
វិភាគដោយ៖ លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

តម្លៃប្រេងឆៅបានបង្ហាញពីការកើនឡើង ៣ សប្តាហ៍ជាប់ៗគ្នា បន្ទាប់ពីការកាត់បន្ថយការផ្គត់ផ្គង់ដ៏គួរឱ្យភ្ញាក់ផ្អើលដោយអង្គការនៃប្រទេសផលិតប្រេង OPEC+ ដែលជាការធ្លាក់ចុះនៃសារពើភណ្ឌរបស់សហរដ្ឋអាមេរិក និងការពង្រីកការចំណាយរបស់អ្នកប្រើប្រាស់របស់ប្រទេសចិន។
តម្លៃប្រេងបានចាប់ផ្តើមងើបឡើងវិញពីកម្រិតទាប ៦៤,២ ដុល្លារ (ក្នុង ១ បារ៉ែល) នៅថ្ងៃទី ២០ ខែមីនា ដល់កម្រិតខ្ពស់ ៨១,៦៨ដុល្លារ នៅខែមេសា។ តម្លៃបានកើនឡើងខ្ពស់បំផុតនៅឆ្នាំនេះ កាលពីថ្ងៃចន្ទ ដោយកើនឡើង ៦,៣% បន្ទាប់ពីការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយទិន្នផលប្រចាំថ្ងៃច្រើនជាង ១ លានបារ៉ែល ដែលចាប់ផ្តើមនៅក្នុងខែឧសភា។
យោងតាមសារព័ត៌មាន CNBCប្រទេសចិន នឹងបង្កើនជិត ៤០% នៃការកើនឡើងនៃតម្រូវការប្រេងពិភពលោក ដែលជាការវិលត្រឡប់ទៅរកភាពធម្មតានៅក្នុងកម្មវិធីជំរុញតម្រូវការរបស់ខ្លួន ដែលមានចំនួន ១ លានបារ៉ែលក្នុង ១ ថ្ងៃ នៃការកើនឡើងចំនួន ២,៦ លានក្នុងឆ្នាំនេះ។ នេះមានន័យថា ៣៨,៥% នៃការងើបឡើងវិញនៃតម្រូវការប្រេងពិភពលោកនឹងមកពីប្រទេសចិន។
តម្លៃប្រេងបានបើកនៅថ្ងៃចន្ទ ជាមួយនឹងបម្រែបម្រួលថេរ និងតម្លៃជួញដូរប្រហែល ៨០ ដុល្លារ នៅជិតកម្រិតតម្លៃខ្ពស់ប្រចាំសប្តាហ៍ ៨១ ដុល្លារ។ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ អ្នកវិនិយោគប្រេងអាចរង់ចាំទិញប្រេងឆៅនៅតម្លៃ ៧៩ ដុល្លារ ដោយកំណត់មុខងារទាញយកប្រាក់ចំណេញនៅតម្លៃ ៨៣ ដុល្លារ និងមុខងារការពារហានិភ័យនៅតម្លៃ ៧៧,៥ ដុល្លារ៕
