ក្រុមហ៊ុន ហ្វតតេ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ធំ​បំផុត​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា បាន​បង្ហាញ​និមិត្ត​សញ្ញា «រស់​នៅ​ដោយ​ភាព​ជឿជាក់» ​ដែល​ជា​ពាក្យ​ស្លោក​ថ្មី​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពី​ដំណាក់​កាល​បន្ទាប់​នៃ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​មួយ​នេះ បាន​រៀបចំ​ពីធី​បង្ហាញ​និមិត្ត​សញ្ញាថ្មី​របស់​ខ្លួន​នៅ​សណ្ឋាគារ Rosewood Phnom Penh ដោយ​មាន​ការ​ចូលរួម​ពី​វត្តមាន​របស់​ឯក​ឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា ព្រម​ទាំង​ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ហ្វតតេ និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូបទៀត។

ការអភិវឌ្ឍ​និមិត្ត​សញ្ញា​និង​ពាក្យ​ស្លោក​ថ្មី «រស់នៅ​ដោយ​ភាព​ជឿជាក់»​ គឺជា​ការ​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង ដើម្បី​ឈរ​លើ​កំណើន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កសាង​សមត្ថភាព​មនុស្ស ខណៈ​សេវា​ធានា​រ៉ាប់រង​សម្រាប់​មនុស្ស និង​សេវាកម្ម​ហិរញ្ញវត្ថុ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ដ៏ រឹង​មាំ​។

ជា​ផ្នែក​មួយ​នៃ​និមិត្ត​សញ្ញា​របស់​ខ្លួន ក្រុមហ៊ុន ហ្វតតេ បាន​ធ្វើ​ឱ្យ​ច្បាស់​នូវ​ចក្ខុវិស័យ បេសកកម្ម និង​គុណតម្លៃ​របស់​ខ្លួន ដើម្បី​បញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ទៅ​លើ​ការ​ផ្តល់​ផលិតផល​និង​សេវាកម្ម​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ក៏​ដូចជា ពង្រីក​ការ​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ធានា​រ៉ាប់រង​ទូទៅ​របស់​ខ្លួន​នៅ​ទូទាំង​ទីផ្សារ​នៅ​ក្នុង​តំបន់។

លោក Charles Cheo ប្រធាន​នាយក​ប្រតិបត្តិក្រុមហ៊ុន ហ្វតតេ មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន ហ្វតតេ បាន​កសាង​ភាព​ជោគជ័យ​របស់​យើង លើ​ការ​ផ្តោត​លើ​អតិថិជន ការ​គិត​ឆ្ពោះ​ទៅ​មុខ និង​ការ​ច្នៃប្រឌិត​ក្នុង​រយៈពេល ​២ទសវត្សរ៍​កន្លងមកនេះ»។

«យើង​ជឿជាក់​ថា ការ​កសាង​សមធម៌​និមិត្ត​សញ្ញា​ឱ្យ​កាន់តែ​រឹងមាំ រួម​ជាមួយ​នឹង​ទស្សនវិស័យ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ ដោយ​ផ្អែក​លើ​ចំណាត់​ថ្នាក់ ''AA'' Global Credit Rating Co របស់​យើង​ទាក់ទង​នឹង​ការ​វាយ​តម្លៃ​ហិរញ្ញ​វត្ថុជាតិ នឹង​បន្ថែម​គុណ​តម្លៃ​សម្រាប់​ម្ចាស់​ភាគហ៊ុន​របស់​យើង ហើយ​និងផ្លាស់​ប្តូរក្រុមហ៊ុន ហ្វតតេ ឱ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​ក្នុង​តំបន់។ យើង​កំពុង​ទន្ទឹងរង់​ចាំ​ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​នៅ​ទសវត្សរ៍​ខាងមុខ»។

ក្រុមហ៊ុន ហ្វតតេ មាន​វិធីសាស្រ្ត​ស៊ី​ជម្រៅ ដោយ​ធ្វើ​ការ​វិនិយោគ​លើ​ការ​ស្រាវជ្រាវ​ដើម្បី​ស្វែង​យល់​ពី​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​អ្វី​ដែល ហ្វតតេ កំពុង​ធ្វើ​បាន​ល្អ​បំផុត, ជាកន្លែង​ដែល​មាន​ឱកាស និង​អ្វីៗ​ដែល មនុស្ស​ពិត​ជា​ចង់​បាន​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង ដើម្បី​បែងចែក​សេវាកម្ម​របស់​ពួកគេ​នៅ​ក្នុង​ទីផ្សារ។

លោក យក់ ចំរើនឬទ្ធិ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ហ្វតតេគ្រុប បាន​មាន​ប្រសាសន៍​ថា ៖«វា​ដល់​ពេល​ហើយ​សម្រាប់​យើង​ដើម្បី​ធ្វើ​ដំណើរឆ្ពោះ​ទៅមុខ​និង​ធ្វើ​ទំនើបកម្ម​សម្រាប់​យុគសម័យ​ឌីជីថល​នា​ពេល​បច្ចុប្បន្ន»។

