ទំនុកចិត្ត ​គឺជា​កត្តា​ដ៏​សំខាន់​នៅក្នុង​ការធានា​នូវ​ប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ធនាគារពាណិជ្ជ​ប្រកបដោយ​ភាពជោគជ័យ ហើយ​ជាមួយនឹង​ទំនុកចិត្ត​ដែលជា​ចំណុច​ស្នូល​នៃ​ប្រតិបត្តិការ​របស់ខ្លួន បណ្ឌិត សឿង ​ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ជឿជាក់ថា ស្ថាប័ន​របស់លោក​មាន​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ល្អប្រសើរ​។​

«​ប្រាកដ​ណាស់ វា​មាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារ​ឥទ្ធិពល​សេដ្ឋកិច្ច​អវិជ្ជមាន​នាពេល​ថ្មីៗ​នេះ​ដែល​បណ្តាលមកពី​ការផ្ទុះ​ឡើងជា​សកល​នៃ​ជំងឺ​កូ​វីដ ​១៩ ,ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​, ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​, អត្រា​អតិផរណា​ខ្ពស់ និង​អត្រា​ការប្រាក់​កើនឡើង​ជាស​កល​។​ ទោះជា​យ៉ាងណាក៏ដោយ ដោយសារ​យើង​មាន​ក្រុមការងារ​ដ៏​ល្អ​, វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​កម្លាំង​ហិរញ្ញវត្ថុ​រឹងមាំ យើង​ជឿជាក់ថា ​យើង​នឹង​យកឈ្នះ​លើ​បញ្ហា​ទាំងនេះ​ដោយ​ជោគជ័យ កាន់តែ​រឹងមាំ និង​កាន់​តែមាន​ស្ថិរភាព​។

​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ​ បាន​មានប្រសាសន៍ថា៖ «​លើសពីនេះ យើង​ដឹង​ច្បាស់​ថា រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​ជំរុញឱ្យមាន​តម្រូវការ​តាមរយៈ​ការលើកទឹកចិត្ត​ពាក់ព័ន្ធ​នឹង​រូបិយវត្ថុ និង​សារពើពន្ធ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​បញ្ហា​សកល​ទាំងនេះ​មកលើ​សេដ្ឋកិច្ចកម្ពុជា​»​។​

​ធនាគារ​ឈី​ហ្វ (​ខេ​ម​បូ​ឌា​)​ មាន​កំណើន​ដ៏​រឹងមាំ​នៅ​កម្ពុជា គិត​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៣ ជាមួយនឹង​ដើមទុន​ដំបូង​ត្រឹមតែ​ ១០​ លាន​ដុល្លារ​ប៉ុណ្ណោះ និង​បុគ្គលិក​ប្រហែល​ ២០ ​នាក់​ ខណៈ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើនឡើង​រហូតដល់ ២២២​ លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃទី​ ០២ ខែមីនា ឆ្នាំ​២០២៣ ហើយ​មាន​បុគ្គលិក​សរុប​ជាង ១៦០​ នាក់​។ បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធ ចាត់ទុក​អតិថិជន​ជា​ដៃគូរ​យូរអង្វែង ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​នៅតែ​បន្ត​រីកចម្រើន​។​

«​ទស្សនវិជ្ជា​សាជីវកម្ម​របស់​យើង​គឺ «The Chief Way» កសាង​ជំនឿ​ទុកចិត្ត​និង​ភាពជា​ដៃគូ​ជាមួយ​អតិថិជន​របស់​យើង​ដែលជា​គន្លឹះ​ចែករំលែក​វិបុលភាព​និង​របៀប​ដែល​អាជីវកម្ម​របស់​យើង​ត្រូវបាន​អនុវត្ត​ដោយ​ភាពស្មោះត្រង់​និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់បំផុត​»​។​

លោក​មានប្រសាសន៍ថា​៖ «​ធនាគារ​ឈី​ហ្វ​បាន​ប្រើប្រាស់​គំរូ​អាជីវកម្ម​មួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​នៅ​កម្ពុជា​។ យើង​បានធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ផលិតផល​របស់​យើង​ដែលមាន​ស្រាប់​និង​ណែនាំ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​របស់​យើង​ដែល​កំពុង​កើនឡើង​»​។​

ពិធីសូត្រមន្តប្រាសព្រំលើករាសីនៅក្នុងពិធីសម្ពោសធនាគារឈីហ្វ សាខាទី៥។

​ដើមឡើយ​គឺ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ ​១៩៧៩, ឈី​ហ្វ​គ្រុប បាន​ឆ្លងកាត់​ព្យុះភ្លៀងជាច្រើន រួមទាំង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​ ១៩៩៧​ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ ២០០៧-២០០៨​ ប៉ុន្តែ​យើង​កាន់​តែមាន​ភាពរឹងមាំ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ​ស្នូល​របស់ខ្លួន​គឺ​ការអនុវត្ត​ប្រកបដោយ​ក្រមសីលធម៌ និង​វិនិយោគ​ដោយ​ប្រុងប្រយ័ត្ន​។​

