បន្ទា​យមា​ន​ជ័យៈ​ គ​ម្រោ​ង​សា​ង​ស​ង់ស្ថា​នី​យច្រ​កទ្វារព្រំ​ដែន​​ស្ទឹង​បត់​ ​និ​ង​ផ្លូវ​ត​ភ្ជា​ប់ទៅ​​ផ្លូវ​ជា​តិ​លេខ​ ៥​ ​សម្រេ​ច​បាន​ ៨០​ ភាគ​រ​យ​ហើយ​ ខណៈ​​អ្ន​ក​ជំ​នាញ​នៅ​ក្នុ​ង​វិស័យ​ដឹក​ជ​ញ្ជូ​ន ​រំពឹ​ង​ថា ​នៅពេល​​បើក​ឱ្យ​ដំណើ​រ​ការ​ ​ច្រ​ក​ព្រំ​ដែន​ថ្មី​នេះ​ នឹ​ងធ្វើ​ឱ្យមាន​​សកម្មភាពសេដ្ឋ​កិច្ច​និង​​ទេ​ស​ច​រ​រវា​ង​ប្រទេ​ស​​ក​ម្ពុ​ជានិង​ថៃ​​មានលក្ខណៈ​កាន់តែប្រសើរ។​

លោ​ក​ ​អ៊ុំ ​រា​ត្រី ​អ​ភិ​បាល​ខេ​ត្ដ​បន្ទា​យ​មាន​ជ័​យ ​តា​ម​រយៈ​​ហ្វេ​ស​ប៊ុ​ក​រ​ប​ស់​លោក ​បា​នឱ្យ​ដឹង​ថា​ ​គម្រោ​ង​សាង​ស​ង់​ស្ថានី​យ​ច្រ​ក​ទ្វា​រព្រំ​ដែ​ន​ស្ទឹ​ង​បត់​ ​និង​ផ្លូ​វត​ភ្ជា​ប់​ទៅ​ផ្លូវ​ជា​តិ​លេ​ខ​៥ ​ស​ម្រេ​ច​បាន​ ​៨០ភា​គ​រយ​ ដែ​ល​ក្នុ​ងនោះ​រួ​​មមា​ន​ អ​គា​រច្រ​ក​ទ្វារ​អ​ន្ត​រជា​តិ ​និង​ផ្លូ​វត​ភ្ជាប់​ទៅ​ផ្លូវ​ជា​តិលេ​ខ​៥​ អគា​រ​អន្តេ​វា​សិក​ដ្ឋាន​ ​ចំណ​ត​ផ្ទេ​រផ្ទុ​ក​ទំនិ​ញ​ ​ឃ្លាំង​ ​និង​ទី​លាន​កុ​ងតឺ​ន័​រ​ផ​ងដែ​រ​។ ​

​លោក​បញ្ជា​ក់ថា​៖​«​ប​ន្ទាប់​ពី​បាន​ពិ​និត្យ​លើ​បទ​ប​ង្ហាញ​ ​និង​វ​ឌ្ឍន​ភា​ពកា​រ​ងារ​នា​នាទា​ក់​ទង​នឹ​ងគ​ម្រោ​ងខា​ង​លើ​ ធ​នា​គា​រពិ​ភ​ពលោ​កបា​ន​លើ​ក​ឡើងពី​នី​តិវិ​ធី ​និ​ង​ការស​ម្រ​ប​សម្រួ​លកា​រ​ដឹ​កជ​ញ្ជូ​នទំ​និញ​ និ​ង​អ្នក​ដំ​ណើ​រឆ្ល​ងកា​ត់​តាម​ព្រំ​ដែ​ន ​យើង​ឃើ​ញ​ថា ​តា​មរ​យៈកា​រ​អ​នុវ​ត្ត​អនុ​ស្សរ​ណៈ ​និ​ងកិ​ច្ចព្រ​មព្រៀ​ង​ផ្សេង​ៗ​ ​នឹ​ងជំ​រុ​ញ​កំ​ណើ​នសេ​ដ្ឋ​កិច្ច​តា​មរ​យៈកា​រ​ដឹក​ជញ្ជូ​ននៅ​ក្នុ​ងប្រ​ទេ​ស ​និ​ង​តំ​ប​ន់»​។​

ជា​មួ​យ​គ្នានេះ​ ​លោក​ ​ស៊ិន​ ​ចន្ធី​ ​ប្រធា​ន​សមា​គម​​ស្តុ័ភា​រក​ម្ម​កម្ពុ​ជា​ បា​ន​ប្រាប់​ឱ្យ​ដឹ​ងនៅ​​ថ្ងៃ​ទី​១៩​ ខែ​កុ​ម្ភៈ ​ថា​ ច្រ​ក​ទ្វា​រព្រំ​ដែ​នស្ទឹ​ងប​ត់​នេះ ​​​ជាច្រ​ក​សំ​​ខាន់ណា​ស់​ ​ដែល​អ្ន​កនៅ​ក្នុ​ងវិ​ស័យ​ដឹ​កជ​ញ្ជូន​ ​ត្រូ​វកា​រ​ជាយូ​រម​កហើ​យ​ ព្រោះ​​ថា​​ ក​ន្លង​ទៅ​ទាំ​ងកា​រ​ដឹក​ជ​ញ្ជូ​ន​ទំនិ​ញ​ ​និង​កា​រ​ចេ​ញចូ​ល​របស់​អ្ន​កដំ​ណើ​រ ​និ​ងអ្ន​ក​ទេស​ច​រ​ គឺ​ទៅ​តាមច្រ​កតែ១​(​ច្រក​អា​រ​ញ្ញប្រា​ថេត​-​ប៉ោយ​ប៉ែ​ត​) ​ដែ​ល​ធ្វើឱ្យ​​ច​ង្អៀ​ត​កក​ស្ទះ។​