«និមិត្ត​សញ្ញាថ្មី​របស់​យើង គឺ​បង្ហាញ​ពី​ទំនុកចិត្ត​និង​សុទិដ្ឋិនិយម​ក្នុង​ការ​ធ្វើដំណើរ​ឆ្ពោះ​ទៅមុខ​ក្នុង​នាម​ជា​គ្រួសារ ហ្វតតេ តែមួយ ជាមួយ​នឹង​គោល​បំណង​ដ៏​រឹងមាំ ស្របតាម​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការការពារ និង​ផ្តល់​ឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​មាន​អនាគត​ល្អ​ប្រសើរ​មនុស្ស​ម្នាក់ អាជីវកម្ម​មួយ ក្នុង​ពេល​តែ​មួយ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ក្រុមហ៊ុន ហ្វតតេ នឹង​បង្ហាញ​និមិត្ត​សញ្ញា​ថ្មី របស់​ខ្លួន​ទៅ​តាម​ដំណាក់​កាល​នីមួយៗ ក៏​ដូចជា ការ​ចាប់​ផ្តើម​យុទ្ធនាការ​បង្ហាញ​និមិត្ត​សញ្ញាថ្មី​នៅ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

លោកស្រី Sharliza Rahman ប្រធាន​និមិត្ត​សញ្ញា​និង​ជា​មន្ត្រី​ផ្នែក​ឌីជីថល​របស់​ក្រុមហ៊ុន ហ្វតតេ បាន​មាន​ប្រសាសន៍​ថា ៖«យើង​បាន​វិវត្តន៍​និមិត្ត​សញ្ញា​និង​ការ​ផ្ញើសារ​របស់ ហ្វតតេ ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​កាន់​តែ​ច្បាស់​ថា យើង​ជា​នរណា​នាពេល​បច្ចុប្បន្ន​នេះ និង​ដើម្បី​ពង្រឹង​មហិច្ឆតា​របស់​យើង​សម្រាប់​ពេល​អនាគត»។

«ការវិវត្តន៍​និមិត្ត​សញ្ញា​របស់​យើង​ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ត ខណៈ​ពេល​ដែល​យើង​រក្សា​បាន​នូវ​ភាព​ប្រាកដ​ប្រជា​ចំពោះ​បេតិកភណ្ឌ និង​ប្រវត្តិសាស្រ្ត​របស់​យើង»។

«ជាមួយ​នឹង​ធាតុ​ដែល​អាច​ស្គាល់​បាន​មួយ​ចំនួន យើង​ក៏​បាន​ដាក់​បញ្ចូល​ឧបករណ៍​ដែល​មើលឃើញ​ថ្មី​ផងដែរ ដើម្បី​ផ្តល់​ឱ្យ​និមិត្ត​សញ្ញាថ្មី​របស់​យើង​ពោរពេញ​ដោយ​ថាមពល​និង​ទំនុកចិត្ត»។

បង្កើត​ឡើង​នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន ហ្វតតេ នៅតែ​ប្រកាន់​ខ្ជាប់​ចំពោះ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ដែល​ផ្តោត​លើ​អតិថិជន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត កសាង​សមត្ថភាព​មនុស្ស និង​រួម​ចំណែក​ដល់​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​ធានា​រ៉ាប់រង​នៅ​ក្នុង​ទីផ្សារ​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ។

លោកស្រី Rahman បន្ថែមថា ៖«អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ធ្វើ​និមិត្ត​សញ្ញា​ឡើង​វិញ ​ឬ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​នោះទេ។ វាជា​សញ្ញា​បង្ហាញ​ពី​ចេតនា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្តល់​អំណាច​ដល់​មនុស្ស​តាម​រយៈការ​ផ្តល់​ឱ្យ​ពួកគេ​នូវ​សំណាញ់​សុវត្ថិភាព ដែល​អាច​ឱ្យ​ពួកគេ​មាន​ភាព​ក្លាហាន​ដើម្បី​សម្រេច​បាន​នូវ​សេចក្តី​ប្រាថ្នា​របស់​ពួកគេ»។

ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន ហ្វតតេ បាន​បង្កើត​ចំណែក​ទីផ្សារ​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សេវា​ធានា​រ៉ាប់រង​ទូទៅ ហើយ​ពង្រីក​ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​ឆ្នាំ ២០១៩។

ដោយ​ក្រុមហ៊ុន​ទទួល​បាន​ការ​ទទួល​ស្គាល់​ក្នុង​តំបន់​ថា ជា​ក្រុមហ៊ុន« Domestic Insurer of the Year» នៅ​ក្នុង​កម្មវិធី Insurance Asia Awards ជា​លើក​ទីពីរ ក៏​ដូចជា​ទទួល​ពាន​រង្វាន់ «Best General Insurance Company in Cambodia» ផ្តល់​ដោយ Global Banking and Finance Review រយៈពេល ៨​ឆ្នាំ​ជាប់ៗ​គ្នា៕