
ទីផ្សារគោ និងទីផ្សារខ្លាឃ្មុំ គឺត្រូវបានប្រើដើម្បីបរិយាយអំពីស្ថានភាព ឬដំណើរឡើងចុះនៃទីផ្សារហិរញ្ញវត្ថុ។ រូបថត ន.ម.ក
«ទីផ្សារគោ និងទីផ្សារខ្លាឃ្មុំ» ត្រូវបានគេប្រើដើម្បីបរិយាយពីស្ថានភាព ឬដំណើរការប្រែប្រួលតម្លៃនៃទីផ្សារភាគហ៊ុន ឬទីផ្សារហិរញ្ញវត្ថុ។ អ្នកជំនាញបានជ្រើសរើសពាក្យ «ទីផ្សារគោ ឬ Bull Market» និង «ទីផ្សារខ្លាឃ្មុំ ឬ Bear Market» មកប្រៀបធៀបពីរបៀបវាយប្រហារនៃសត្វទាំង ២ ទៅនឹងភាពឡើងចុះនៃទីផ្សារ។
សត្វខ្លាឃ្មុំ ចូលចិត្តអូសក្រចកចុះក្រោម ពេលវាយប្រហារ ដែលឆ្លុះបញ្ចាំងពីទីផ្សារដែលមានកម្រិតទាប និងមានតម្លៃភាគហ៊ុនធ្លាក់ចុះ គេឱ្យឈ្មោះថា «ទីផ្សារខ្លាឃ្មុំ»។ រីឯសត្វគោចូលចិត្តបោលទៅមុខ និងជល់ឆ្កឹះឡើងលើពេល វាយប្រហារ ដូច្នេះនៅពេលដែលទីផ្សារមានការកើនឡើង គេឱ្យឈ្មោះថា «ទីផ្សារគោ»។
ការសន្និដ្ឋានទីផ្សារមួយជា «ទីផ្សារ-គោ» ឬ «ទីផ្សារខ្លាឃ្មុំ» ត្រូវផ្អែកលើចំណុចចំនួន ៣ រួមមាន៖ ១). កត្តាសេដ្ឋកិច្ច ២). កត្តាផ្គត់ផ្គង់ និងតម្រូវការមូលបត្រ និង ៣). កត្តាចិត្តសាស្ត្ររបស់វិនិយោគិន។
១). កត្តាសេដ្ឋកិច្ច

២). កត្តាផ្គត់ផ្គង់ និងតម្រូវការមូលបត្រ

៣). កត្តាចិត្តសាស្ត្ររបស់វិនិយោគិន

រៀបចំដោយ៖ និយតករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ international@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១