
វិភាគដោយ៖ លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

គូជួញដូរ USD/JPY បានធ្លាក់ចុះពី 133.01 ដល់ 131.01 បន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តដំឡើងអត្រាការប្រាក់មូលដ្ឋាន 0.25 របស់ Federal Open Market Committee (FOMC) ដែលជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្តាហ៍ និងបន្ទាប់មកបានធ្លាក់ចុះពី 133.01 ដល់ 131.01។ តាមក្រាហ្វបច្ចេកទេស Ichimo-ku Kinko Hyo ត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញដែលបង្ហាញពីសញ្ញាលក់ខ្លាំងក្នុងរយៈពេល ២-៣ ថ្ងៃ ដែលយើងអាចវិនិច្ឆ័យថា ផ្នែកអារម្មណ៍គឺខ្សោយពីលក្ខណៈបច្ចេកទេស។
ផ្អែកលើព័ត៌មានវិញ មានសូចនាករមួយចំនួនដែលអ្នកជួញដូរអាចយកពិចារណាបាន។ ទី១ ការព្រួយបារម្ភអំពីប្រព័ន្ធហិរញ្ញវត្ថុសកលនៅតែបន្តកើនឡើង។ លើសពីនេះ មានការសង្កេតមួយថា ក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាមេរិកនឹងផ្អាកការរឹតបន្តឹងរូបិយវត្ថុ ដែលមានន័យថា ឃ្លា «ការកើនឡើងជាបន្តបន្ទាប់» នឹងត្រូវលុបចេញពីសេចក្តីថ្លែងការណ៍របស់ FOMC។
សូចនាករបន្ទាប់ គឺការរំពឹងទុកថា ភាពខុសគ្នានៃអត្រាការប្រាក់ជប៉ុន និងអាមេរិកនឹងរួមតូច។ ជាចុងក្រោយ មានការវាយតម្លៃឡើងវិញអំពីស្ថានភាពរបស់ប្រាក់យ៉េនដែលជារូបិយប័ណ្ណដែលមានសុវត្ថិភាពក្នុងដំណាក់កាលនៃហានិភ័យ។ រូបិយប័ណ្ណដែលមានសុវត្ថិភាពជាទូទៅត្រូវបានទិញក្នុងដំណាក់កាលនៃហានិភ័យ គឺប្រាក់យ៉េន ប្រាក់ដុល្លារអាមេរិក និងហ្វ្រង់ស្វ៊ីស។
អ្វីដែលត្រូវផ្តោតទៅលើ គឺព័ត៌មានសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ហើយប្រសិនបើព័ត៌មានទាំងនោះមិនល្អដូចការរំពឹងទុកនោះ គូរូបិយប័ណ្ណដុល្លារធៀបនឹងយ៉េនអាចនឹងធ្លាក់ចុះបន្ថែមទៀត និងបង្កើនល្បឿននៅពេលដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ដូច្នេះ វិនិយោគិនត្រូវមានការប្រុងប្រយ័ត្ន៕
