
សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានសហការជាមួយ Lady Saving Group ក្នុងការប្រែក្លាយគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនអោយទៅជាវេទិកាដ៏ល្អឥតខ្ចោះមួយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី តាមរយៈការផ្តល់កម្ចីខ្នាតតូចដើម្បីពង្រីកអាជីវកម្មរបស់អាជីវករ។
សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃពុធកន្លងទៅ ក្នុងនោះក៏មានការរៀបចំកម្មវិធីរត់ប្រណាំងស្ត្រី «Women Run 10k 2023» ដែលជាគម្រោង CSR ដ៏លេចធ្លោរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឧបត្ថម្ភដោយ សុវណ្ណាភូមិ ឡាយហ្វ៍។
សុវណ្ណាភូមិ ឡាយហ្វ៍បានសន្យាថានឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់គម្រោងគំនិតផ្តួចផ្តើម CSR របស់ខ្លួន ដើម្បីជួយដល់សហគ្រិនស្ត្រីដែលបើកអាជីវកម្មខ្នាតតូច។
អ្នករត់ប្រណាំងប្រមាណ ១ ៦០០ នាក់ បានចូលរួមក្នុងការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារវត្តបទុមវតី មហាវិថីសុធារស រាជធានីភ្នំពេញ ក្នុងនោះក៏មានការរត់កម្សាន្តលក្ខណៈគ្រួសារ និងកុមារក្នុងចម្ងាយ ៤ គីឡូម៉ែត្រផងដែរ។
«វាដល់ពេលដែលត្រូវចងចាំ និងទទួលស្គាល់ការរួមចំណែករបស់ស្ត្រីចំពោះសហគមន៍ និងសេដ្ឋកិច្ចរបស់ពួកគេ។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគឺជាផ្នែកមួយនៃគម្រោង CSR របស់សុវណ្ណាភូមិ ឡាយហ្វ៍ ដែលស្របតាមទស្សនវិជ្ជារបស់ក្រុមហ៊ុនក្នុងការផ្តល់ត្រឡប់ទៅសង្គមជាតិវិញ និងការប្តេជ្ញាចិត្តរបស់យើងចំពោះសមភាពយេនឌ័រ»។

លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា ៖«យើងសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងជំរុញស្ត្រីកាន់តែច្រើនឱ្យចូលក្នុងពិភពជំនួញ ដើម្បីក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុ»។
សុវណ្ណាភូមិ ឡាយហ្វ៍ បានសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Women Entrepreneurs Act ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីចំនួន ៥ នាក់ ដែលប្រតិបត្តិការអាជីវកម្មខ្នាតតូច។
«វាជាការល្អដែលឃើញក្រុមហ៊ុនឯកជនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះកំពុងជំរុញសហគមន៍អាជីវកម្មរបស់ស្ត្រី និងលើកទឹកចិត្តស្ត្រីផ្សេងទៀតឱ្យបង្កើតអាជីវកម្មដោយខ្លួនឯង»។
អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា៖ «សហគ្រិនស្ត្រីកំពុងធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែលើក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅសហគមន៍មូលដ្ឋានផងដែរ។ ហើយពួកគេក៏កំពុងក្លាយជាតួអង្គសំខាន់ក្នុងការកសាងប្រទេសផងដែរ»។
Lady Saving Group ធ្វើការឆ្ពោះទៅរកការលើកស្ទួយស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគ្រិនស្ត្រី ដោយរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ការណែនាំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់ថវិកាចំនួន ២ ០០០ ដុល្លារ សម្រាប់គម្រោង CSR ដែលក្នុងនោះ ៥០០ ដុល្លារ នឹងត្រូវផ្តល់ទៅឱ្យអង្គការ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ខ្លួន ខណៈដែលសហគ្រិនស្ត្រីចំនួន ៥ នាក់ នឹងទទួលបានប្រាក់កម្ចី ៣០០ដុល្លារ ដោយមិនមានការប្រាក់។

ស្ត្រីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលសមនឹងទទួលបានផ្សេងៗទៀត។
សហគ្រិនស្ត្រីខ្នាតតូចទី៣ ដែលនឹងទទួលបអត្ថប្រយោជន៍ពីគម្រោង CSR របស់សុវណ្ណាភូមិ ឡាយហ្វ៍ គឺអ្នកស្រី ប៊ុត រ៉ាស៊ីន អាយុ ៣៨ ឆ្នាំ ដែលបើកហាងលក់នំខេកតាមអនឡាញពីផ្ទះរបស់គាត់នៅសង្កាត់ព្រៃស ភូមិរកា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
«ស្ត្រីកម្ពុជាកាន់តែច្រើនទទួលបានការទទួលស្គាល់ចំពោះការតស៊ូ និងភាពជោគជ័យរបស់ពួកគេនៅក្នុងអាជីវកម្មខ្នាតតូច។ ការផ្តល់កម្ចីរបស់សុវណ្ណាភូមិ ឡាយហ្វ៍ នឹងលើកទឹកចិត្តស្ត្រីកាន់តែច្រើនឱ្យបណ្តាក់ទុនរកស៊ី និងពឹកផ្អែកលើកម្លាំងខ្លួនឯង»។
«ម្ដាយកូន ២ រូបនេះ បានបន្ថែមថា៖ «កម្ចី ៣០០ ដុល្លារនេះ នឹងជួយខ្ញុំក្នុងការទិញឧបករណ៍ដុតនំបន្ថែមដើម្បីបង្កើនផលិតកម្មរបស់ខ្ញុំ និងផ្សព្វផ្សាយហាងនំប៉័ងរបស់ខ្ញុំដល់អតិថិជនកាន់តែច្រើន»។
សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនអ្នកចូលរួមទិវារត់ប្រណាំងស្ត្រី នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions។ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៕



