ភ្នំពេញ​: CMA CGM Group ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺន័រ​ឈានមុខ​គេ​ទី​​៣ ​​របស់​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង គ្រោង​នឹង​ចាប់​​ផ្តើម​សេវាកម្ ម​Yangon Cambodia Express Service ដែល​ត​ភ្ជាប់​ដោយផ្ទាល់​រវាង​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា សិង្ហ​បុរី និង​ម៉ាឡេស៊ី ខណៈដែល​អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ​បានឱ្យដឹងថា សេវាកម្ម​ថ្មី​នេះ​នឹង​ផ្តល់​ជម្រើស​បន្ថែមទៀត​សម្រាប់​ក្រុមហ៊ុននាំចេញ និង​នាំចូល​ក្នុងស្រុក​។​

​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា សេវាកម្ម​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី​ ៣ ខែមករា ពី​ប្រទេស​សិង្ហ​បុរី​កំពង់ផែ Klang (​ម៉ាឡេស៊ី​) ទីក្រុង​យ៉ាំង​ហ្គោ​ន​ (​មី​យ៉ាន់​ម៉ា​) កំពង់ផែ Port Klang ប្រទេស​សិង្ហ​បុរី​ក្រុងព្រះសីហនុ (​កម្ពុជា​) ​ប្រទេស​សិង្ហ​បុរី​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បច្ចុប្បន្ននេះ កម្ពុជា​មិនមាន​ការដឹកជញ្ជូនតាម​ផ្លូវទឹក​ដោយផ្ទាល់​ទៅ​អឺរ៉ុប ឬ​អាមេរិក​នោះទេ​។ ជាធម្មតា​គេ​ប្រើប្រាស់​ការដឹកជញ្ជូន​នៅ​ប្រទេស​សិង្ហ​បុរី ថៃ ហុងកុង និង​វៀតណាម​។ លោក​ថា ការដាក់ឱ្យ​ដំណើរការ​សេវាកម្ម​ថ្មី​ពី ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​ជម្រើស​ផ្សេងទៀត​សម្រាប់​សេវា​ដឹក​ជញ្ជូន​របស់​កម្ពុជា ដែល​ក្រុម​ហ៊ុន​នាំចេញ​ក្នុងស្រុក​អាច​ទទួលបាន​ជម្រើស​កាន់តែច្រើន​បន្ថែម​ទៀត​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន ប្រសិនបើ​យើង​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប ឬ​ទៅកាន់​អាមេរិក យើង​មិន​ដឹក​ត្រង់​នោះទេ ប៉ុន្តែ​ត្រូវ​ស្វែង​​រក​ចំណុច​ឆ្លងកាត់​ដែល​យើង​ភាគច្រើន​ប្រើប្រាស់​នៅក្នុង​ប្រទេស​សិង្ហ​បុរី ទីក្រុង​ហុងកុង វៀតណាម និង Lam Cha Bang នៅ​ប្រទេស​ថៃ​»​។​

​លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​ក៏​ទទួលបាន​ព័ត៌មាន​អំពី​ក្រុមហ៊ុន CMA ដែរ​។ ដូច្នេះ​ការបើកផ្លូវ​ថ្មី​ដោយ​ក្រុមហ៊ុន​ CMA ដើម្បី​ភ្ជាប់​កម្ពុជា មី​យ៉ាន់​ម៉ា​ម៉ាឡេស៊ី និង​សិង្ហ​បុរី នេះ​ជា​ផ្លូវ​១​ទៀត​សម្រាប់​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ប្រទេស​យើង ដែល​យើង​អាច​ជ្រើសរើស​ដឹកជញ្ជូន​បាន​។ ផ្លូវ​ណា​ក៏​ដោយ ឱ្យតែ​មានតម្លៃ​កាន់តែ​ទាប និង​លឿន​ជាង វា​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​យើង​។ ដូច្នេះ​ការបើក​ច្រក​ផ្លូវ​ថ្មី​នេះ​ជា​មធ្យោបាយ​ល្អ​ក្នុងការ​ជំរុញ​ការនាំចេញ និង​ការនាំ​ចូល​របស់​ប្រទេស​យើង​»​។​

​យោងតាម​ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ជាង​ ១៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២​ កើនឡើង​ជាង​ ២២​ ភាគរយ​ពី ១៤,១៣៩​ ពាន់​លាន​ដុល្លារ​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​កម្ពុជា​សម្រេចបាន​ចំនួន ជាង ៤១ ពាន់​លាន​ដុល្លារ កើនឡើង ១៨,០១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ជាមួយនឹង​ការនាំ​ចូល​មាន​ចំនួន​ ២៣,៧៦៤ ​ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង ១៥,២៤ ភាគរយ​។ ឱនភាព​ពាណិជ្ជកម្មរ​បស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សម្រាប់​រយៈ​ពេលនេះ​បាន​កើនឡើង ០,៣៦ ភាគរយ​ដល់​ ៦,៥០៦​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម GDCE៕