ក្រុមហ៊ុន ព្រូ​ដិ​នស​ល បាន​ប្រារព្ធ​ខួប​លើក​ទី​១០​ ឆ្នាំ​ របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​សណ្ឋាគារ Raffles Grand Hotel d''Angkor អមដោយ​ពិធីជប់លៀង​អាហារ​​ពេល​ល្ងាច​នៅ​ប្រាសាទធម្មនន្ទ ខេត្តសៀមរាប​។ ការ​ប្រារព្ធ​ពិធី​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដែលជា​ក្រុម​​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ព្រូ​ដិ​នស​ល ភីអិលស៊ី ដែល​ស្រប​ពេលនេះ​ក៏​កំពុង​ប្រារព្ធ​ខួប​លើក​ទី ១៧៥​ ឆ្នាំ​ ​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ទូទាំង​ពិភពលោក​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ពី​ការរួមចំណែក​របស់​ក្រុមហ៊ុន​ទៅក្នុង​វិស័យ​ធានារ៉ាប់រង​និង​សហគមន៍ ការរួមចំណែក​ផ្លាស់​​ប្តូរ​ប្រព័ន្ធ​ឌីជីថល និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ទំនួល​ខុសត្រូវ​សង្គមរបស់​ក្រុមហ៊ុន​ផងដែរ​។​

​កម្មវិធី​អបអរសាទរ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯក​ឧ​ត្ត​ម រស់ សីល​វ៉ា រដ្ឋលេខាធិការនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្ដម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​, លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​​រ៉ាប់រង​កម្ពុជា​, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​, លោក លន់ សំអុល ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ ១ ធនាគារជាតិ​នៃ​កម្ពុជា​លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋា​ន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ហើយក៏​ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​វត្តមាន​លោក​បណ្ឌិត អ៊ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​, Shriti Vadera ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល ព្រូ​ដិ​នស​ល ភីអិលស៊ី​លោក Solmaz Altin អគ្គនាយក​គ្រប់គ្រង​យុទ្ធសាស្ត្រ នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ភី​អិ​ល​ស៊ី និង លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុនព្រូ​ដិ​នស​ល​កម្ពុជា​។

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​នៃ​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ការផ្តល់ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ធានា​​រ៉ាប់រង​អាយុជីវិត​ដល់​អតិថិជន​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​។ ក្រុមហ៊ុន​ត្រូវបានទទួល​ស្គាល់​ក្នុងការ​ចូលរួមចំណែក​របស់ខ្លួន​ក្នុង​វិស័យ​ធានារ៉ាប់រង​។​

ពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ ខេត្តសៀមរាប​ ដើម្បីអបអរ​សាទរខួប ១០ ឆ្នាំ នៃការផ្តល់ជូននូវការការពារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា និង ១៧៥ ឆ្នាំទូទាំងពិភពលោក។ រូបថត Supplied

ការជួយ​ទ្រទ្រង់​សហគមន៍​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួមចំណែក​ដើម្បី​ទ្រទ្រង់​ដល់​សហគមន៍ ដែល​កន្លងមក​ក្រុមហ៊ុន​បានផ្តល់​ថវិកា​ជាង ៧​ លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ ២០១៣ មក​ម្លះ​។ មួយចំនួន​ធំនៃ​ថវិកា​នេះ ត្រូវបាន​ប្រើ​​ប្រាស់​លើ​គម្រោង​សម្រាប់​ការអប់រំ​រួមមាន​គម្រោង First Read ក្រោម​ភាពជា​ដៃគូ​ជាមួយ​អង្គការ Save The Children ដែលមាន​ចំនួន ៥ ​លាន​ដុល្លារ​អាមេរិក និង​គម្រោង Safe School ដែលមាន​ចំនួន ៧៣៥,០០០ ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត​រួមមាន​គម្រោង Cha-Ching ការបរិច្ចាក​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ ​១៩ និង​កម្មវិធី​រត់​ប្រមូល​ថវិកា​ដើម្បី​មូលនិធិ​គន្ធបុប្ផា​សម្រាប់​កុមារ​។​

ការរួមចំណែក​ក្នុង​ទីផ្សារ​ធានា​​រ៉ាប់រង​អាយុជីវិត ទៅកាន់​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​​

ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា៖ «​សេដ្ឋកិច្ចកម្ពុ​ជាមាន​កំណើន​ក្នុង​អត្រា​ខ្ពស់​ក្នុង រយៈពេល​ ២​ ទស្សវត្ស​ចុងក្រោយ​នេះ ដែល​ធ្វើឱ្យ​ទីផ្សារ​ធានារ៉ាប់រង​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ទីផ្សារ​នេះ​មាន​អត្រាកំណើន​ជា​មធ្យម ២៥% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​បានចេញ​បទ​ប្បញ្ញត្តិ​ជា​​ច្រើន ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​បទ​​ប្បញ្ញត្តិ​សម្រាប់​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​។ សមិទ្ធផល នៃ​វិស័យ​ធានារ៉ាប់រង​របស់​កម្ពុ​ជា គឺជា​លទ្ធ​ផល​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ រួមទាំង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ផងដែរ​»​។​

​ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​បាន​មានប្រសាសន៍ថា៖ «​ក្នុង​ឆ្នាំ ​២០២២ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ចូលទៅក្នុង​ទីផ្សារ​កម្ពុជា ដែល​ក្រុមហ៊ុន​ទទួលបាន​ចំណែក​ទីផ្សារ​រហូតដល់ ៣៦% ជាមួយនឹង​ផលិតផល​ការការពារ ការ​សន្សំ និង​អំណោយ​ផ្សេងៗ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​ធានារ៉ាប់រង​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ចំនួន ៥,៥០២ នាក់ ដើម្បី​បម្រើ​ទីផ្សារ​ជា​បុគ្គលិក​ផ្នែក​លក់ ភ្នាក់ងារ​បុគ្គល និងបុគ្គលិក​ផ្នែក​លក់​ប៊េ​ង​កា​សួ​រេ​ន​។ ការដាក់ឱ្យ​ប្រើប្រាស់ InsurTech របស់​ក្រុមហ៊ុន​ផងដែរ បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បន្ត​បម្រើ​អតិថិជន​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​ ១៩»​។

​ក្រុមហ៊ុន​ក៏បាន​ចាប់យក​នូវ​វិធី​​សាស្ត្រ​ដ៏​រឹងមាំ​ដោយ​ផ្តល់ឱ្យ​អតិ​​ថិ​ជន​នូវ​ជម្រើស​ជាច្រើន​ក្នុង​ការទិញ​ផលិតផល​ធានារ៉ាប់រង​របស់ ខ្លួន​។ ផលិតផល និង​សេវាកម្ម​ធានា រ៉ាប់រង​ដែល​ផ្តល់ជូន​តាមរយៈ​ភាពជា​ដៃគូ​ប៊េ​ង​កា​សួ​រេ​ន បាន​ជួយ​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​ហិរញ្ញវត្ថុ និង​សន្តិ​សុខ​របស់​បុគ្គល និង​ក្រុម គ្រួសារ​។​

​ភាពជឿជាក់ ការផ្តោត​សំខាន់​សម្រាប់​អតិថិជន និង​ឧត្តមភាព​

​លោក Solmaz Altin នាយក​គ្រប់គ្រង អាជីវកម្ម​យុទ្ធសាស្ត្រ ព្រូ​​ដិ​នស​ល ភីអិលស៊ី មានប្រសាសន៍ថា៖ «​ព្រូ​ដិ​នស​ល ជា​ក្រុមហ៊ុន​ធា​​នា​រ៉ា​រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​មួយ ដែល​បានចាប់ផ្តើម​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ ​២០១៣​។ ខណៈពេល ដែល​ប្រទេស​កម្ពុជា​អាចជា​ទីផ្សារ​ថ្មី​សម្រាប់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល យើង​មាន​ភាពជឿជាក់​លើ​សក្តានុពល​ភាព​សម្រាប់​រយៈពេល​វែង​របស់​យើង​។ និង​ចំពោះ តួនាទី​ដែល​យើង​អាច​បន្ត​ដើម្បី​បង្កើន​ភាពរឹងមាំ និង​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​។ យើង​ប្តេជ្ញា​ដើម្បី​សហការ​ជាមួយ​រាជរដ្ឋាភិបាល និយ័ត​ករ និង​ដៃគូ​សហការ​ដើម្បី​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដើម្បី​ជួយ​ប្រជាជន​ឱ្យ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ជីវិត​»​។​

​លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូ​​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍​បន្ថែមថា៖ «​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ដំណើរការ​អស់​រយៈពេល ​១០ ​ឆ្នាំ​​មកហើយ ដែល​ក្រុមហ៊ុន​បានក្លាយ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​បាន​ផ្តល់នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ដល់​អតិថិជន​ជាង ៣២១,000 នាក់ និង​បានអនុម័ត​លើ​ការទាមទារ​សំណង​ជាង ១៨ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ​២០២២​។ ជាមួយនឹង​ផលិតផល​ឌីជីថល​រាប់ម៉ឺន​ផលិតផល ដែល​យើង​បាន​លក់​កន្លងមក យើង​នឹង​បន្ត​បង្កើត​ផលិតផល​ថ្មី ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ហើយ​​យើង​នឹង​បន្ត​រក្សា​តម្លៃ​ស្នូល​នៃ​ភាពជឿជាក់ ការផ្តោត​សំខាន់​លើ​អត្ថ​ប្រយោជន៍​អតិថិជន និង​ឧត្តមភាព របស់​យើង​»៕