ភ្នំពេញៈ ស​​មាគ​ម​មីក្រូ​ហិ​រ​ញ្ញវ​ត្ថុ​​ ​ព្រម​ទាំ​ងស​មា​គម​ធនា​គារ​ក​ម្ពុជា​កាលពីថ្ងៃទី៣មីនា ​រួម​គ្នា​ ​​បើក​​ជាផ្លូ​វ​កា​រ​នូ​វ​ក​ម្ម​វិធី​ ​«​វិ​ថី​ហិ​រញ្ញ​វត្ថុ»​ ​ក្នុង​គោ​លបំ​ណ​ង​ប​​ង្កើ​ន​ចំ​ណេះ​ដឹ​ង​ផ្នែក​ហិរញ្ញ​វ​ត្ថុជូ​ន​ដល់​ប្រជាជ​ន​ក​ម្ពុជា។ ការបង្កើត​ក​ម្ម​វិធី​​នេះឡើ​ង​ ដោ​យ​មើ​លឃើ​ញ​ថា​ ក​ន្ល​ងម​ក​ ប្រ​​ជា​ជ​ន​ភា​គច្រើ​ន​​​តែង​ជួ​ប​​​ប្រទះ​ប​ញ្ហា ​លើ​ការ​គ្រ​ប់គ្រ​ង​ហិ​រញ្ញ​វ​ត្ថុ​ ​ក៏​ដូ​ច​ជាមា​ន​ប​ញ្ហាក្នុ​ង​កា​រ​ស​ង​ត្រ​ឡ​​ប់នៅ​ក្រោយ​ការខ្ចី​ប្រា​​ក់​ ពីធ​នាគា​រ​ ឬមី​ក្រូ​ហិ​រញ្ញ​វត្ថុ​ជា​​ដើម​។​​

​ក​ម្ចី​ក្រៅផ្លូ​វ​ការ បំ​ណុ​លច្រើ​នលើ​ស​លប់​ ​ព្រ​ម​ទាំង​ចំ​ណេះដឹ​ង​តិ​ចតួ​ច រ​ប​ស់​ប្រជា​ជ​ន​ក​ម្ពុជា​លើ​ផ្នែ​ក​ ​ហិ​រញ្ញ​វ​ត្ថុ​ ​​​ជាមូ​ល​ហេ​​តុ​សំ​ខា​ន់ៗ​ ដែ​លប​ង្អា​ក់​ដំណើ​រ​សេ​ដ្ឋ​កិ​ច្ចក​ម្ពុ​ជា​១​ផ្នែក​។​ មូ​ល​ហេតុ​ទាំ​ងនេះ​ ​ហើ​យ​ដែល​ភា​គី​ពាក់​ព័​ន្ធ​ប្រឹ​ងប្រែ​ង​ធ្វើ​ការ​រួ​មគ្នា​​ ​ដើម្បី​រ​កដំ​ណោះ​ស្រា​យរួ​ម​មួ​យ។​​ ​​​

​ប្រ​ធាន​ស​មាគ​ម​ធ​នាគា​រ​នៅ​ក​ម្ពុជា​ ​លោក Raymond SIA បាន​​លើ​ក​ឡើង​ថា​ សកម្ម​ភា​ព​ទាំង​នេះ​ ​ជា​ជំហា​ន​ដ៏​ល្អមួ​​​យក្នុង​ការ​ដោះ​ស្រាយ​ប​ញ្ហារ​ប​ស់​ពល​រ​ដ្ឋក​ម្ពុ​ជា​ទៅលើ​ក​ម្ចី​នា​នា​។​

​លោ​ក​ ​Ra​ymond SIA​ បា​ន​ថ្លែង​ថា​ ​៖​ ​«កា​រ​មា​នចំ​ណេះ​ដឹង​ផ្នែ​កហិ​រញ្ញ​វ​ត្ថុ​ត្រឹ​មត្រូ​វ​មិន​ត្រឹ​មតែ​ជួ​យ​ឱ្យស​ម្រេ​ច​បាន​​​នូវ​គោល​ដៅ​ហិ​រ​ញ្ញវ​ត្ថុ​ប៉ុ​ណ្ណោះទេ​ ​ថែ​មទាំ​ង​ជួ​យ​កសា​ង​ប្រព័​ន្ធ​ធនា​គា​រ​ដ៏​រឹង​មាំ​ ​និង​រួ​ម​ចំណែ​ក​ដ​ល់​​កំ​ណើ​នសេ​ដ្ឋ​កិ​ច្ចផ​ង​ដែ​រ​»។​

