
នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov (ទីបីស្ដាំ) និងភ្ញៀវកិត្តិយសផ្សេងទៀតក្នុងពិធីសម្ពោធ «យុទ្ធនាការរៃអង្គាសប្រាក់ ១ លាន ដុល្លារ» ជួយដល់ក្រុមកីឡាកម្ពុជា។ (រូបថតផ្ដល់ឱ្យ)
ធនាគារ ABA មានមោទនភាពក្នុងការប្រកាសបរិច្ចាគប្រាក់ចំនួន 150,000 ដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិកាសម្រាប់អត្តពលិកដែលនឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ 2023 នាពេលខាងមុខ។
យុទ្ធនាការនេះមានគោលបំណងប្រមូលប្រាក់ចំនួន 1,000,000 ដុល្លារ ដើម្បីផ្ដល់ការគាំទ្រផ្នែកបរិក្ខារ ការហ្វឹកហាត់ ស្បែកជើង សម្លៀកបំពាក់ និងការគាំទ្រផ្នែកវិទ្យាសាស្ត្រកីឡា និងវេជ្ជសាស្ត្រកីឡា។
យុទ្ធនាការរៃអង្គាសប្រាក់របស់ Team Cambodia ដំណើរការលើវេទិការៃអង្គាសប្រាក់ដំបូងគេនៅកម្ពុជា Khmer Care។ ពិធីសម្ពោធជាផ្លូវការនៃវេទិកានេះបានធ្វើឡើងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2023 នៅរាជធានីភ្នំពេញជាមួយលោកជំទាវបណ្ឌិត ជា សេរី សហស្ថាបនិកមូលនិធិរក្សាកុមារ,ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA លោក Steven Path ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Khmer Careនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានអញ្ជើញចូលរួម។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បាននិយាយនៅក្នុងពិធីនេះថា “ការគាំទ្រកីឡាគឺផ្នែកមួយនៃការប្ដេជ្ញាចិត្តលើទំនួលខុសត្រូវសង្គមរបស់ធនាគារយើង។ ដូច្នេះហើយ ការចូលរួមគាំទ្រព្រឹត្តិការណ៍ប្រវតិសាស្ត្រស៊ីហ្គេមនៅកម្ពុជានេះ គឺជាកាយវិការដ៏សមស្របសម្រាប់ ABA។ បន្ថែមពីលើការឧបត្ថម្ភចម្បងរបស់យើងចំនួន $1,500,000 ក្នុងនាមជាអ្នកឧបត្ថម្ភធនាគារផ្តាច់មុខ និងជាអ្នកឧបត្ថម្ភការទូទាត់គ្មានសាច់ប្រាក់ផ្តាច់មុខ យើងផ្តល់វិភាគទានចំនួន $150,000 សម្រាប់ "មួយដុល្លារទៅមួយដុល្លារ" ដែលផ្គូផ្គងនៅលើវេទិកា Khmer Care ចាប់ពីថ្ងៃនេះតទៅ។
លោកបានបន្ថែមថា "លើសពីនេះ យើងនឹងសហការជាមួយ Khmer Care ដើម្បីបើកដំណើរការវានៅក្នុងកម្មវិធីធនាគារចល័តរបស់យើង ដូច្នេះអ្នកប្រើប្រាស់ ABA Mobile ទាំងអស់អាចចូលប្រើវា ដើម្បីបរិច្ចាគថវិកាបានភ្លាមៗពីកម្មវិធី"។
កាលពីដើមខែមករា ឆ្នាំ 2023 ធនាគារ ABA បានប្រកាសជាអ្នកឧបត្ថម្ភផ្ដាច់មុខសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 5 ដល់ 17 ខែឧសភា និងថ្ងៃទី 3 ដល់ 9 ខែមិថុនា។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភថវិកា និងផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដែលមានទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។
Khmer Care គឺជាវេទិការប្រមូលថវិកាសម្រាប់មនុស្ស និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីរៃអង្គាសថវិកាសម្រាប់អ្នកដែលត្រូវការបំផុត។ វាគឺជាប្រព័ន្ធដែលមានតម្លាភាពពេញលេញដែលត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការធ្វើឱ្យមានផលប៉ះពាល់ភ្លាមៗដល់ជីវិតរបស់មនុស្ស។
អំពីធនាគារ ABA
ABA (www.ababank.com) ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។
ចូលទៅកាន់ គេហទំព័រផ្លូវការនៃយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីបរិច្ចាគដល់ក្រុមជម្រើសជាតិកម្ពុជា។