The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ ប្រៃសណីយ៍​កម្ពុជា ទទួលបាន​ពានរង្វាន់​ធនាគារ​ឆ្នើម​ចំនួន​ ២ ពី IFC

ធនាគារ ប្រៃសណីយ៍​កម្ពុជា ទទួលបាន​ពានរង្វាន់​ធនាគារ​ឆ្នើម​ចំនួន​ ២ ពី IFC

Content image - Phnom Penh Post
ធនាគារប្រៃសណីយ៍កម្ពុជាទទួលបានពានរង្វាន់ធនាគារឆ្នើមចំនួន ២ ពីស្ថាប័ន IFC កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅ។

ធនាគារ ប្រៃសណីយ៍​កម្ពុជា ទទួលបាន​ពានរង្វាន់​ធនាគារ​ឆ្នើម​ចំនួន​ ២ ពី IFC

ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ទទួលបាន​ពានរង្វាន់​ធនាគារ​ឆ្នើម​ចំនួន ​២ ​គឺ​ «SME Financier of The Year-Asia»​ លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុង​កម្មវិធី Global SME Finance Forum Award 2022 ដែល​រៀបចំឡើង​ដោយ International Finance Corporation (IFC) ដែលជា​សមាជិក​នៃ​ធនាគារពិភពលោក (World Bank) និង​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME Finance Forum) កាលពី​ថ្ងៃ​អង្គារ ទី ​២០ ខែកញ្ញា ឆ្នាំ​​ ២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។

​កម្មវិធី Global SME Finance Forum Award ២០២២ គឺជា​កម្ម​​វិធី​ប្រគល់​ពានរង្វាន់​ជូន​ដល់​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ និង Fintech ឆ្នើម នានា​នៅ​ទូទាំង​ពិភពលោក ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​លេចធ្លោ ក្នុងការ​ផ្តល់នូវ​ផលិតផល និង​សេវា​​កម្ម​ដ៏​ល្អ​ជូន​ដល់​អតិថិជន​។

​លោក តូច ចៅ​ចេក ប្រធាន​នា​យក​ប្រតិ​ប​តិ្ត ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ការទទួលបាន​ពានរង្វាន់​អន្តរជាតិ​ទាំង​ ២​ នេះ ពិតជា​ធ្វើឱ្យ​ធនាគារ ប្រៃសណីយ៍​កម្ពុ​ជាមាន​សេចក្តី​សោមនស្ស​យ៉ាង​ក្រៃលែង ដែល​នេះ​ជា​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ធនាគារ​កន្លង​មក និង​ជា​កម្លាំង​ចិត្ត​បន្ថែម សម្រាប់​ធនាគារ​ក្នុងការ​​ប្រឹងប្រែង​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង​ ១ ​កម្រិត​ទៀត​ជូន​ដល់​អតិថិជន​។

​លោក​បន្ថែមថា​៖ «​ចាប់តាំងពី​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ចាប់​​បើក​ដំណើរការ​ដំបូង ធនាគារ​តែង​​តែ ផ្តោត​សំខាន់​ទៅលើ​ការគាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម ជាពិសេស​សហគ្រិន​ជា​ស្ត្រី​។ ធនា​​គារ​តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការជួយ​គាំទ្រ​ដល់​អាជីវកម្ម និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវការ​ហិរញ្ញប្បទាន​ក្នុង​គោលបំណង​ពង្រីក អាជីវកម្ម ទុន​បង្វិល ក៏ដូចជា​ការគាំទ្រ​អាជីវ​​កម្ម​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ ​១៩ ឱ្យទទួល​ហិរញ្ញប្បទាន​ដ៏​សមស្រប​មួយ ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​អភិវឌ្ឍ​អាជីវកម្ម និង​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ចីរភាព និង​និរន្តរភាព​»​។

Content image - Phnom Penh Post
ធនាគារប្រៃសណីយ៍កម្ពុជាទទួលបានពានរង្វាន់ធនាគារឆ្នើមចំនួន២ ពីស្ថាប័ន IFC កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។

​លោក តូច ចៅ​ចេក បាន​បន្តទៀតថា​៖ «​ពានរង្វាន់​ឆ្នើម​ដែល​ផ្តល់​ដោយ IFC ពុំមែន​ចេះតែ​ទទួលបាន​នោះ​​ទេ​។ ដើម្បី​ទទួលបាន​ពានរង្វាន់​ទាំង ២ ​នេះ ធនាគារ ប្រៃសណីយ៍​កម្ពុជា ត្រូវ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​នៅ​ទូទាំង​ពិភពលោក​។

​លោក Matthew Gamser នាយក​ប្រតិបត្តិ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​មានប្រសាសន៍ថា៖ «​ឆ្នាំនេះ ចំនួន​ប្រទេស និង​ស្ថាប័ន​ចូល​រួមមាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ ដែល​ស្ថាប័ន​ទាំង​នោះបាន​បង្កើត​ផលិតផល និង​ដំណោះស្រាយ​ហិរញ្ញប្បទាន​យ៉ាង​​ច្រើន​សម្បូរបែប​។ វា​ពិត​ជាមានការលំបាក​ក្នុងការ​ដាក់ពិន្ទុ សម្រាប់​គណៈកម្មាធិការ​ប្រមាណ​ ១០០​ នាក់​របស់​យើង ដែល​សុទ្ធសឹង​ជា​អ្នក​​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប៉ុន្តែ​យើង​នៅតែ​អាច​ជ្រើសរើស​បាន​ស្ថាប័នហិរញ្ញវត្ថុ​ឆ្នើម​ប្រកបដោយ​សុក្រឹតភាព​»៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