​លោក​បាន​សង្កត់ធ្ងន់ថា៖ «​យើង​បាន​បន្តដំណើរ​ទៅមុខ ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ បេសកកម្ម គោលដៅ និង​ទស្សនវិជ្ជា​របស់​យើង តាមរយៈ​ការបម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ល្អ​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​គាប់ប្រសើរ​។ ភាពជោគជ័យ​របស់​យើង​គឺ​ដោយសារ​មាន​ស្មារតី​ក្រុម​ដ៏​រឹងមាំ ជាមួយ​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​»​។

​យោងតាម​បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធ បានឱ្យដឹងថា ធនាគារ​ឈី​ហ្វ​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៣ ជាមួយនឹង​ដើមទុន​ដំបូង​ត្រឹមតែ ១០​ លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើនឡើង​រហូតដល់​ជាង ២២២​លាន​ដុល្លារ​។ ថ្វីបើ​មានការ​ព្យាករ​អំពី​ភាពច្របូកច្របល់​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅពេល​ខាងមុខ​ក្តី ក៏​លោក​នៅតែមាន​ទំនុកចិត្ត​លើ​កំណើន​ដែល​នៅតែ​បន្ត​កើនឡើង​ដដែល​។

«​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​បុគ្គលិក​, គណៈ​គ្រប់គ្រង​ទាំងអស់ និង​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អតិថិជន​ដ៏​ល្អ​របស់​យើង និង​និយតករ​ពាក់ព័ន្ធ ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា (NBC) យើង​ជឿជាក់ថា ធនាគារ​មាន​ជំហរ​ល្អ ក្នុង​ការបន្ត​ការអនុវត្ត​ឱ្យបាន​កាន់តែ​ល្អ​នៅ​ឆ្នាំ​២០២៣​នេះ និង​ឆ្នាំ​ខាងមុខៗ​ទៀត​»​។​

​ការប្រកាន់​ខ្ជាប់​របស់​ធនាគារ​ឈី​ហ្វ​ទៅនឹង​ស្តង់ដារ​ខ្ពស់បំផុត​នៅក្នុង​វិស័យ​ធនាគារ គឺ​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​គោលនយោបាយ​ដ៏​ហ្មត់ចត់​របស់ខ្លួន​លើ​ការគ្រប់គ្រង​ហានិភ័យ​។​ «​ថ្វីបើ​មាន​វត្ថុ​បញ្ចាំ ឬ​ការស្នើសុំ​ឥណទាន​បាន​រលូន​យ៉ាងណាក្តី ក៏​យើង​ប្រកាន់ខ្ជាប់​លើ​សុ​ច្ចរិតភាព ដើម្បី​យុទ្ធសាស្ត្រ​អាជីវកម្ម​យូរអង្វែង និង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ទំនួល​ខុសត្រូវ​សង្គម​»

​លោក​សង្កត់ធ្ងន់ថា ៖«​យើង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​ដើមទុន​, គ្រប់គ្រង​និង​ប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន និង​បង្កើន​ការវិនិយោគ​របស់​យើង​។ យើង​បន្ត​ផ្តោតលើ​ការគ្រប់គ្រង​ហានិភ័យ ដើម្បី​ធានាថា ធនាគារ​ឈី​ហ្វ​មាន​ភាពរឹងមាំ និង​ស្ថិរភាព​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​មួយ​នេះ​»​។​

​បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធ មានប្រសាសន៍​បន្ថែមថា​គន្លឹះ​ដើម្បី​ទទួលបាន​ជោគជ័យ​ជា​លំដាប់​របស់​ធនាគារ​ឈី​ហ្វ​នៅ​កម្ពុជា​គឺ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រជាជន និង​ការវិនិយោគ​ប្រកបដោយ​ក្រមសីលធម៌ គួបផ្សំ​នឹង​គំរូ​ជោគជ័យ​របស់​ឈី​ហ្វ​គ្រុប និង​បទពិសោធន៍​ជាច្រើន​ទសវត្សរ៍​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏​ធំ​នៅ​ទីក្រុង​ហុងកុង​។​

ធនាគារឈីហ្វមានបំពាក់ម៉ាស៊ីន ATM / CDM ដ៏ទំនើបដើម្បីបម្រើអតិថិជន។

«​ជាមួយ​សាវតា​របស់​ភាគ​ទុ​និក​របស់​យើង​នៅក្នុង​ទីក្រុង​ហុងកុង ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​អស់​រយៈពេល​ជាង ៤៣ ​ឆ្នាំ​មកហើយ​នោះ​ធនាគារ​ឈី​ហ្វ​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិជ្ជា​ផ្តោតលើ​អតិថិជន​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ផ្តល់​សេវាកម្ម​ឥតឈប់ឈរ​និង​ប្រកបដោយ​ឧត្តមភាព​»​។​

