ធនាគារ ABA ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​, ប្រាក់​បញ្ញើ​, កម្ចី​ដុល និង​ប្រាក់​ចំណេញ ផ្អែកលើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ 2021 របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ណែនាំ​គណនី​កាលកំណត់ ជាមួយ​ធានារ៉ាប់រង​ជីវិត និង​គ្រោះថ្នាក់ ពី​ក្រុមហ៊ុន មេនូឡាយ​ហ្វ៍ (Manulife) ដើម្បី​ផ្តល់​អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ប្រាក់​ដែល​មាន​អត្រា​ការប្រាក់​ប្រកួត​ប្រជែង និង​ផ្តល់​កញ្ចប់​ធានារ៉ាប់រង​ដោយ​ឥត​គិត​ថ្លៃ​។

អតិថិជន ABA ដែល​បើក​គណនី​កាលកំណត់​រយៈពេល 1 ឆ្នាំ នៅតាម​សាខា ឬ​តាមរយៈ ABA Mobile នឹង​ទទួលបាន​បណ្ណ​សន្យា​រ៉ាប់រង​ភ្លាមៗ​ពី​មេនូឡាយហ្វ៍ ខេមបូឌា ដែល​ផ្ដល់​សំណង​ករណី​បាត់បង់​ជីវិត និង​ពិការភាព​ទាំងស្រុង ក្នុង​ចំនួន​ទឹកប្រាក់ ស្មើនឹង​ប្រាក់​បញ្ញើ​ដែល​បាន​ដាក់ (​កំណត់​អតិបរមា 50,000 ដុល្លារ ឬ 200,000,000 រៀល​)​។

អតិថិជន ABA មាន​សិទ្ធិ​ទទួលបាន​ធានារ៉ាប់រង​ដោយ​មិន​ចាំបាច់​មាន​ការត្រួតពិនិត្យ​សុខភាព​ឡើយ ដែល​ជា​ធម្មតា​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​សុខភាព នៅពេល​ទិញ​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​។ សម្រាប់​បណ្ណសន្យា​រ៉ាប់រង អ្នក​អាច​ទាញ​យក​ក្នុង​ទម្រង់​អេឡិចត្រូនិក ពី​កម្មវិធី ABA Mobile ទុក​ជា​ឯកសារ​យោង​នាពេល​អនាគត​បាន​។

នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA លោក Askhat Azhikhanov បាន​មាន​ប្រសាសន៍​ក្នុង​ការដាក់​ដំណើរការ​ថា៖ «​យើង​ជឿជាក់​ថា ការរួមបញ្ចូល​សេវាកម្ម​របស់​ធនាគារ ABA និង មេនូឡាយហ្វ៍ ខេមបូឌា នេះ គឺ​សមស្រប​សម្រាប់​អតិថិជន​ដែល​ស្វែងរក​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ រួម​ជាមួយ​នឹង​កញ្ចប់​ធានារ៉ាប់រង​ជីវិត​ពេញលេញ​។ ឥឡូវ អតិថិជន​អាច​បើក​គណនី​កាលកំណត់ ABA ជាមួយ​នឹង​អត្រា​ការប្រាក់​ដ៏​ទាក់ទាញ ហើយ​ទទួលបាន​កញ្ចប់​ធានារ៉ាប់រង​ជីវិត និង​គ្រោះថ្នាក់​ពេញលេញ​ពី Manulife ដៃគូ​របស់​យើង ដោយ​ឥត​គិត​ថ្លៃ​»។

លោក​បាន​បន្ថែម​ថា ៖«​ការរួម​បញ្ចូល​នេះ​បាន​គូសបញ្ជាក់​ពី​ការបន្ត​គាំទ្រ សុខុមាលភាព​របស់​អតិថិជន និង​ភាពជា​ដៃគូ​របស់​ធនាគារ​ជាមួយ Manulife Cambodia ក្នុងការ​ផ្ដល់ជូន​អតិថិជន​នូវ​ការប្រើប្រាស់​ផលិតផល​ធានារ៉ាប់រង​ដ៏​ងាយស្រួល»។

សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​គណនី​កាលកំណត់ ជាមួយ​ធានារ៉ាប់រង​ជីវិត និង​គ្រោះថ្នាក់ សូម​ទូរស័ព្ទ​ទៅ ABA លេខ 1 800 203 203 (ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការហៅ​ក្នុង​ប្រទេស​កម្ពុជា​) ឬ​ក្រុមការងារ Manulife តាម​លេខ​ទូរស័ព្ទ​ប្រចាំការ 023 965 999​។

អតិថិជន​ដែល​ចង់​បើក​គណនី ABA លើកដំបូង អាច​បើក​ ១ តាម​ស្មាត​ហ្វូន​របស់​អ្នក ដោយ​ទាញយក​កម្មវិធី ABA Mobile រួច​បើក​គណនី​រហ័ស (​តម្រូវ​ឱ្យមាន​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​)៕