ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​ដែល ជា​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​គម​​នាគ​មន៍​ឈានមុខ​គេ​មួយ​នៅ​អាស៊ី ក្រោម​ក្រុមហ៊ុន edotco Group គឺជា​អ្នក​ឧបត្ថម្ភ​មួយ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​​កម្ពុជា ២០២២​។ ពិព័រណ៍ និង​សន្និសីទ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា ផ្តោតលើ​ន​វា​នុ​វត្ដ​ន៍ លើ​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ក៏ដូចជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (4IR)​។​

​ជាមួយនឹង​ប្រធានបទ «​ការ​ដោះ​ស្រាយ​ការប្រកួតប្រជែង​រួមគ្នា​តាមរយៈ​ទេពកោសល្យ​បច្ចេកវិទ្យា​» ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ បាន​ប្រព្រឹត្ត​​ឡើង​កាលពី​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ (​អគារ A-F)​។​

​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ មិន​ត្រឹមតែ​ជា​ពិព័រណ៍ និង​សន្និសីទ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០២២ ផងដែរ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកចូលរួម​ក្នុងការ​ចូលរួម​កិច្ចពិភាក្សា និង​វគ្គ​ចែករំលែក​បទ​​ពិសោធន៍​រវាង​អ្នកជំនាញ ស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពង្រីក​ចំណេះដឹង និង​បណ្តាញ​អា​ជី​​វក​ម្ម និង​ជាពិសេស​ស្វែងរក​ឱកាស​វិនិយោគ​។​

​ជាមួយនឹង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ជាង ៤ ០០០ នៅ​ទូទាំង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ក្រុមហ៊ុន​អ៊ី​​ដ​ត​ខូ បានទទួល​ជោគជ័យ​ក្នុង​ការកសាង និង​ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ជាច្រើន ដើម្បី​បង្កើន​គុណភាព​នៃ​សេវាកម្ម (QOS) ឬ​បណ្តាញទូរស័ព្ទ​​ចល័ត​សម្រាប់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​លើកកម្ពស់​ការ​រចនា​ប្រកបដោយ​និរន្តរភាព និង​ន​វា​នុ​វត្ដ​ន៍​ដែល​ដំណើរ​​ការ​ស្របតាម សហគមន៍ និង​បរិស្ថាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ប្រចាំ​ប្រទេស​​កម្ពុជា និង​ឡាវ មានប្រសាសន៍ថា​៖ «​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ជា​វេទិកា​សម្រាប់​បង្កើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហគ្រិន សហគ្រាស​​ធុន​តូច និង​មធ្យម ឧស្សាហកម្ម និង​អ្នកវិនិយោគ​។ លើសពីនេះ​ទៀត ពិព័រណ៍​នេះ​ក៏​អាច​គាំទ្រ​ន​វា​នុ​វត្ដ​ន៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ វា​ជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ​ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្តល់នូវ​ក្របខ័ណ្ឌ​ចែករំលែក​ការផ្ដល់​យោបល់ និង​ការស្រាវជ្រាវ​។ លើសពីនេះ វា​ជួយ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​អត្ថប្រយោជន៍ និង​ទាក់ទាញ​សម្រាប់​ទស្សនវិស័យ​អាជីវកម្ម​ក្នុង​វិស័យ​វិទ្យា​​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍​ក្នុងប្រទេស​កម្ពុជា​»​។

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការពង្រឹង​វិស្វកម្ម​ប្រកបដោយ​និរន្តរភាព និង​ការថែរក្សា​បរិស្ថាន ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ក៏មាន​គម្រោង​ប្រើប្រាស់​ឫស្សី​ក្នុងការ​សាងសង់​បង្គោល​ទូរ​គម​នាគ​​មន៍​របស់ខ្លួន​។ គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ដោយ ITC បាន​ផ្តោតលើ​ការ​រចនា និង​លទ្ធភាព​ជោគជ័យ​នៃ​ឫស្សី​ជា​សម្ភារ​ជំនួស​សម្រាប់​រចនាសម្ព័ន្ធ​ដែក​នៅ​ក្នុងការ​កសាង​បង្គោល​ទូរគមនាគមន៍​។​

​លោក Phillip Wong ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ៖«​អ៊ី​​ដ​ត​ខូ តែងតែ​ធ្វើការ​ពិសោធ​ជាមួយ​សម្ភារផ្សេងៗ និង​ដំណោះស្រាយ​ប្រកប​​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​»​។

«​ក្រុមហ៊ុន​បាន​សហការ​ជាមួយនឹង​អតិថិជន​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​តម្រូវការ​ទំនាក់ទំនង និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​»​។​

​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ដៃគូ​ពាក់​​ព័ន្ធ​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ទូរ​គម​​នាគ​មន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​។ ដោយសារ​វិស័យ​បច្ចេក​​វិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​របស់​កម្ពុជា​ គឺជា​វិស័យ​មួយ​ដែលមាន​សក្តា​​នុព​ល ហើយ​វា​ស្របតាម​កំណើន សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស ក្រុមហ៊ុន​សូម​អញ្ជើញ​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​សាធារណជន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ព្រឹត្តិការណ៍​នេះ​ម្តងទៀត​នាពេល​​អនាគត​»៕