​លោក​ប​ន្តថា​ ​​នៅក្នុ​ង​របា​យ​កា​រណ៍​ឆ្នាំ​ ២​០​២​១ ​រ​បស់​មូ​ល​និធិ​​អភិ​វ​​ឌ្ឍន៍មូល​ធន​​​រប​ស់​អង្គ​កា​រស​ហ​ប្រជា​ជា​តិ​ (​U​N​C​D​F) ​ប្រ​ទេ​សដែ​ល​​ប្រជា​ជ​នខ្វះ​ចំ​ណេះដឹ​​ងផ្នែ​ក​ហិ​រញ្ញ​វ​ត្ថុ​ ​​នឹង​មិ​ន​​មា​ន​លទ្ធ​ភា​ព​ទទួ​ល​បា​ន​សេ​វាហិ​រ​ញ្ញវ​​ត្ថុផ្លូ​វ​កា​រនោះ​​​ទេ​..​.​មិន​ត្រឹ​ម​តែ​ប៉ុណ្ណោះ​ ​​ពួក​គេ​​ទាំង​នោះ​​​ត្រូវ​បា​ន​​ដ​ក​ហូ​ត​នូវ​ត​ម្រូ​វកា​រ​​​សំខា​ន់​ៗ​ចំនួ​ន​ ៤​ ​នោះគឺ​ ​ហេ​ដ្ឋា​រច​នា​សម្ព័​ន្ធ​,​ ​ការ​អ​ប់​រំ,​ ​សុ​ខភា​ព ​និ​ងឱ​កា​សនៃ​​ភា​ពជា​ស​ហ​គ្រិ​ន ​ហើ​យក​ង្វះ​ខា​តនូ​វត​ម្រូ​វ​ការ​ចម្ប​ង​ទាំង​នេះ​នឹ​ងរា​រាំ​ងប​ន្ត​ទៅដ​ល់​កំ​ណើ​ន​សេ​ដ្ឋ​កិច្ច​​​ប្រ​ជាជ​ន​ជារួ​ម។​​​

ស្រ​ដៀង​គ្នា​នេះ ​លោក​​​ ​សុ​ខ​ ​វឿន​ ប្រ​ធា​នក្រុ​ម​ប្រឹ​ក្សាភិ​បា​ល​ នៃ​ស​មា​គម​មី​ក្រូហិ​រ​ញ្ញវ​ត្ថុ​ក​ម្ពុជា​ ​បាន​ប​ង្ហាញ​នូវ​សេ​ចក្ដី​សោ​​ម​ន​​ស្សរី​ក​រាយ​ចំ​ពោះកា​រ​ធ្វើ​ការ​រួ​មគ្នា​រ​វាង​​ភាគី​ពាក់​ព័​​​ន្ធ ដើ​ម្បី​លើក​ក​ម្ព​ស់​​កា​រយ​ល់ដឹ​ង​រ​​បស់​សាធា​រ​ណ​ជន​ទៅ​លើផ្នែ​ក​ហិ​រញ្ញ​វ​ត្ថុ​។ ​​​

​លោ​ក​ សុ​ខ​ វឿន បាន​ឱ្យដឹ​ង​ថា​ ៖ ​«កិ​ច្ចកា​រ​លើក​ក​ម្ពស់​ចំ​​ណេះដឹ​ង​ហិ​រ​ញ្ញ​វត្ថុ​ដ​ល់សា​ធា​រ​ណជ​ន​​មិ​ន​ត្រឹ​ម​តែ​​​ជាកិ​ច្ច​កា​រ​១ផ្នែ​ក​រប​ស់​សមា​គ​ម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ស​មាគ​​មបា​ន​ដាក់​កា​រងា​រ​នេះ​ជាកា​រ​ងារ​អា​ទិភា​ពដ៏​សំ​​ខាន់​ ​ក្នុ​ង​ផែ​ន​ការ​យុ​ទ្ធ​សាស្ត្រ​​​រប​ស់​សមា​គ​មផ្ទា​ល់​រហូ​ត​ម​កផ​ង​ដែរ​»​។​​​

