ដោយសារតែ​កំណើនប្រជាជន​មានការ​កើនឡើង បណ្តាលឱ្យមាន​តម្រូវការ​បរិភោគ​សាច់​នៅលើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ កត្តា​ទាំងនេះ​បាន​ជំរុញ​ឱ្យវិស័យ​ចិញ្ចឹម​ជ្រូក​ក្លាយជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នៅក្នុងប្រទេស​កម្ពុជា​។ យ៉ាងណាមិញ ដើម្បី​បំពេញតម្រូវការ​លូតលាស់​ទាំងនេះ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា បានផ្តល់​ឱកាស​សម្រាប់​ទទួល​ដៃគូ​សហការ​ដែល​ចាប់អារម្មណ៍​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​បន្ថែម ដើម្បី​កាត់បន្ថយ​ការនាំ​ចូល ខណៈ​ប​ច្ច​ប្បន្ន​ជ្រូក​កំពុងមាន​តម្រូវការ​ច្រើន​និង​មានតម្លៃ​ខ្ពស់​។​

អាជីវកម្ម​ការចិញ្ចឹម​ជ្រូក​គឺជា​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់ CPF ដែល​បាន​ដំណើរការ និង​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុងប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៩ មក​ម្លេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក ​Damnoen Langrabum

​លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា​ក្រុមហ៊ុន CPF ជា​ក្រុម​​ហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិ​​ការ​អាជីវកម្ម​កសិឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ ក៏ដូចជាបណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិតក្រោម​ចក្ខុវិស័យ​ «​ផ្ទះបាយ​ពិភព លោក​»​ ប្រកបដោយ​និរន្តរ​ភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការចិញ្ចឹម​សត្វ (Farm) ចំណីអាហារ (Food) និង​ការ​ចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ​និង​លក់រាយ (Retail) ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និងបរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​។ ក្រុមហ៊ុន ស៊ី​ភី​ខេ​ម បូ​ឌា​ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ​១៩៩៦​។​

​លោក Damnoen Langrabum ប្រធាន​ក្រុមប្រឹក្សាភិបាល​រង នៃ​អាជីវកម្ម​ការចិញ្ចឹម​ជ្រូក​របស់​ក្រុម​​ហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ក្រុម​​ហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ជ្រូកនៅ​កម្ពុជា ជាមួយនឹង​ការ​ផ្តល់ឱកាស​ដៃគូ​សហការ​បន្ថែម​ក្នុង​ការសហការ​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​។​

​ដោយសារ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ចំណីអាហារ​មានការ​កើនឡើង អាជីវកម្ម​កសិកម្ម ជាពិសេស​អាជីវកម្ម​ជ្រូក​ត្រូវតែ​មានការ​អភិ​​វ​ឌ្ឍ​ទៅតាម​និន្នាការ យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក រួមមាន (១) ការបង្កើន​ការ​បង្កាត់​ពូជ​ឱ្យ​ល្អប្រសើរ (២) ការគ្រប់គ្រង​ចំណី​និង​ទឹក (៣) ការគ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព​។​

ការបង្កើន​ការ​បង្កាត់​ពូជ

​ការជ្រើសរើស​ពូជ​សត្វ​យកមក​ចិញ្ចឹម ​គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន CP មាន​ក្រុម​ការ​​ងារ​ដែលជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ប្រឹក្សា​ជាច្រើន​ទាក់ទង​នឹង​ការជ្រើសរើស​ពូជ ដើម្បីឱ្យ​ជ្រូក​មាន​សុខភាព​ល្អ លូតលាស់​លឿន ផ្តល់​ទិន្នផល​ខ្ពស់ ធន់​នឹង​ជំងឺ និង​មាន គុណ​​ភាពល្អ​។

ការគ្រប់គ្រង​ចំណី និង​ទឹក

​ការជ្រើសរើស​ចំណី​ដែល​ត្រឹម​ត្រូវ​សម្រាប់​ការចិញ្ចឹម​សត្វ​គឺជា​គន្លឹះ​មួយ​ដ៏​ជោគជ័យ​។ កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់ ចំណី​ត្រូវតែមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ការផ្តល់​ចំណី​តាម​កម្មវិធី​នឹង​តាម​អាយុកាល​នីមួយៗ​នៃ​សត្វ​។​

ការគ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព

​ការគ្រប់គ្រង​ល្អ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព ថែមទាំង​កាត់បន្ថយ​ការបាត់បង់​ទិន្នផល​ផងដែរ ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​ដ៏​ល្អ ​គឺ​ត្រូវមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ ការគ្រប់គ្រង​ជីវ​សុវត្ថិភាព កម្មវិធី​តាមដាន​សុខភាព​របស់​សត្វ និង​ការគ្រប់គ្រង​បរិស្ថាន​។ លើសពីនេះ កសិករ​ចាំបាច់​ត្រូវតែ​ប្រឹក្សា​ជាមួយ​ពេទ្យសត្វ​បន្ថែម​អំពី​បច្ចេកទេស​។

