ភ្នំពេញៈ វិស័យ​ឯ​កជ​ន និង​អ្ន​ក​ជំ​នាញ​សេ​ដ្ឋ​កិច្ច ស្នើឱ្យ​មាន​ការ​ផ្តោ​​ត​​សំខា​​​ន់លើកា​រអ​ភិ​វ​ឌ្ឍ​ ​និ​ង​ប្រើប្រា​ស់​តំ​ប​ន់​​សេ​ដ្ឋ​កិច្ច​ពិ​សេស​ដែ​លមា​​ន​ស្រាប់​ទាំ​ង​អ​ស់​ឱ្យអ​​ស់ស​ក្តា​នុ​ពល ក៏ដូ​ចជា​លើ​​កទឹ​ក​ចិត្ត​និ​ង​ជំ​​រុញ​អ្ន​ក​អភិ​​វឌ្ឍ​​តំ​ប​ន់ពា​ណិ​ជ្ជក​ម្ម​សេ​រី​ ក្នុង​តំ​ប​ន់​អា​ស៊ី​ រួ​មគ្នា​ប​ង្កើ​ត​ក្រុ​ម​ប្រឹ​ក្សា​អ្នក​អ​ភិវ​ឌ្ឍ​ន៍ផ្នែ​កឯក​ជន​ ​ដើម្បី​ចូ​ល​ម​​កវិ​និយោ​គ​​​រៀប​ចំ​តំ​ប​​ន់សេ​ដ្ឋ​កិច្ច​ពិ​សេ​សក្នុ​ង​តំ​ប​ន់​។​

​លោក លឹម ហេង អនុ​ប្រធា​ន​សភា​ពា​ណិ​ជ្ជក​ម្មក​ម្ពុជា បាន​ថ្លែង​​នៅ​ថ្ងៃ​ទី ១​១​ ខែមេ​សា ​ថា​ ​កន្ល​ង​ទៅ​ រា​ជ​រ​ដ្ឋាភិ​បា​ល​​ ​ជាពិ​សេ​ស​ក្រុម​ប្រឹ​ក្សា​អ​ភិ​វឌ្ឍ​ន៍​កម្ពុជា (CDC)​ តែ​ងតែ​ផ្ត​ល់កា​រលើ​កទឹ​ក​ចិត្ត​ ​និ​ងជំ​រុ​ញ​ដ​ល់អ្ន​ក​វិ​និយោ​គ​ក្នុ​ងនិ​​ង​ក្រៅ​ប្រ​ទេ​ស ​ឱ្យមា​ន​ការ​វិ​និយោ​គ​ប​ង្កើត​រោ​ងច​ក្រស​ហ​គ្រាស​នា​នា​ ​នៅក្នុ​ងតំ​​បន់​សេ​ដ្ឋ​កិច្ច​ពិ​សេស​។​

​ចំពោះ​ច្បា​ប់វិ​និយោ​គ​ តែង​ផ្ត​ល់ការលើ​ក​ចិ​ត្ត​ដូច​​គ្នា មិ​នថា​ កា​រ​វិ​និយោ​គ​នៅក្នុ​ង​តំប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិសេស​ ​ឬ​កា​រ​វិ​និយោ​គ​នៅ​តំ​បន់​ខាង​ក្រៅ​នោះ​ទេ​ ទាំង​ការ​លើ​កលែ​ង​ព​ន្ធ​ប្រាក់​ចំ​ណេ​ញពី​៣​ឆ្នាំទៅ​៩​ឆ្នាំ ​និង​ការ​រួច​ព​ន្ធនាំ​ចូ​ល​ស​ម្រា​ប់វ​ត្ថុ​ធាតុ​ដើ​ម​ ​ជាដើ​ម​ ​គឺដូ​ច​គ្នា​ទេ​ គ្រា​ន់​តែ​ថា ​តំ​បន់​សេ​ដ្ឋកិ​ច្ច​ពិសេ​ស ​មាន​លក្ខ​ណៈ​អំ​ណោ​យ​ផ​លជា​ង​។​

​លោកលឹម ហេង ​បញ្ជាក់​​ថា៖«​តំ​ប​ន់សេដ្ឋ​កិ​ច្ច​ពិសេ​ស​ ​វាមា​នអំ​ណោ​យផ​ល​ជាង​ ដោ​យ​សា​រលក្ខ​ខ​ណ្ឌទ​ទួល​បា​ន ​ដូច​ជាច្បា​ប់​សាង​ស​ង់ជាដើ​ម ​មា​នល​ក្ខ​ណៈងា​យ​ស្រួល​ជា​ង។​ ទី​២ការ​នាំ​ចេញ​នាំ​ចូល​ផ​លិផ​ល​ផ្សេ​ងៗ​ ​មា​នភា​ពងា​យ​ស្រួ​ល​ជាង​ ​ដោ​យ​សា​រ​សេ​វាសា​ធារ​ណៈនៅ​ច្រ​​​ក​ចេញ​ចូ​ល​តែ​១ទាំ​ង​គ​យ ​ទាំង​ផ្នែ​កផ្សេ​ង​ៗទៀ​ត​នៅច្រ​ក​តែ ១​ ​ដែ​លនេះ​ជា​កា​រជំ​រុ​ញ​លើ​ក​ទឹក​ចិ​ត្ត»។

