ភ្នំពេញៈ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ពី​អាជីវកម្ម​របស់ខ្លួន​ ស​ម្រេច​បាន​ជាង​ ៣៧​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ១១​ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង​ ២២​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្របពេល​នៃ​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​អូសបន្លាយ​ពេលវេលា​យូរ​និង​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​មិនទាន់​ធ្វើ​សវនកម្ម​ ធ្វើឡើង​ដោយ​សហគ្រាស​រដ្ឋ​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី ​១២​ ខែធ្នូ ប្រតិបត្តិការ​កំពង់ផែ​មាន​ទឹកប្រាក់​ជាង ​២៩​ លាន​ដុល្លារ (​កើនឡើង​ ២០ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​) បន្ទាប់មក​គឺ​ចំណូល​ពី​អាជ្ញាធរ​ផែ បាន​កើនឡើង​ជាង​ ​៣,៧៨ ​លាន​ដុល្លារ កើនឡើង​ ១៧​ ភាគរយ និង​ចំណូល​ពី​សេវាកម្ម​ផ្សេងទៀត​មាន​ចំនួន ២៧២ ៦៣២ ដុល្លារ ធ្លាក់ចុះ ១១ ​ភាគរយ​ ខណៈពេលដែល​ចំណូល​ពី​ប្រភព​ផ្សេងទៀត​មា ន​ជាង ​៣,៨ លាន​ដុល្លារ​កើនឡើង​ ៥៥​ ភាគរយ​។​

PPAP បានឱ្យដឹងថា ​ចំនួន​នាវា​ផ្ទុកទំនិញ​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន​ក្នុងអំឡុង​ខែមករា​ ដល់​ ខែវិច្ឆិកា​ បាន​កើនឡើង​ ៥៤,៧៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់ ៣,២៧១​ ខណៈដែល​ការដឹកជញ្ជូន​ប្រេងឥន្ធនៈ ឧស្ម័ន និង​ទំនិញ​បាន​កើនឡើង​ ៣,៥៨​ ភាគរយ ដល់​ជាង​ ៣,៦​ លាន​តោន និង​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​បាន​កើនឡើង​ ២១,៤០ ​ភាគរយ​ដល់​ ៣៨៣,២៦១ TEUs (២០ ​ហ្វី​ត​សមមូល​) នាវា​ដឹក​អ្នកដំណើរ​មាន​ចំនួន​៧៨​កើនឡើង ៧៨ ភាគរយ និង​អ្នកដំណើរ​ចំនួន ៥ ០៧៥​ នាក់​កើនឡើង ៥ ០៧៥​ ភាគរយ​។​

TEU គឺជា​ឯក​តា​នៃ​សមត្ថភាព​ដឹកទំនិញ​ដែល​មិន​ជាក់លាក់​ប្រើ​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​ប្រហែល​ស្មើនឹង​កុងតឺន័រ​មាន​វិមាត្រ​ខាងក្នុង​ប្រវែង​ប្រហែល ២០ ហ្វី​ត ទទឹង ៨ ហ្វី​ត និង​កម្ពស់​ ៨,៥ ហ្វី​ត ឬ​បរិមាណ​ប្រហែល ៣៨,៥​ម៉ែត្រគុប​។​

​លោក ហ៊ី បា​វី បានឱ្យដឹងថា ជាមួយនឹង​ភាពប្រសើរឡើង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់​បានរួម​ចំណែក​ដល់​កំណើន​សកម្មភាព​សេដ្ឋកិច្ច ដែល​បណ្ដាលឱ្យ​សកម្មភាព​អាជីវកម្ម​ជាមួយ​កំពង់ផែ​នេះ​មាន​ភាពប្រសើរឡើង​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា​សកម្មភាព​សេដ្ឋកិច្ច​កំពុងមាន​ភាពប្រសើរឡើង​ចាប់តាំងពី​ប្រទេស​ភាគច្រើន​បាន​បើក​ព្រំដែន​ពី​ជំងឺ​កូ​វីដ​១៩​។ ការណ៍​នេះ​រួមចំណែក​ដល់​កំណើន​ដំណើរការ​អាជីវកម្មរ​បស់​កំពង់ផែ​ក្នុងអំឡុង​ពេលនេះ​។​

​កាលពី​ឆ្នាំមុន PPAP បាន​កត់ត្រា​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កើនឡើង ២០ ភាគរយ មាន​ចំនួន ៣៤ ៨៨៩៨TEUs ធៀប​នឹង​ឆ្នាំ​២០២០ ខណៈដែល​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ​២០២១​មាន​ចំនួន​១២,៧ លាន​ដុល្លារ កើនឡើង​២៩ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០៕