។​

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កម្មវិធី ABA Mobile សូម​ចូលទៅ​កាន់​ទំព័រ ABA Mobile របស់​យើង​។​