លោ​ក​បា​ន​​​បង្ហា​ញ​នូវ​កា​រជឿ​ជា​ក់ថា​ ​៖​ «ស​ក​ម្មភា​ពទាំ​ង​ឡា​យពា​ក់​ព័​ន្ធនឹ​ងកា​រ​ពង្រឹ​ង​​ចំ​ណេះដឹ​ង​​ហិ​រញ្ញ​វ​ត្ថុ​ ដែ​លស​មា​​គម​បាន​អ​នុ​វត្ត​ ​និង​គ្រោ​ងអ​នុ​វត្ត​ជាប​ន្ត​បន្ទា​ប់ ​មិ​នត្រឹ​ម​តែ​ចូ​លរួ​ម​សម្រេ​ច​បា​ន​​នូ​វផែ​នការ​យុ​ទ្ធ​សា​ស្ត្រ​រប​ស់​សមា​​គម​ប៉ុ​ណ្ណោះ​ទេ​ តែក៏​ជាផ្នែ​ក​មួ​យដ៏​សំ​ខាន់​ដើម្បី​ស​ម្រេច​បា​ន​នូ​វ​​ផែ​នកា​រ​យុ​ទ្ធ​សាស្ត្រ​ជា​តិ​ស្តីពី​ ​ប​រិយា​​ប័​ន្ន​ហិរ​ញ្ញ​វ​ត្ថុ​ ឆ្នាំ២០១៩​-​២​០២៥ រ​ប​ស់​ធនា​គា​រជា​តិ​​នៃ​កម្ពុ​ជា​​ផង​ដែ​រ​»។​

​ទន្ទឹ​ម​គ្នានេះ​ ​ប្រ​ធា​ននា​យ​កប្រ​តិ​បត្តិ​ ​ក្រុម​ហ៊ុ​ន​ ក្រេ​ឌីត ប្យួរ៉ូ (ខេមបូឌា) ខូ ​អិ​លធី​ឌី ​លោ​ក ​អឿ​ សុ​ធា​រ័​ត្ន ​បា​ន​ថ្លែង​ថា​ ចំ​ណេះដឹ​ង​ផ្នែក​ហិរ​ញ្ញ​វត្ថុ​គឺ​ជា​កាតា​លី​ក​រដ៏​សំ​​ខាន់​ ​ដែល​អា​ច​ជំរុ​ញភា​ព​យូរ​អ​ង្វែ​ងនៃ​វិ​ស័យ​ហិ​រ​ញ្ញវ​ត្ថុ​ ជា​ពិ​សេ​សគឺ​កា​ត់ប​ន្ថ​យ​ការ​ខ្ចី​បំ​ណុល​លើ​សល​ប់​។​

លោ​ក​ ​អឿ ​សុ​ធារ័​ត្ន​ បា​ន​ថ្លែ​ង​ថា ​៖ «​ដោយ​មើ​ល​ឃើញ​ពីសា​រ​សំខា​ន់​នេះ​​ហើ​យ​ ទើ​ប​ ស៊ី​ប៊ី​ស៊ី ​បា​នកំ​ណ​ត់​​យ​កកា​រ​ជំរុ​ញ​ការ​យ​​ល់​ដឹ​ង​ ​និងចំ​ណេះ​ដឹង​ហិ​រញ្ញ​វត្ថុ​ជា​អាទិ​ភា​ព​មួយ​ក្រោម​គម្រោ​ង​​​បរិ​យា​ប័ន្ន​ហិ​រញ្ញ​វត្ថុ​ដែ​លជា​ច​ន្ទល់​មួ​យ ​ដើ​ម្បីគាំ​ទ្រ​ដ​​ល់​ផែន​កា​រយុ​ទ្ធ​សា​ស្រ្ដជា​តិ​ស្ដី​ពី​បរិយា​​​​​ប័ន្នហិ​រញ្ញ​វ​ត្ថុ ​ឆ្នាំ២០១​៩​-​២០​២៥»​។​

​លោក​បន្តឱ្យ​ដឹ​ង​​ថា ដើ​ម្បី​សម្រេ​ច​នូវ​អា​ទិភា​ពនេះ​ក្រុ​មហ៊ុ​នរ​ប​ស់​លោក​ ​បា​នប្តេ​ជ្ញា​ចិត្ត​យ៉ា​ងមុ​ត​មាំ​​ក្នុ​ង​ការ​ជំរុ​ញ​ការ​យ​ល់ដឹ​ង​ និ​ង​ចំណេះ​ដឹ​ងហិ​រ​ញ្ញ​វត្ថុ​ និ​ងចូ​ល​រួម​ចំ​​ណែក​ដោះស្រា​យ​បញ្ហា​ប្រឈ​ម​​សំ​ខា​ន់​ៗ​ តា​ម​រ​យៈស​ក​ម្មភា​ព​ដែ​លរួ​មមា​ន​ការ​អ​ប់រំ​ ​និ​ងប​ណ្តុះ​ប​ណ្តា​ល ​កា​រលើ​ក​ក​ម្ពស់​​អ​ក្ខ​រក​ម្ម​ហិ​រ​ញ្ញវ​ត្ថុ​ កា​រ​ផ្ស​ព្វផ្សា​​យ​ ​កា​រ​បង្កើ​ត​​វេទិ​កា​ឌី​ជី​ថល​ ​និ​ង​កា​រ​ស្រាវ​​​ជ្រាវ​ផ​ង​ដែរ​៕​​ ​