
ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមន្ទីរសម្រាកព្យាបាល SSMC ជួយពង្រឹងការថែទាំសុខភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ក្រុមហ៊ុន ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) ដើម្បីពង្រឹងការថែទាំសុខភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ។ គោលបំណងនៃភាពជាដៃគូនេះ គឺដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មបន្ថែមជាច្រើន និងអត្ថប្រយោជន៍ផ្សេងៗទៀត។
មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) គឺជាមន្ទីរសម្រាកព្យាបាលដ៏ទំនើបនិងធំទូលាយ ដែលនាំមកនូវការ ថែទាំសុខភាពបែបស្ដង់ដាររបស់ប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានការប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ការពិគ្រោះប្រឹក្សាយោបល់ពីចម្ងាយ ការកំណត់រោគវិនិច្ឆ័យតាមរយៈការថតកាំរស្មីអ៊ិច ការធ្វើរោគវិនិច្ឆ័យផ្នែកជំងឺបេះដូងការធ្វើតេស្តមន្ទីរពិសោធន៍ ការពិនិត្យតាមដានសុខភាព ការចាក់វ៉ាក់សាំងការព្យាបាលការលាងឈាម និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រផ្សេងៗ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្តេជ្ញាធ្វើឱ្យប្រជាជនកម្ពុជាគ្រប់គ្នាមាន លទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យហើយផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភដល់ កម្មវិធីកិច្ចពិភាក្សាផ្នែកសុខភាពដែលរៀបចំ ដោយមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) ផងដែរ។ កិច្ចពិភាក្សាទាំងនោះ មានការចូលរួមពីវាគ្មិនឯកទេសមកពីក្រៅប្រទេស បកស្រាយពីបញ្ហាសុខភាពទូទៅដែលប្រជាជនកម្ពុជាធ្លាប់ជួបប្រទះ។
បន្ថែមពីនេះទៀតតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃដល់ម្ចាស់បណ្ឌសន្យារ៉ាប់រងផលិតផល PRU សុខភាពខ្ញុំ និងបុគ្គលិកនៅមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) និងនៅទីតាំងដៃគូសហការរបស់ពួកគេផងដែរ។
PRU សុខភាពខ្ញុំ គឺជាកញ្ចប់គម្រោងសុខភាពផ្ទាល់ខ្លួន ដែលផ្តោតសំខាន់ទៅលើការជួយអតិថិជនទូទាត់ថ្លៃព្យាបាលរបស់ពួកគេសម្រាប់ការព្យាបាលណាមួយដោយសារជំងឺ ឬគ្រោះថ្នាក់ ដោយចាប់ផ្តើមពីឆ្នាំទី១ ទៅ ដែលអតិថិជនមិនចាំបាច់បង់ប្រាក់នៅតាមមន្ទីរពេទ្យដៃគូរបស់យើងទាំងក្នុងស្រុក និងតំបន់អាស៊ាន។ អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការទិញ PRU សុខភាពខ្ញុំអាចធ្វើការទូរស័ព្ទមកកាន់លេខ 1800212223 (ឥតគិតថ្លៃ)។

លោក Kemal Ashik ប្រធានផ្នែកអតិថិជន និងដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «គុណតម្លៃរបស់យើងគឺការលើកកម្ពស់សុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជន ហើយជាមួយគ្នានោះផងដែរយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការរបស់យើង ដើម្បីផ្តល់ឱ្យអតិថិជននូវការព្យាបាលដែលមានគុណភាពខ្ពស់ ក៏ដូចជាជម្រើសនៃការព្យាបាលដ៏ល្អប្រសើរ។ ភាពជាដៃគូរបស់យើងជាមួយមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) គឺមានសារៈសំខាន់ណាស់ ដោយសារវាផ្តល់លទ្ធភាពឱ្យយើងអាចផ្តល់ការព្យាបាលដោយគ្មានការបង់ប្រាក់និងការការពារដូចជា ការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃ ការពិនិត្យសុខភាពដល់ទីកន្លែង ដែលផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជន និងកិច្ចពិភាក្សាលើប្រធានបទអំពីសុខភាព»។
លោកស្រី Pauline Tan នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) បានមានប្រសាសន៍ថាមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) ផ្តល់ឱ្យសហគមន៍នូវសេវាកម្មវេជ្ជសាស្ត្រដ៏ល្អ ការធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់ និងការព្យាបាលប្រកបដោយគុណភាព។
យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនព្រូដិនសលទៅលើកញ្ចប់ PRU សុខភាពខ្ញុំនឹងជួយឱ្យប្រជាជនកម្ពុជាជាច្រើនចាប់ផ្ដើមចាប់អារម្មណ៍ លើការថែទាំសុខភាព នឹងទទួលបានបង្ការទាន់ពេលវេលា។ យើងពិតជាមានមោទនភាពណាស់ដែលមានចក្ខុវិស័យដូចគ្នា និងជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលចាប់ដៃគូជាមួយក្រុមហ៊ុនព្រូដិនសល ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា»។
ជាផ្នែកមួយនៃភាពជាដៃគូនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានណែនាំ «Home ME» ដែលជាសេវាពិនិត្យសុខភាពតាមផ្ទះចល័ត ដែលអាចឱ្យអតិថិជនអាចពិនិត្យសុខភាពនៅផ្ទះពេលដែលត្រូវការ។ ការផ្លាស់ប្តូរនេះ ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការថែទាំសុខភាព និងការព្យាបាល។
ជាមួយគ្នានេះផងដែរមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) បានដំឡើងម៉ាស៊ីនលក់ធានារ៉ាប់រង (ISM) របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅអាគារជាន់ទី៥ របស់ខ្លួនដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរនេះ ត្រូវបានរំពឹងថា នឹងពង្រឹងបទពិសោធន៍របស់អតិថិជន និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការទិញធានារ៉ាប់រង។
ភាពជាដៃគូរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឹលីស មេឌីខលសេនធ័រ (SSMC) បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន ដោយការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យ និងកាន់តែមានភាពងាយស្រួល។ តាមរយៈ Home Me និង ISM នឹងសម្រួលដល់ដំណើរការនៃការទិញធានារ៉ាប់រង និងការទទួលបានសេវាថែទាំសុខភាពយ៉ាងងាយស្រួល៕
អំពីក្រុមហ៊ុន ព្រូដិនសល
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ព្រូដិនសល ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅអាស៊ី និងអ្រាហ្វិក។ អាជីវកម្មរបស់យើងបានជួយឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងដោយការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញវត្ថុ។