
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី។

តម្លៃមាសបានធ្លាក់ចុះរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា ជាមួយនឹងទិសដៅធ្លាក់ចុះ ដោយសារការកើនឡើងអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវ បានទប់ស្កាត់ជាបន្តបន្ទាប់។ ជាមួយទិសដៅនេះតម្លៃបើកផ្សារថ្ងៃចន្ទ គឺ ១ ៨៤៦.០២ដុល្លារ (ក្នុង ១ អោនស៍)។
តម្លៃមាសបានធ្លាក់ចុះនៅជុំវិញកម្រិតទាបរយៈពេល ៦ សប្តាហ៍កាលពីថ្ងៃចន្ទ ដោយផ្លាស់ប្តូរតិចតួចនៅពេលដែលវិនិយោគកំពុងរង់ចាំព័ត៌មានបន្ថែមទៀត អំពីគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ និងកិច្ចប្រជុំរបស់ធនាគារកណ្តាល។
ដោយធ្លាក់ចុះ ៣ សប្តាហ៍ជាប់គ្នា ពីកម្រិតខ្ពស់ក្នុងរយៈពេល ៩ ខែកាលពីដើមឆ្នាំនេះ ខណៈដែលអតិផរណាសហរដ្ឋអាមេរិកដែលកំពុងកើនឡើង និងសញ្ញាទីផ្សារការងាររបស់សហរដ្ឋអាមេរិកល្អ បានបង្ហាញថា ធនាគារកណ្តាលមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តការដំឡើងអត្រាការប្រាក់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
តម្លៃលោហធាតុបានធ្លាក់ចុះក្នុងឆ្នាំ ២០២២ នៅពេលដែលធនាគារកណ្ដាល សហរដ្ឋអាមេរិកបានចាប់ផ្តើម ការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់អតិផរណា។
ដោយផ្អែកលើការវិភាគផ្នែកបច្ចេកទេសតំបន់កម្រិតតម្លៃទាបនៃតម្លៃមាសកំពុងស្ថិតនៅក្នុងទិសដៅធ្លាក់ចុះប្រចាំសប្តាហ៍ គឺប្រហែល ១ ៨២០ ដុល្លារ ហើយការជួញដូរដោយសុវត្ថិភាពរបស់លោហៈគឺទាបជាងតម្លៃមធ្យមប្រហែល ១ ៨៥៤ ដុល្លារ។
នេះជាសញ្ញាដែលអ្នកជួញដូរអាចចាប់យកឱកាសនេះ ដើម្បីផ្តោតលើទីតាំងសម្រាប់លក់។ ការភ័យខ្លាចនៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការគ្មានការកាត់អត្រាការប្រាក់នៅឆ្នាំ ២០២៣ អាចធ្វើឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ និងដាក់សម្ពាធបន្ថែមលើតម្លៃមាស៕