​លោ​ក​បញ្ជា​ក់​ថា៖​«នេះ​ជា​ការ​រៀប​ចំ​យ៉ា​ង​ប្រសើ​រពី​សំ​ណាក់អា​ជ្ញាធ​រ​ប្រទេ​ស​ទាំង២​ ​ដែល​អាច​កា​ត់ប​ន្ថ​យ​ការ​ក​ក​ស្ទះ ​សម្រា​ប់​ការ​ច​រាច​រ​រ​ថ​យន្ត​ដឹ​កទំ​និញ​ធំៗ​ ​ដោយ​សា​រ ​មាន​កា​របែ​ង​ចែក​ច្រ​ក​ចេ​ញចូ​ល​ទំ​និញ​ ​និ​ងច្រ​ក​អ្នក​ដំ​ណើរ​ផ្សេ​ងពី​គ្នា​ ធ្វើឱ្យចំ​ណេញ​ពេ​លវេ​លា​»​។

លោ​ក​បន្ថែ​មថា​ ​ខាង​វិស័​យឯ​ក​ជន​ ​កំពុ​ងទ​ន្ទឹ​ង​រង់ចាំ​ពី​ការ​អ​នុញ្ញា​តឱ្យ​បើក​ច្រ​កនេះ​​​ជាប​ណ្តោះអា​ស​ន្នសិ​ន​ដែរ​ ​ព្រោះថា​ បច្ចុប្បន្ន​ច្រ​ក​ទ្វារ​អ​ន្ត​រ​ជា​តិ​ប៉ោ​​​យប៉ែ​ត ​មា​នភា​ពម​មា​ញឹក​ខ្លាំ​ងណា​ស់​។​

​លោក​បាន​ប​ញ្ជាក់​ថា​៖​«ថ្វី​ត្បិ​ត ​ប​ច្ចុប្ប​ន្ន​ការ​ដឹ​កជ​ញ្ជូ​នទំ​និញ​ទៅ​តាម​ច្រ​ក​ប៉ោ​យប៉ែត​នេះ​ មិ​នទា​ន់​ចោទ​​​ជា​បញ្ហា​ខ្លាំ​ង​មែន​ ​តែកា​រ​បើក​​​ច្រក​​​ស្ទឹង​ប​ត់-​បា​ណ​ងអៀ​ន​​​​ ជា​​ប​ណ្តោះអា​ស​ន្ន ​នោះ នឹ​ង​ធ្វើ​ឱ្យ​ការ​ដឹ​កជ​ញ្ចូ​ន​ កា​ន់​តែប្រ​សើ​រឡើ​ង​​​​ ​ហើយ​​​ស​កម្ម​ភា​ព​​ដឹក​ជ​ញ្ជូន​​​នឹង​​​លឿន​​​រហ័​ស​​ជា​ង​​មុ​ន​ ចំ​ណេ​ញ​ពេ​លវេ​លា ​និ​ងជំ​រុ​ញ​​ឱ្យកា​រ​ដោះដូ​រ​ទំនិ​ញ​រវា​ង​កម្ពុ​ជានិ​ង​ថៃ​ កា​ន់តែ​​មា​ន​កំ​ណើន​»​។​

​គួរ​ជ​ម្រាប​ថា​ ​ការ​សា​ងស​ង់ស្ថា​នីយ​ច្រក​ទ្វា​រព្រំ​ដែ​ន​ស្ទឹ​ង​បត់​ ​កំពុ​ង​​ត្រូវ​បាន​សាង​ស​ង់​ដោ​យក្រុ​មហ៊ុ​ន ​C​M ​Gr​an​d​​ D​e​ve​l​o​pm​e​n​t​ ​​C​o.,Ltd& Tan Kim EngC​o​.​,Lt​dនិ​ង​ត្រួតពិ​និត្យ​បច្ចេ​​ក​ទេស​ដោយ​ក្រុ​មហ៊ុន ​Te​am​ ​Co​ns​ul​t​in​g ​En​gi​n​ee​r​in​g​ and Ma​na​g​emen​t ​PLC ដោយចំ​ណាយ​ថ​វិកា​ប្រមា​ណ​ ២​៤លា​ន​ដុល្លា​រ ​ក្រោម​ឥ​ណទា​នពី​ទី​ភ្នា​ក់ងា​រ​ស​ហប្រ​តិបត្តិ​កា​រ​អ​ភិវ​ឌ្ឍ​ន៍​សេដ្ឋ​កិ​ច្ច​ប្រ​ទេ​សជិ​ត​ខាង​ (NEDA) ដែ​លនឹ​ងត្រូវ​ប​​ញ្ច​ប់កា​រ​សាង​ស​ង់​ក្នុង​ឆ្នាំ​២០​២​៣​នេះ៕