​លោ​ក​បានប​ន្ថែម​ថា​ ​ទោះជា​យ៉ា​ងណា​ក៏​ដោយ ​ការ​វិ​និយោ​គ​ធំ​ៗដូ​ច​ជា ​រោ​ង​ចក្រ​ដំ​ឡើង​រ​ថ​យន្ត​ ​ឬ​រោង​ច​ក្រ​ឧស្សា​ហ​កម្ម​ធំៗត្រូ​វ​ការ​ផ្ទៃ​ដីសា​ង​ស​ង់​ធំៗ​ ​ទើប​មិ​នសូ​វ​មា​ន​រោង​ច​ក្រប្រ​ភេ​ទ​នេះ​ នៅក្នុ​ង​តំប​ន់សេ​ដ្ឋ​កិ​ច្ចពិ​សេស​នោះ​ទេ​។ ​ម្យ៉ា​ងវិ​ញ​ទៀ​ត ​តំ​ប​ន់​សេដ្ឋ​កិ​ច្ច​ពិ​សេ​សខ្លះ​ ​នៅ​មាន​បញ្ហា​ប្រឈ​ម​មួ​យ​ចំនួ​ន​ ដោ​យ​សា​រតែ​ស្ថិ​តនៅ​តំ​ប​ន់ដា​ច់​ស្រ​យា​ល ​ដែ​ល​មាន​កា​រ​ប្រឈ​ម​នឹង​ប​ញ្ហា​ទឹក​ ​និង​អ​គ្គិសនី​ ​រួ​ម​ទាំ​ង​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​ដឹ​ក​ជ​ញ្ជូ​ន​។​​

​លោក​ថា​៖​«ខ្ញុំ​ស​ង្ឃឹម​ថា​ ការ​ស្នើ​សុំ​អ្វីផ្សេ​ង​ៗ​ ​នឹង​មាន​កា​រ​ជួ​យស​ម្រួ​ល​ពីក្រុ​ម​ប្រឹ​ក្សា​អ​ភិវ​ឌ្ឍ​ន៍​កម្ពុ​ជា​ និ​ង​ថ្នាក់​ដឹក​នាំ​រាជ​រ​ដ្ឋាភិ​បា​ល»​។​

​ចំណែ​ក​ លោ​ក ​គី​ សេ​រី​វ​ឌ្ឍន៍​ ​អ្នក​ជំ​នាញ​សេដ្ឋ​កិ​ច្ច​ ​និ​ងជា​ប្រ​ធាន​ម​ជ្ឈ​មណ្ឌ​ល​សិ​ក្សាចិ​ន នៃ​រា​ជ្យ​បណ្ឌិ​ត្យ​សភា​ក​ម្ពុ​ជា​លើកឡើង​​ថា​ ​រាល់​សក​ម្ម​ភាពវិ​និ​យោគ​ទាំ​ង​នៅក្នុ​ង​តំប​ន់​សេដ្ឋកិ​ច្ច​ពិ​សេ​ស​ និ​ង​ក្រៅ​តំប​ន់​សេ​ដ្ឋកិ​ច្ច​ពិសេ​ស​ ​សុទ្ធ​តែ​មា​នសា​រៈ​សំ​ខាន់​ស​​ម្រាប់​សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជា​។ ​

​លោ​កបា​ន​​ថ្លែ​ង​ដូ​ច្នេះថា​ ​៖​ «មា​ន​តំ​បន់​សេ​ដ្ឋ​កិច្ចពិ​សេស​មួ​យ​ចំនួ​​ន ​ហា​ក់មិ​ន​សូ​វមា​ន​សក​ម្ម​ភា​ព ​និ​ង​ប្រើប្រាស់​ឱ្យ​អស់​ស​ក្កានុ​ព​លនៅ​ឡើ​យ។​ ក​ត្តា​ច​ម្បង​ដែល​ធ្វើ​ឱ្យតំ​ប​ន់សេ​ដ្ឋ​កិ​ច្ចពិ​សេសមួ​យ​ចំនួ​ន ​មិន​សូវ​មាន​ស​កម្ម​ភា​ព ​និ​ង​សក្ដា​នុព​ល​ ​គឺដោ​យ​សា​រកា​រ​អភិ​វ​ឌ្ឍ​វិ​ស័យ​​ឧស្សា​ហ​ក​ម្ម​នៅក​ម្ពុជា ​នៅ​មាន​ក​ម្រិត​នៅ​ឡើយ​​ បើ​ធៀ​ប​នឹង​ប្រ​ទេស​ក្នុ​ង​តំប​ន់​ ​ទើប​ធ្វើ​ឱ្យវិ​និ​យោ​គិ​នមិ​នសូ​វ​មាន​កា​រ​​ចាប់​អារ​ម្ម​ណ៍ខ្លាំ​ងក្នុ​ង​ការ​វិ​និយោ​គ​»។​ ​​​

