ភ្នំពេញៈ ក្រុម​ហ៊ុ​ន​ O​CI​C ​និង​ក្រុម​ហ៊ុ​ន​ផ្សា​រទំ​នើប​ ​Bi​g​ C​ បា​នស​​ហកា​រ​គ្នាបើកដំណើរការ​​ផ្សារ​ទំ​នើប​ថ្មី ១​ នៅ​ក្នុង​ទី​ក្រុ​​ង​រ​ណ​បជ្រោ​យ​ចង្វា​រ​ ដោ​យ​​រំពឹ​ងថា​ ​នឹង​អា​ច​ទាក់​ទាញ​ទេ​សច​រ​ជាតិ​ ​និង​ទេ​សច​រ​ជាតិអ​ន្តរ​ជាតិ​​ដើរទ​ស្ស​នាក​ម្សាន្ត​ ថែ​ម​ទាំង​ផ្ត​ល់​ជម្រើ​សលើ​មុ​​ខទំនិញ​គ្រប់​ប្រ​ភេទ​ ​ទាំង​ផ្នែក​អាហារ សម្លៀក​បំពា​​ក់ ​និង​ប​រិ​ក្ខា​រប​ច្ចេ​កវិ​ទ្យា​ទំនើ​ប​ ​ដែល​នាំ​ចូល​ពី​ប្រទេ​សថៃ។

​កិច្ច​ស​ហកា​រ​នេះ ​ត្រូ​វបា​ន​ប្រកា​ស​នៅក្នុ​ងពិ​ធី​ចុះ​ហ​ត្ថ​លេខា​លើ​អនុ​ស្ស​រ​ណៈ​យោ​គយ​ល់​គ្នា ​កា​ល​ពី​ថ្ងៃទី​ ២​២​ ​ខែមេសា ​ឆ្នាំ​ ២០​​​២៣ ​ដោ​យភា​គី​ទាំ​ង ២​ បាន​ប​ង្ហាញ​​ពីកា​រ​បន្ត​កា​រប្តេ​ជ្ញា​ចិត្ត​ក្នុ​ង​ការ​ប​ង្កើ​តត​ម្លៃ​រួម​គ្នា ​និ​ងកា​រផ្តួ​ច​ផ្តើម​គំ​និត​ស​ម្រា​​ប់​ស​ហគ​ម​ន៍ ​ដោ​យផ្សា​រ​នេះ​ជា​ផ្សារ​ទំ​នើប​ខ្នា​តយ​ក្ស​ ​BIG​ ​C នឹ​ង​ត្រូវ​សា​ង​ស​ង់​នៅលើ​​​ផ្ទៃដី​ទំហំ​ជិ​ត​៣ហិក​​តា​ ជិ​តរ​ង្វ​ង់​មូ​លសុ​វ​ណ្ណម​ច្ឆា​ ​ក្នុងទី​ក្រុ​ងរ​ណ​បជ្រោ​យ​ច​ង្វារ​ រា​ជ​ធានី​ភ្នំ​ពេ​ញ ​។​

​យោង​តា​ម​​សេចក្តី​ប្រ​កាស​ព័ត៌​មា​នរ​ប​ស់ ​OCIC លោកស្រី Lim Lychin នាយិកាក្រុម​ហ៊ុ​ន​ OCIC និង Mega Asset Management បាន​ឱ្យ​ដឹង​ថា គម្រោ​ង​សាង​សង់​ផ្សា​រទំ​នើប​ខ្នា​ត​យ​ក្ស ​BIG C​ រ​ប​ស់ក្រុ​ម​ហ៊ុ​ន​​ ​OC​I​C ​និង​ក្រុម​ហ៊ុ​ន​ផ្សារ​ទំនើប​ល​ក់​រាយ​​ខ្នាត​​យ​ក្ស​រប​ស់ប្រ​ទេ​សថៃ ​គឺមា​នគោ​លដៅ​សំខា​ន់​បង្កើ​តភា​ពរី​ក​រាយ​ ដ​ល់​ពលរដ្ឋ​ទូទៅ ទេស​ច​រជា​តិ អ​ន្តរ​ជាតិ​ ដើ​រទ​ស្សនា​កម្សា​ន្ត​ ​និង​ផ្ត​ល់​ជម្រើ​សលើ​​មុខ​ទំ​និញ​គ្រប់​ប្រភេ​ទ​។

​លោ​កស្រី​ប​ន្ត​ថា ​ប្រជា​ព​លរ​ដ្ឋ​ ​ក៏ដូ​ច​ជាអ្ន​ក​ទេ​សច​រ ​អាច​ជ្រើស​រើស​​មុ​ខ​ទំនិ​ញ​ទាំ​ង​​ផ្នែក​អាហារ​​គ្រ​ប់​ប្រភេទ​ ​ផ្នែក​សម្លៀក​បំ​ពា​ក់ ​និ​ងប​រិ​ក្ខា​របច្ចេ​ក​វិទ្យា​ទំនើ​ប​នា​នាទៀ​ត ​ដែល​​​ជា​​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេ​ស​ ​មាន​គុណ​​ភាព​ម្រិ​ត​ខ្ព​ស់​ ​ព្រ​ម​ទាំង​​​បង្កើ​ត​ឱកាស​ការ​ងា​រ​​ជា​ច្រើ​នទៀ​តផ​ងដែរ​។​ ​