​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន បាន​ចុះទៅ​សម្ភាសន៍​អតិថិជន ដែលជា​ដៃគូ​សហការ​របស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ និង​ជ្រូក​ពូជ​នៅខេត្តតាកែវ ដោយ​អតិថិជន​ដែលជា​ដៃគូ​សហការ​បាន​និយាយថា ពួកគាត់​មាន​ទំនុកចិត្ត​លើក្រុមហ៊ុន ស៊ី​ភី ព្រោះ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សម្លេង និង​បទពិសោធ​ន៏​ខ្ពស់​លើ​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា លើសពីនេះទៅទៀត​ក្រុមហ៊ុន​ថែមទាំង​មាន​ពេទ្យសត្វ​ក្នុងការ​ប្រឹក្សា​អំពី​ជំនាញ​ និង​បច្ចេកទេស​ចិញ្ចឹម​ដែល​ជួយ​ឱ្យ​ទទួលបាន​ទិន្នផល​កាន់តែ​ល្អ​»​។

​ការសហការ​ចិញ្ចឹមសត្វ​ជាមួយ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា អតិថិជន​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ភ្នាក់ងារ ដែលជា​បុគ្គលិក និងពេទ្យសត្វ​របស់​ក្រុមហ៊ុន​ចុះទៅប្រឹក្សា​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម និង​ការធ្វើ​ទីផ្សារ​ផងដែរ​។ លើសពីនេះទៅទៀត អតិថិជន​នឹង​ទទួលបាន​ការផ្គត់ផ្គង់​នៅ​សេវាកម្ម​ចិញ្ចឹម​ជាច្រើន​បន្ថែមទៀត​រួមមាន ការផ្តល់​ពូជ​សត្វ ចំណី​សត្វ និង​ថ្នាំសង្កូវ​៕

​កសិករដែលសហការជាមួយក្រុមហ៊ុនស៊ីភីក្នុងការចិញ្ចឹមជ្រូក នឹងទទួលបានអត្ថប្រយោជន៍ច្រើន ក៏ដូចជាការគាំទ្រពីក្រុមហ៊ុនទាំងពូជ ចំណី និងបច្ចេកទេស។ រូបថត ស៊ីភី

១.​លក្ខខណ្ឌ អតិថិជន​ចង់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​អាជីវក​ម្មការ​​ចិញ្ចឹម​ជ្រូក ​

- អតិថិជន​ត្រូវមាន​ទីតាំង​ក្នុង​ការធ្វើ​កសិដ្ឋាន​ច្បាស់លាស់​ (​មិន​នៅ​ទីប្រជុំជន មាន​ផ្លូវចេញចូល ងាយស្រួល​ដឹកជញ្ជូន​ចំណី​និង​សត្វ មាន​ប្រព័ន្ធ​ទឹក ភ្លើង ។​ល​។​)​។

​- មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​ក្រុមហ៊ុន​ប្រគល់ជូន​មាន​កម្លាំង​ពលកម្ម​ក្នុងការ​ថែទាំ​។​

​- សម្ភារ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹម​ជ្រូក (​ទិញ​ចាយលុយ​សុទ្ធ​ក៏បាន ជំពាក់​ក្រុមហ៊ុន​ក៏បាន​)

​- ឯកសារ​ភ្ជាប់ (​អត្តសញ្ញាណ​​ប័​ណ្ឌ សៀវភៅ​គ្រួសារ សៀវភៅ​គណនី​ធនាគារ​)​។

​- បង្កើត​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​បាន (CV code)​។

អត្ថប្រយោជន៍​ដែល​ដៃគូ​ទទួល​​បាន​ពី​ក្រុមហ៊ុន​

​- ក្រុមហ៊ុន​ផ្តល់ជូន​ទៅកាន់​ដៃគូ​សហការ​ដូចជា ផ្តល់​ជា ពូជ ចំណី ថ្នាំ វ៉ាក់សាំង។​

- ​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ដែលជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ជួយ​ឱ្យ​ប្រឹក្សា​ពី​បច្ចេកទេស​ចិញ្ចឹម​។​

- ​ក្រុមហ៊ុន​មាន​អ្នកបច្ចេកទេស​ជួយ​ត្រួតពិនិត្យ​ពេល​កំពង់​សាងសង់​ទ្រុង​

​- ខាង​ក្រុមហ៊ុន​ជា​អ្នករក​ទីផ្សារ​និង​ចាប់​ជ្រូក​មកវិញ​។​

- ​ផល​តបស្នង​ដែល​កសិករ​ទទួលបាន​ក្នុងតម្លៃ​សមរម្យ​។​

​ដូចនេះ​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់​អារ​ម្ម​ណ៌ ក្នុង​ការសហការ​ចិញ្ចឹម​ជ្រូក ជាមួយ​ក្រុមហ៊ុន អាចទាក់ទង​មកកាន់​ក្រុមហ៊ុន​ស៊ី​ភី​បាន ដោយ​ព័ត៌មាន​បន្ថែម​សូម​ទាក់ ទង​ទូរស័ព្ទ​លេខ 012 308 417 Email៖ info@cpcambodia.com.kh ហ្វេ​ស​ប៊ុ​ក CP Cambodia Co.,Ltd ឬ​សូម​អញ្ជើញ​ទៅកាន់​សាខា CPF ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕​