The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធាន​​ក្រុមហ៊ុន​ Donaco​ រំពឹង​ថា​ភ្ញៀវ​ទេសចរ​នឹង​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣

ប្រធាន​​ក្រុមហ៊ុន​ Donaco​ រំពឹង​ថា​ភ្ញៀវ​ទេសចរ​នឹង​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣

Content image - Phnom Penh Post
Star Vegas Resort and Club មានទីតាំងនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភាគឦសាននៃច្រកទ្វារព្រំដែនចូលប្រទេសថៃ។ រូបថត DONACO

ប្រធាន​​ក្រុមហ៊ុន​ Donaco​ រំពឹង​ថា​ភ្ញៀវ​ទេសចរ​នឹង​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣

ភ្នំពេញៈ ក្រុមហ៊ុន Donaco International​ដែល​ចុះបញ្ជី​ភាគហ៊ុន​នៅ​ប្រទេស​អូស្ត្រាលី ជា​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ រំពឹងថា​នឹងមាន​ដំណើរការ​អាជីវ​កម្ម​ល្អប្រសើរ​នៅ​ឆ្នាំ ២០២៣ ដោយ​រំពឹង​នៃ​ការ​ត្រឡប់មកវិញ​លំហូរ​ភ្ញៀវទេសចរ​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ថៃ វៀតណាម និង​ចិន​មកកាន់​កម្ពុជា​។​

​លោក Paul Porntat Amatavivadhana​ ប្រធាន​ក្រុមហ៊ុន Donaco​ ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន ​IAG​ នៅ​ថ្ងៃទី​ ២៨ ​ខែ​វិ​ច្ឆិ​កា ថា ក្រុមហ៊ុន​ Donaco​ នៅតែ​ស្ថិតក្នុង​ដំណើរការ​ល្អប្រសើរ​ ដើម្បី​បន្ត​ការ​ស្ទុះ​ងើប​ឡើងវិញ​របស់ខ្លួន​នៅ​ឆ្នាំ​២០២៣​។​

​លោក​ថ្លែងថា​៖ «​ប្រតិបត្តិការ​នៅកាស៊ី​ណូ ​Star Vegas កាលពីមុន​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ក្នុង​កម្រិត​កំណត់ និង​បង្កើន​ជា​វិធីសាស្ត្រ​ពេញ ​១​ ត្រីមាស​ខែកញ្ញា ឆ្នាំ ២០២២​ ដោយមាន​ចក្ខុវិស័យ ​ដើម្បី​សម្រេចបាន​នូវ​សមត្ថភាព​ប្រតិបត្តិការ​ពេញលេញ​នៅក្នុង​ត្រីមាស​ខាងមុខនេះ​»​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ចំពោះ​ដំណើរ​ផ្លូវ​ឆ្ពោះទៅមុខ​សម្រាប់​ក្រុមហ៊ុន​ Donaco ​។ យើង​មាន​តារាង​តុល្យការ​ដែលមាន​ភាពល្អ​ប្រសើរ មូលដ្ឋាន​ប្រតិបត្តិការ​ដ៏​រឹងមាំ និង​លំហូរ​នៃ​ការធ្វើដំណើរ​រវាង​ព្រំដែន​ថៃ​/​កម្ពុជា និង​វៀតណាម​/​ចិន នឹង​កើន​ឡើងជា​បន្តបន្ទាប់​»​។

​លោក ធួន ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) កម្ពុជា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ពី​ប្រទេស​អាស៊ាន​នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​នឹងមាន​ភាពមិនច្បាស់លាស់​ចំពោះ​លំហូរ​នៃ​ភ្ញៀវទេសចរ​នៅក្រៅ​តំបន់​អាស៊ាន ​ដោយសារតែ​វិបត្តិ​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅតែមាន​។

​លោក​លើកឡើងថា​៖ «​តាម​ទស្សនៈ​របស់ខ្ញុំ​ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​ឃើញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មកពី​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី ដូច្នេះ​យើង​ត្រូវ​បើក​ជើងហោះហើរ​បន្ថែមទៀត​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​និយាយបាន​អំពី​លំហូរ​ភ្ញៀវទេសចរ​នៅក្រៅ​អាស៊ាន​ដូចជា​ប្រទេស​ចិន ឬ​បស្ចិមប្រទេស​នោះទេ ព្រោះ​វា​អាស្រ័យ​លើ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​កើនឡើង​»​។​

​យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន ៩៩៨ ២៧២ ​នាក់ ក្នុង​រយៈពេល ៨ ខែ​ដំបូង កើនឡើង ៧២០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ទោះបី​ធ្លាក់ចុះ ៧៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ មុនពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។

​យោងតាម​ក្រសួង ប្រទេស​ថៃ មាន​ភ្ញៀវទេសចរ​ចំនួន ​៣៤៨ ៦៦០ នាក់​កើនឡើង ៤៧៧ ភាគរយ និង​វៀតណាម មាន​ចំនួន​ភ្ញៀវទេសចរ ២៣៥ ៥៤៦ នាក់ កើនឡើង ៣ ០១៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ផងដែរ​នៅក្នុង​បញ្ជី​នៃ​ទីផ្សារ​។ ប្រភព​ភ្ញៀវទេសចរ​ច្រើនជាងគេ​គឺ ប្រទេស​ចិន អាមេរិក ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ឡាវ​៕

អត្ថបទគួរចាប់អារម្មណ៍