
យើងខ្ញុំ អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក តាមរយៈលិខិតប្រគល់សិទ្ធិចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក គឺជាក្រុមហ៊ុនដែលបន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ក្នុងព្រះរាជាណាចក្រកម្ពុជា លើផលិតផលភេស្ជជៈ ដែលមានជាតិអាល់កុល បំពាក់ម៉ាកខាងក្រោមនេះ ពីក្រុមហ៊ុនម្ចាស់ម៉ាកក្រៅស្រុក ដូចមានបង្ហាញជូនខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មានចំពោះការ ជូនដំណឹងជាផ្លូវការរបស់យើងខ្ញុំ និងសូមបញ្ឈប់រាល់ការនាំចូល និង/ឬ ចែកចាយទំនិញស្របគ្នា ដែលមានបំពាក់ម៉ាកខាងលើ ចាប់ពីថ្ងៃដែលក្រសួងពាណិជ្ជកម្មបានចេញលិខិតបន្តសុពលភាពនៃការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខតទៅ។ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីណាដែលបានបំពានលើសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ដែលនាំឱ្យខូចផលប្រយោជន៍ដល់អាជីវកម្មរបស់ក្រុមហ៊ុន។
សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។

![]() |
---|
