សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ភីអិលស៊ី​ជាមួយនឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និង​ទំនុក​ចិត្តបាន​ចាត់ថ្នាក់​​ការលើកកម្ពស់​សេដ្ឋកិច្ច​ស្ត្រី​នៅក្នុង​គម្រោង​ទំនួល​ខុសត្រូវ​សង្គម (CSR)​ របស់ខ្លួន អោយក្លាយ​ទៅជា​អាទិភាព​មួយ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​អាជីវកម្ម​ខ្នាតតូច​របស់​ស្ត្រី​តាមរយៈ ​Lady Saving Group​។​

​គោលបំណង​របស់​ក្រុមហ៊ុន​ធ្វើឡើង​គឺ​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស ដើម្បី​បង្កើន​សមភាព​សេដ្ឋកិច្ច​និង​សង្គម​។​

​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ កំពុង​សហការ​ជាមួយ Lady Saving Group ដែលជា​ផ្នែក​មួយ​នៃ​អង្គការ Women Entrepreneurs Act ​ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដើម្បី​ង្កើ​ត​បរិយាកាស​អាជីវកម្ម​ថ្មី​មួយ​ដ៏​រីកចម្រើន​សម្រាប់​ស្ត្រី​ដែល​បាន​ចូលរួម​។

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​ព្រឹត្តិការណ៍ «​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គ​.​ម​»​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០២៣​។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ហើយ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​នៃ​គម្រោង CSR ដំបូង​របស់​ក្រុមហ៊ុន​ក្នុងឆ្នាំនេះ​។​

​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹងចូលរួម​វិភាគទាន ៤ ០០០ រៀល រាល់​ការចុះឈ្មោះ​ចូលរួម​របស់​អ្នករត់​ប្រណាំង​ម្នាក់ ដើម្បី​ជាការ​ផ្តួចផ្តើម​ផ្តល់​មូលនិធិ​ដល់​គម្រោង CSR ទៅកាន់ Lady Saving Group ហើយ​យើង​រំពឹងថា​នឹងមាន​អ្នកចូលរួម​រត់ប្រណាំង​ប្រមាណ ២ ០០០ នាក់​នឹងចូលរួម​។

​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​, ការរត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​ក្នុងឆ្នាំនេះ ក្រោម​ប្រធានបទ «​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​» នឹង​ចាប់ផ្តើម​នៅមុខ​សួនច្បារ​វត្ត​បទុម​វ​ត្តី វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក​។ ក្នុងនោះ​ក៏មាន​ការរត់​កម្សាន្ត​ចម្ងាយ ៤​គីឡូម៉ែត្រ​សម្រាប់​ក្រុមគ្រួសារ និង​កុមារ​ផងដែរ​។​

​លោក Loke Kah Meng នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បាន​មានប្រសាសន៍ថា​តាមរយៈ​កិច្ចសហការ​ជាមួយ Lady Saving Group ក្រុមហ៊ុន​អាច​យកគំនិត​ផ្តួចផ្តើម​គម្រោង​CSR របស់ខ្លួន ទៅ​បម្រើ​ជា​វេទិកា​ដ៏​ល្អ​មួយ ដើម្បី​ជួយ​ដល់​សហគ្រិន​ស្ត្រី​។​

«​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​រីករាយ​ក្នុងការ​សហការ​ជាមួយ Lady Saving Group ដើម្បី​គាំទ្រ​ដល់​ការលើកកម្ពស់​ស្ត្រី ដោយសារ​ស្ត្រី​មាន​សារៈសំខាន់​ក្នុងការ​នាំមក​នូវ​ការផ្លាស់ប្តូរ​សង្គម​ក្នុងន័យ​ស្ថាបនា​»​។​

​លោក Loke Kah Meng ថ្លែងថា ៖«​យើង​ប្តេជ្ញា​គាំទ្រ​ដំណើរ​សហគ្រិន​ស្ត្រី​កម្ពុជា តាមរយៈ​គម្រោង​CRS របស់​យើង ដោយ​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច ដើម្បី​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ​ដោយ​ឯករាជ្យ​។​យើង​ជឿជាក់ថា​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​គម្រោង​CSR របស់​យើង​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​ដែល​គ្រប់គ្រង​សហគ្រាស​ខ្នាតតូច​របស់​ពួកគេ​»​។​

Lady Saving Group ដំណើរការ​កម្មវិធី​យល់ដឹង​អំពី​៖ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សហគ្រិន​ក្នុង​ភាពជា​អ្នកដឹកនាំ​ការណែនាំ​អំពី​អាជីព និង​ការបង្រៀន​សម្រាប់​ស្ត្រី​ជាប្រចាំ​។​