លោ​ក​គី ​សេរី​វឌ្ឍ​ន៍​ ​បាន​ប​ន្តថា​ វិ​ស័​យមួ​យ​ចំ​នួន​ដែ​ល​មាន​ការ​ចា​ប់អា​រ​ម្មណ៍​ពីវិ​និ​យោ​គិន​ភាគ​ច្រើ​ន សុ​ទ្ធ​តែនៅ​ក្រៅ​តំប​ន់​សេ​ដ្ឋ​កិច្ច​ពិ​សេស​ ​ជាពិ​សេស​វិ​ស័យ​ឧ​ស្សា​ហក​ម្ម​កា​ត់​ដេរ​ ខ​ណៈ​បច្ចុ​ប្ប​ន្ន​វិ​និយោ​គិ​ន​ភាគ​ច្រើ​ន​ បាន​ងា​កទៅ​ចា​ប់អា​រម្ម​ណ៍​វិនិ​យោ​គ​នៅ​​តា​ម​តំ​ប​ន់ជ​ន​​ប​ទ​ច្រើន​ជា​ង​ទីប្រ​ជុំ​ជន​វិ​ញ​។​​

«​ក​ត្តា​ដែ​លធ្វើ​ឱ្យ​តំ​បន់​សេ​ដ្ឋ​កិច្ច​ពិ​សេ​ស​មួយ​ចំនួ​ន​នៅ​​កម្ពុ​ជា ​មិ​នសូ​វ​មាន​សក​ម្ម​ភាព​ច្រើ​ន ​គឺ​ដោ​យសា​រ​ការ​ទា​ក់​ទា​ញអ្ន​ក​វិនិ​យោ​គនៅ​មា​នក​ម្រិ​ត​ ពិសេ​សវិ​ស័​យឧ​ស្សា​ហ​ក​ម្មនៅ​ក​ម្ពុជា​មិ​នទា​ន់រី​ក​ចម្រើ​ន​ខ្លាំង​បើធៀ​បនឹ​ង​ប្រទេស​ដទៃ​»​។​ លោ​ក ​គី​ សេ​រីវឌ្ឍន៍ បន្ថែម។

​បច្ចុ​ប្បន្ន​កម្ពុ​ជាមាន​តំប​ន់​សេ​ដ្ឋ​កិច្ច​ពិ​សេស​​ជាង ​៥០​ក​ន្លែង​ ដែ​លបម្រើឱ្យ​កា​រអភិវ​ឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​ និង​ស​ង្គម​។ ​

​យោង​តាមរ​បា​យកា​រណ៍រ​ប​ស់​ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍន៍ក​ម្ពុ​ជានៅ​​ឆ្នាំ២​០២​២ ​កម្ពុ​ជា​បាន​អនុ​ម័​តគ​ម្រោង​វិ​និយោ​គ​ និ​ង​គ​ម្រោង​ព​​ង្រី​​ក​ផលិ​ត​កម្ម​ថ្មី​ៗ​ ចំនួ​ន១​៨​៦​គម្រោ​ង ​ជា​មួយ​ទុ​ន​វិនិ​យោ​គស​រុ​ប​ ជា​ង​៤ពា​ន់លា​ន​ដុ​ល្លា​រអា​មេ​រិក​។​ ​ក្នុ​ងនោះ​ ​C​D​C ​បា​ន​អនុ​ម័​តគ​ម្រោ​ងវិ​និ​យោគ​ ​និ​ងគ​ម្រោ​ងព​ង្រី​កផ​លិ​តក​ម្ម​ ​ក្នុង​តំប​ន់​សេដ្ឋ​កិច្ច​ពិ​សេស​មា​ន​ចំនួ​ន​៤៣​គ​ម្រោ​ង ​ជា​មួ​យទុ​ន​វិនិ​យោ​គ​សរុ​ប​ជិ​ត ​៥​៨​៨​លាន​ដុ​ល្លា​រអា​មេ​រិ​ក ​និង​បាន​ប​ង្កើត​ឱ​កា​សកា​រ​ងា​រជូ​ន​ប្រ​ជា​ព​ល​រដ្ឋ​ជា​ង​១ពា​ន់​៧​រ​យកន្លែង​៕