«​យើង​ប្តេជ្ញា​ធ្វើជា​ដៃគូ​ដ៏​ល្អ​ជាមួយ​អតិថិជន​ដ៏​ស្មោះត្រង់​របស់​យើង​ក្នុង​ដំណើរ​របស់​ពួកគេ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​គោលដៅ និង​ភាពជោគជ័យ​។ ធនាគារ​ឈី​ហ្វ កំពុងធ្វើការ​ដើម្បី​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​, អតិថិជន​, បុគ្គលិក​របស់​យើង និង​ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។​ជោគជ័យ​របស់​ពួកគាត់​ជា​ជោគជ័យ​របស់​យើង​»​។

​បច្ចុប្បន្ន ធនាគារ​ឈី​ហ្វ មាន ៥​ សាខា​ ហើយ​សាខា​ទាំងអស់ ​គឺ​ស្ថិតនៅ​ទីតាំង​ដ៏​ល្អ ក្នុង​រាជធានី​ភ្នំពេញ ដូចជា សាខា​បឹងកក់ សាខា​ច្បារអំពៅ សាខា​អូឡាំពិក សាខា​ព្រះ​នរោត្តម និង​សាខា​ថ្មី​របស់​យើង​គឺ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ ដែល​សុទ្ធសឹង​ជាទី​តាំង​យុទ្ធសាស្ត្រ ដើម្បី​បម្រើ​អតិថិជន​គោលដៅ​របស់​យើង​ដូចជា​សហគ្រាស​ធុន​ខ្នាតតូច​បំផុត តូច និង​មធ្យម​(M/SMEs)​សេវា​ធនាគារ​បុគ្គល និង​សាជីវកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ ជាមួយនឹង​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​យើង​។​

​ការវិវឌ្ឍ​ថ្មី​មួយ​ក្នុងចំណោម​ការអភិវឌ្ឍ​ថ្មីៗ​ជាច្រើន​របស់​យើង គឺ​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​តាម​ប្រព​ន្ធ័ ឌីជីថល «Chief Easy»​។ កម្មវិធី Chief Easy គឺជា​វេទិកា​ផ្តល់ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​គ្រប់គ្រង​និង​ដំណើរការ​ដោយ​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ជាមួយនឹង​គោលបំណង​របស់​យើង គឺ​ជំរុញ​រលក​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​។​

​អតិថិជន​អាច​ស្នើសុំ​ប្រាក់កម្ចី​រហូតដល់ ៥ ០០០​ ដុល្លារ នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ដោយ​គ្មាន​ទ្រព្យ​ធានា តាមរយៈ​ទូរស័ព្ទដៃ​។ អតិថិជន​នឹង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ ២៤​ ម៉ោង​នៃ​ថ្ងៃ​ធ្វើការ​។​

​សាខា​ថ្មី​របស់​យើង​មាន​ឈ្មោះថា សាខា​អ៊ី​អន​មានជ័យ (​សាខា​ទី​៥) ដឹកនាំ​ដោយ​ប្រធាន​សាខា​ដែលមាន​បទពិសោធន៍​ខ្ពស់ គឺ​លោក ច្រឹង វ៉ាន់​នឿន ដែលមាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​នៅក្នុង​វិស័យ​ធនាគារពាណិជ្ជ​។​សាខា​ថ្មី​នេះ​មាន​ទីតាំង​ល្អ​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ លេខ​សម្គាល់ F033, ស្ថិតនៅតាម​បណ្តា​យ​មហាវិថី​សម្តេច ហ៊ុន សែន សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​តំបន់​ពាណិជ្ជកម្ម​មួយ​ដ៏​មមាញឹក និង​ជា​តំបន់​យុទ្ធសាស្ត្រ​ថ្មី​ហើយ​រំពឹងថា​នឹង​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ដើម្បី​ជំរុញ​នូវ​ផលប័ត្រ​ធនាគារ​របស់​យើង​ជា​វិជ្ជមាន​, បង្កើន​លទ្ធភាព​ទទួល​បាន​អតិថិជន​កាន់តែច្រើន​, បង្កើន​លទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើត​អតិថិជន​ជាប់លាប់ និង​ស្មោះត្រង់​ប្រកបដោយ​ប្រសិទ្ធភាព គ្រប់គ្រង​មូលដ្ឋាន​អតិថិជន​ដែលមាន​ស្រាប់​ឱ្យបាន​ល្អ បង្កើន​ការ​ការយល់ដឹង​អំពី​ម៉ាក​យីហោ និង​ពង្រីក​ភាពខ្លាំង​របស់​យើង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព។​ល​។​