
ត្បូងឃ្មុំៈ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ផ្តល់អនុសាសន៍លើការដាំដុះ និងវេចខ្ចប់ម្រេចសរីរាង្គខ្មែរ ដោយគោរពបទដ្ឋានស្តង់ដាភូតគាមអនាម័យនិងការអនុវត្តកសិកម្មល្អ ដោយសារម្រេចសរីរាង្គខ្មែរ និងផលិតផលសុវត្ថិភាពមានតម្រូវការខ្ពស់លើទីផ្សារទាំងនាំចេញ និងក្នុងស្រុក។
កាលពីថ្ងៃទី ២៧ ខែមករា លោកបានចុះពិនិត្យការដាំដុះ កែច្នៃ និងវេចខ្ចប់ម្រេចសរីរាង្គ របស់ក្រុមហ៊ុន Sela Pepper ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ឌិត ទីណា បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃទី ២៧ ខែមករា ថា៖ «ម្រេចសរីរាង្គខ្មែរ និងផលិតផលសុវត្ថិភាពមានការពេញនិយម និងមានតម្រូវការខ្ពស់ លើទីផ្សារទាំងនាំចេញនិងក្នុងស្រុក។ ផ្អែកលើសក្ដានុពលនេះ យើងក៏ត្រូវដាំដុះ និងវេចខ្ចប់ដោយគោរពបទដ្ឋានស្តង់ដាភូតគាមអនាម័យនិងការអនុវត្តកសិកម្មល្អ Good Agriculture Practice (GAP)»៕