តម្លៃ​មាស​មាន​កំណត់ត្រា​ល្អ​បំផុត​ក្នុង​រយៈពេល​ ៣០ ​ខែ បន្ទាប់ពី​អតិផរណា​របស់​អាមេរិក​បាន​ធ្លាក់​ទាប​ជាង​ការរំពឹងទុក​សម្រាប់​ខែតុលា​។ តម្លៃ​មាស​ប្រភេទ Spot Gold និង Gold Futures បាន​កើនឡើង​ជាង ៩០ ​ដុល្លារ កាលពី​សប្តាហ៍​មុន ខណៈ​ពេល​ដែល​ប្រាក់​ដុល្លារ​បាន​ធ្លាក់ចុះ​។ លោក Christopher Waller ទេសាភិបាល​ធនាគារ​កណ្ដាល​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខណៈពេល​ដែល​ធនាគារ​កំពុង​ពិចារណា​ពី​ល្បឿន​នៃ​ការដំឡើង​អត្រា​ការប្រាក់​យឺត​ជាង​មុន ​វា​មិនគួរ​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការបន្ទាន់​ក្នុង​ការប្រឆាំង​នឹង​អតិផរណា​​នោះទេ​។

ប៉ុន្តែ តម្លៃ​មាស​នៅតែ​ធ្លាក់ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុងឆ្នាំនេះ ដោយ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​កម្រិត​ខ្ពស់​ប្រចាំឆ្នាំ (​ជាង ២ ០០០ ដុល្លារ​ក្នុង​ ១ ​អោនស៍​)​។

បច្ចុប្បន្ន ទីផ្សារ​កំពុង​កំណត់​តម្លៃ​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​ ២០២៣ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ជំរុញ​តម្រូវការ​ទង់ដែង​។ ការផ្គត់ផ្គង់​លោហៈ​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​រឹតបន្តឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដោយសារ​ការរំខាន​នៅក្នុង​ប្រទេស​ផលិត​ធំៗ​នៅ​ប្រទេស​ឈីលី និង​ប៉េរូ ។ ជា​បទពិសោធន៍ និង​ជាការ​កត់ចំណាំ​នៃ​ប្រវត្តិ​សេដ្ឋកិច្ច និង​ទីផ្សារ ពេលដែល​អាត្រា​អតិផរណា​បាន​ធ្លាក់ចុះ​ខ្លះ ឬ​ល្អប្រសើរ​ជាង​មុន ហើយ​តម្លៃ​លុយ​ដុល្លារ​អាមេរិក​ថ្លៃ​ខ្ពស់​ជិត​ដល់​នឹង​គោលដៅ ដោយ​ផ្អែកលើ​ការដំឡើង​អត្រា​ការប្រាក់ នោះ​​នឹងធ្វើ​ឱ្យ​តម្លៃ​ទ្រព្យសម្បត្តិ​នឹង​ឡើងថ្លៃ​វិញ ដូចជា​មាស​ជាដើម​។

សម្រាប់​ការវិភាគ​ជួញដូរ វិនិយោគិន​គួរ​រង់ចាំ​ទិញ​មាស​នៅ​តម្លៃ ១ ៧៦៣ ​ដុល្លារ ឬ​ទិញ​នៅក្នុង​ចន្លោះ​បច្ចុប្បន្ន​ពី ១ ៧៧០ ទៅ ១ ៧៦៨ ដុល្លារ ដោយ​កំណត់​មុខងារ​ទាញ​យកប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៧៨៨,៦៦ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៧៥៥ ​ដុល្លារ​៕