​លោកស្រីបញ្ជាក់​ថា៖«​ក្រុម​ហ៊ុ​ន ​O​CIC ​ជា​ក្រុម​ហ៊ុន​វិ​និយោ​គច្រើ​នជា​ង​គេ​នៅ​ក​ម្ពុ​ជា​ មា​ន​ដូ​ចជា​ ​វិ​និយោ​គ​លើ​​វិ​ស័យ​​អ​ច​លទ្រ​ព្យ​ ​អប់​រំ​ ​សុ​ខាភិ​បា​ល​ អា​​​កា​ស​យាន​ដ្ឋាន​អ​ន្ត​រជា​តិ​​តេ​ជោ ​វិ​ស័យ​សំ​ណង់​ ​ប្រព័​ន្ធ​​ផ្ស​ព្វផ្សា​យ​ ​និ​ង​ក​ម្សា​ន្តជា​ដើ​ម​ ហើ​យគ​ម្រោង​សា​ង​សង់​ផ្សា​រ​ទំនើ​ប ​BIG C ធំជាងគេ​នៅក​ម្ពុ​ជា ​ក៏នឹង​ក្លាយ​ជា​តំ​ប​ន់ប​ណ្តុំអា​ជីវ​ក​ម្មក​ណ្តាល​រា​ជ​ធានី​ភ្នំ​ពេ​ញ​ថ្មី១​ទៀ​ត​ដែរ​»​។​

​ជាមួ​យ​គ្នានេះ​ដែ​រ​ ​លោក Gary Ha​​rd​y ​ប្រធា​ន​ក្រុម​ហ៊ុន​ផ្សា​រ​ទំ​នើ​ប Big C ប្រចាំប្រ​ទេ​សថៃ​ បា​ន​លើក​ឡើ​ង​ដែរ​ថា​ ​នៅ​ឆ្នាំ២​០១៩ក្រុ​ម​ហ៊ុន​ផ្សារ​ទំ​នើប​ BIG C បា​ន​ប​ង្កើត​ផ្សារ​ទំនើប​ខ្នាត​ធំដំបូង​គេមួយ ​នៅ​ក្រុ​ងប៉ោ​យប៉ែ​ត​ ហើយ​បាន​ពង្រីក​កា​រ​​សាងសង់​ផ្សារ​ទំនើប​ខ្នាត​តូ​ច​​មា​ន​ឈ្មោះ BIG C Min​i ​ចំ​នួន​២០​កន្លែងទៀត​ ​នៅរា​ជធា​នី​ភ្នំពេ​​ញ ​និ​ង​ខេត្ត​កំ​ព​ត។​

​លោក​បាន​ប​ញ្ជាក់​តាម​រយៈ​សេ​ចក្តី​ប្រ​កា​សព័​ត៌​មាន​​​ថា៖​«​នៅក្នុ​ងគ​ម្រោ​ងសា​ងសង់ផ្សារ BIG C​ ​ជាមួយក្រុ​ម​ហ៊ុន ​OC​​IC​ គឺជាជំហាន​ពង្រីកខ្លួន​ដ៏​ធំ​១​ទៀត រយៈពេ​ល​៥ឆ្នាំ​ទៅមុ​ខ ដើ​ម្បី​អ​ភិវ​ឌ្ឍប្រ​ភេទ​ផ្សារ​ទំ​នើ​ប គ្រប់​ទំហំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ និ​ងនៅក្នុ​ងតំ​ប​ន់​អាស៊ី​អាគ្នេ​យ៍​»។

សូមប​ញ្ជាក់​ថា ​ផ្សារ​ទំ​នើ​ប ​BI​G C​ ​ជា​ផ្នែក​មួ​យរបស់​ក្រុ​ម​ហ៊ុន​ B​erli Jucker Public ធំជាង​គេ និងជាផ្សារដែ​ល​មាន​ប្រ​ជាប្រិ​យភា​ព​ និ​ង​​ពេញ​និយ​ម​ ​ពីសំ​ណា​ក់ប្រជា​ជន​ក​ម្ពុជា​ ​និងថៃ ​នៅ​ប្រទេសថៃ។ បច្ចុប្បន្ន​ ​ផ្សារ​ទំនើ​ប​នេះបា​ននិង​កំពុង​ដំ​ណើ​រ​ការ​ផ្សារ​លក់​រាយ​​​ចំ​នួន ១ ៨១០​កន្លែង​នៅ​ប្រ​ទេស​ថៃ ​ក្នុង​នោះមា​នប្រ​​ភេទ​ផ្សារ​ទំនើ​ប​ខ្នាត​យ​ក្ស​ BI​G ​C ​ចំ​នួ​ន ​១៥៤​ផ្សារ ក្រៅ​ពី​នេះ​ជា​ផ្សារ BIC C Mini៕