«​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​ដល់​អាជីវកម្ម​ខ្នាតតូច គឺ​បង្ហាញ​ពី​របៀប​ដែល​សាជីវកម្ម​អាច​គាំទ្រ​ដល់​អង្គ​ការដែល​ជួយ​ខ្លួនឯង​ដូចជា Lady Saving Group ក្នុង​ការជំរុញ​ការពង្រីក​អាជីវកម្ម​របស់​ស្ត្រី​នៅ​កម្ពុជា​»​។​

​អ្នកស្រី វីរៈ ប៊ុណ្ណា​រ័ត្ន សហ​ស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​និង​កម្មវិធី​នៃ Lady Saving Group បាន​មានប្រសាសន៍ថា ៖«​ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​សហគ្រិន​ស្ត្រី​គឺ​ភាពងាយស្រួល​ទទួលបាន​ដើមទុន ប៉ុន្តែ​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ ប្រសិនបើ​ក្រុមហ៊ុន​ដូចជា សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បន្ត​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​បង្កើត​បរិយាកាស​អាជីវកម្ម​ដ៏​រស់​រវើក​សម្រាប់​ស្ត្រី​»​។​

​ទឹកប្រាក់​សរុប​ចំនួន ២ ០០០ ដុល្លារ​ដែល​បានមកពី​ព្រឹត្តិការណ៍​រត់​នេះ នឹងត្រូវ​បែងចែក​សម្រាប់​គម្រោង​

CSR ដែល​ក្នុងនោះ ៥០០ ដុល្លារ​នឹងត្រូវ​ផ្តល់ទៅឱ្យ​អង្គការ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​របស់ខ្លួន​ខណៈដែល​សហគ្រិន​ស្ត្រី​ចំនួន ៥​នាក់​នឹង​ទទួលបាន​ប្រាក់កម្ចី ៣០០​ដុល្លារ ដោយ​មិនមាន​ការប្រាក់​។​

​ស្ត្រី​ដែល​ទទួលបាន​កម្ចី​នឹងត្រូវ​សង​ប្រាក់​វិញ​ក្នុង​រយៈពេល ១០​ខែ ដោយ​ប្រាក់​នោះ​ត្រូវ​ចែកចាយ​ឡើងវិញ​ទៅឱ្យ​សហគ្រិន​ស្ត្រី​ដែល​សម​នឹង​ទទួលបាន​ផ្សេងៗ​ទៀត​។​

​អ្នកទទួល​កម្ចី​ទី​២​ក្រោម​កម្មវិធី​នេះ​គឺ​ម្ចាស់​សិប្បកម្ម​ផលិត​ប្រេងដូង​ឈ្មោះ​អ្នកស្រី ឌី វិ​ជ្ជ​រ៉ា អាយុ​៣៥​ឆ្នាំ មកពី​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​អាជីវក​ម្ម​នៅក្នុង​ផ្ទះ​របស់គាត់​ជាមួយ​បុគ្គលិក​២​នាក់ ស្ត្រី​ម្តាយកូន​តូច​នេះ​នឹង​ប្រើ​ថវិកា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់ ដោយ​ជ្រើសរើស​កម្មករ​បន្ថែមទៀត​ដែលជា​អ្នកជិតខាង​របស់គាត់​។​

​អ្នកស្រី​វិ​ជ្ជ​រ៉ា​ថ្លែងថា ៖«​វា​ជា​រឿង​ល្អ​ណាស់​ដែល​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ មកជួយ​សហគ្រិន​ស្ត្រី​ដូច​រូបខ្ញុំ ដែល​បាន​ចូលរួមចំណែក​ជួយ​សង្គម នៅក្នុង​លក្ខណៈ​តូចតាច​។ ខ្ញុំ​នឹង​ប្រើប្រាស់​ថវិកា​នេះ​ដើម្បី​ផលិត​ប្រេងដូង​របស់ខ្ញុំ ហើយនឹង​ជួយ​អ្នកជិតខាង​ខ្ញុំ​កាន់តែច្រើន​។​តូច​ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​ដ៏​មានតម្លៃ​បែបនេះ អាចជួយ​ស្ត្រី​ឱ្យមាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ហើយក៏​លើកកម្ពស់​គុណភាព​ជីវិត​របស់​យើង​ផងដែរ​»​។​

​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ផ្តល់ជូន​អ្នកចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គ​.​ម នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ ២០​ភាគរយ លើ​ផលិតផល​ដ៏​ពេញនិយម​របស់ខ្លួន​គឺ SMILE Life Solutions ។​ការផ្តល់ជូន​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣៕