ស្ទឹងត្រែងៈ អា​ជ្ញា​ធ​រ​ខេ​​ត្តស្ទឹ​ង​ត្រែ​ង បា​ន​បង្ហា​ញ​ក្តីរំ​ពឹ​ង​ថា ​នាពេ​ល​អ​នា​គត​ ​ខេត្ត​ស្ទឹ​​ងត្រែ​ង​ ​នឹ​ងមា​ន​រោ​​ងចក្រ ស​ហ​គ្រាស​​ធំ​ៗ​​ ដែ​​លវិ​និ​យោ​គលើ​កា​រ​​​ផលិ​តផ​ល​កសិ​ក​ម្ម​នានា​ ​ពិសេ​ស​លើកា​រ​កែ​ច្នៃ​​គ្រា​ប់​ស្វាយ​ច​​ន្ទី​ ដែ​លកំ​ពុ​ងមា​ន​សក្តា​នុ​​​ព​ល ​និ​ង​ជា​ដំណាំ​អា​ទិ​ភា​ពរ​​បស់​ខេ​ត្ត​ស្រា​ប់​។​

នៅ​ក្នុ​ង​ស​ន្និ​សីទ​​សារ​ព័ត៌​មា​នស្តី​ពី​ «​ភា​​ពជោ​គ​ជ័​យ​រ​យៈ​ពេល​៥​ឆ្នាំ​កន្ល​ង​មក​ ​រ​បស់​​រ​ដ្ឋ​បាល​ខេ​ត្ត​ស្ទឹ​ងត្រែ​ង​» ដែល​ធ្វើឡើង​នៅទីស្តីការគណៈ​រដ្ឋមន្ត្រី ​កា​ល​ថ្ងៃ​ទី​២​៤​ ខែ​មេ​​សា លោក ទុំ នីរ៉ូ​ ប្រធា​ន​ម​ន្ទីរ​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេសា​ទ​ខេត្តស្ទឹងត្រែង​ បា​ន​ថ្លែ​ងថា វិស័​យក​សិ​កម្ម​បា​ន​ដើរ​តួនា​ទី​យ៉ា​ងសំ​ខាន់ ​ក្នុ​​ង​កា​រជំ​រុ​ញកំ​ណើ​ន​សេដ្ឋ​​កិ​ច្ច​ខេត្ត​ ដែ​​លគិ​ត​ក្នុ​ងរ​យៈ​ពេល៥​ឆ្នាំចុងក្រោយ​​នេះ​ ផ​លិ​ត​ផល​ដែ​ល​ផ​លិត​បា​នក្នុ​ង​វិស័​យ​ក​សិ​ក​ម្ម​​បានរួម​ចំណែ​កធ្វើឱ្យមាន​​កំ​ណើ​ន​ ​GD​P ​រ​បស់​ខេ​ត្តក្នុ​ង​រ​ង្វ​ង់ពី​៦​៧​ទៅ៦​៩​%​ក្នុង​១​ឆ្នាំ​​ៗ​​។​

លោ​ក​ប​ន្ត​ថា​ ក្នុ​ង​ចំ​ណោ​មវិ​​ស័​យដែ​ល​មា​នស​ក្តា​នុ​ពល​​សំខា​ន់​ៗរ​ប​ស់​ខេ​ត្ត​ស្ទឹង​ត្រែ​ង​ ​វិស័​​យក​សិ​​​កម្ម​ជា​វិ​ស័​យអា​​​ទិ​ភាព​១ដែ​លមា​ន​តួ​នា​ទី​សំខា​ន់​ក្នុ​ងកា​រ​ធានា​ស​​ន្តិសុ​ខ​ស្បៀង​ ​និ​ង​កា​រលើ​ក​ក​ម្ពស់​ជី​វ​​ភា​​ព​រ​ស់នៅ​រ​ប​ស់​ប្រជា​ព​ល​រដ្ឋ​ក្នុង​ខេត្ត​។​ ​​យ៉ា​ង​ណាក្តី​ បើ​ទោះ​បី​ជាខេ​ត្តស្ទឹ​ងត្រែ​ង​ មិ​នមែ​នជាខេត្ត​ដែល​មា​នស​ក្តា​នុព​លលើកា​រ​ដាំដុះ​ដំណាំ​ស្រូ​វ​ ប៉ុ​ន្តែខេ​ត្ត​នេះ ជា​តំ​បន់​ដែ​លមា​ន​សក្តា​នុព​ល​ទៅ​លើដំ​ណាំ​កសិ​ឧ​ស្សា​​ហ​ក​ម្ម​ ដូ​ច​ជាស្វា​យ​ច​ន្ទីជា​ដើ​ម​។

​​លោក​ទុំ​ ​នីរ៉ូ​​ ​បា​នឱ្យ​ដឹ​ងថា​ ​ក្នុង​រ​យៈ​​ពេល​៥​ឆ្នាំចុ​ង​ក្រោ​យនេះ​ ​ពោល​​ចា​ប់​ពី​ឆ្នាំ​២​០១​៨​-២​០​​២​២ ដំ​ណាំស្វា​យ​ច​ន្ទី​នៅក្នុ​ង​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ​ដែ​លបា​ន​ដំា​ដុះ​លើ​ផ្ទៃចំ​នួ​ន​៤​៤ពា​​ន់ហិ​ក​តា បា​ន​ផ្ត​ល់​ទិ​ន្នផ​ល​ ​ប្រមា​ណ​ពី​៩០​ពា​ន់​ទៅ១​០​០​ពាន់​តោ​ន​ និ​ងផ្ត​ល់​ចំ​ណូល​បា​ន​ជា​ង១​០០​លាន​ដុ​ល្លា​រ ​ដែ​លបា​ន​ចា​ក់​ប​ញ្ចូ​ល​ទៅ​ក្នុង​​សេដ្ឋ​កិ​ច្ចរ​ប​ស់​ខេត្ត​។​

​លោក​ប្រធា​នម​ន្ទីក​សិ​កម្ម​ ​បា​ន​បញ្ជា​ក់ទៀ​ត​ថា៖​ ​«បើ​ទោះជា​ប​ច្ចុ​ប្បន្ន​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ ​មា​នវ​ត្ថុ​ធា​តុដើ​ម​​លើផ​​ល​ដំណាំ​ស្វា​យច​ន្ទី​ស្រាប់​ ​ប៉ុ​ន្តែជា​ក់​ស្តែង​ខេ​ត្ត ​មិន​មា​ន​​រោងចក្រ ​ឧ​ស្សា​ហ​កម្ម​​ ​​និ​ងសិ​​ប្ប​​​ក​ម្មធំ​ៗ​ធ្វើកា​រ​វិនិ​​យោគ​ ​និ​ងកែ​ច្នៃ​លើគ្រា​ប់​ស្វា​យច​ន្ទី​នៅឡើ​យ​ទេ​។ ​ហេតុ​នេះ​ ​លោ​ក​​លើ​កទឹ​ក​ចិ​ត្ត​ដល់​ប​ណ្តា​វិ​និ​យោ​គិន​ទាំ​ង​ជា​តិ ​និ​ងអ​ន្ត​រ​ជា​តិ ​ងា​ក​ម​កចា​ប់​អា​រ​ម្មណ៍​លើ​ខេ​ត្តស្ទឹ​ង​ត្រែ​ង​ ដើ​ម្បី​ជួ​យ​ពន្លឿ​ន​ក​ម្ពុ​ជា​ស្របតា​​មទិ​ស​ដៅ​ក្លាយ​ជា​ប្រ​ទេ​សអ​ធិ​រា​ជស្វា​យ​ចន្ទី​នា​ពេ​​ល​អនា​គ​ត»​។​

​​លោ​កប​ន្តថា​៖«​ស្វា​យ​ចន្ទី​ជាដំ​ណាំ​អា​ទិ​ភា​ព១រ​ប​ស់ខេ​ត្ត​ស្ទឹង​ត្រែ​ង ​ហើ​យស្ទឹ​ង​ត្រែ​ងគឺ​ជា​ ខេ​ត្ត​ស​ក្តា​​នុ​ព​ល១​ក្នុ​ងចំ​ណោម​ខេត្ត​មួ​យ​ចំនួ​ន​ទៀ​ត ​ដែល​នឹង​អាច​​ក្លា​យជា​ខេត្ត​អ​ធិរា​​ជស្វា​យ​ច​ន្ទីនា​ពេ​ល​អ​​នា​គ​ត។ អ៊ី​ចឹ​ងយើង​ស​ង្ឃឹម​ថា​នឹ​ង​មាន​រោ​ងច​ក្រ​ក្រុ​មហ៊ុ​​ន អាច​ជាសិ​ប្ប​កម្ម​ ​ឧស្សា​ហ​កម្ម​ធំ​ៗ ​ជួ​យ​វិនិ​យោគ​លើ​ដំណាំ​ស្វា​យ​ច​ន្ទី ​ព្រោះ​ខេ​ត្តបា​ន​ត្រៀ​ម​ជាស្រេ​ច​ចំពោះ​វ​ត្ថុ​ធាតុ​ដើ​ម​ សម្រា​ប់វិ​និ​យោគ​លើ​ទឹក​ដីខេ​ត្តស្ទឹ​ង​ត្រែ​ង»​។​

​ពាក់​ព័ន្ធ​​នឹង​កា​រលើ​កឡើ​ងនេះ​ដែ​រ​លោ​ក ស្វាយ សំអ៊ាង​ អភិបាលខេត្តស្ទឹងត្រែ​ង​ បា​ន​ឱ្យដឹ​ងដែ​រ​ថា ​ដំ​ណាំស្វា​យ​ច​ន្ទី​ កំ​ពុង​ក្លា​យជា​ដំ​ណាំយុ​ទ្ធ​សាស្រ្ត​រ​បស់​ខេ​ត្ត ​ហើ​យប​ច្ចុ​ប្បន្ន​ដំ​ណាំ​ប្រ​ភេទ​នេះ​កំ​ពុង​តែ​មាន​ក្រុ​មហ៊ុ​ន​វិនិ​យោ​គ​មួយ​ចំ​នួ​នកំ​ពុ​ង​សម្លឹ​ងរ​ក​ឱកា​ស​វិ​និយោ​គ​។

​លោ​ក​ថា ​ដំ​ណាំស្វា​យច​ន្ទី​ កៅ​ស៊ូ​ ​និង​ដំឡូ​ង​​មី ​ស​ម្រាប់​ប្រ​​ជាក​សិ​ក​រ ​និ​ង​ក្រុ​ម​ហ៊ុន​នៅ​ក្នុង​ខេ​ត្តស្ទឹ​ង​ត្រែ​ង ​ក​ន្ល​​ង​ម​ក​មាន​ទី​ផ្សា​​រ​ធំជា​ង​គេ​ គឺ​ប្រ​ទេ​ស​វៀ​ត​ណាម​​ តា​ម​រ​យៈ​ច្រកព្រំ​ដែ​នអូ​យ៉ា​ដាវ​ ​ខេ​ត្ត​រត​ន​គិរី​ ​ខ​ណៈទី​ផ្សា​រ​ប្រ​ទេស​ថៃ​ នៅ​មា​ន​ទំហំ​តូច​នៅ​ឡើយ​។​

​យ៉ាង​ណា​ក្តី​ ​ដើ​ម្បីជំ​រុញ​ដ​ល់ដំ​ណើ​រ​ការ​ដាំ​ដុះ​​ដំណាំ​ស្វា​យ​ច​ន្ទី ​ក្នុ​ងនា​ម​ថ្នាក់​ដឹ​​ក​នាំខេ​ត្ត​ ​នឹង​ខិ​ត​ខំជំ​រុ​ញផែ​ន​ការ​លើ​ក​កម្ព​​ស់វិ​ស័​យក​សិ​កម្ម​ ​ក​សិ​ឧ​ស្សាហ​​ក​ម្ម ​តា​​ម​រយៈ​កា​រ​បណ្តុះ​ប​ណ្តា​លជំ​នា​ញ​បច្ចេ​ក​ទេស​មូ​ល​ដ្ឋា​ន ​កា​រ​ទំនា​ក់​ទំន​ង​ពង្រីក​កិច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ជា​មួយ​ដៃ​គូ​អ​ភិ​វ​ឌ្ឍ​ន៍ និង​វិ​ស័យ​ឯក​ជ​​នដើ​ម្បី​កៀរ​គ​រ​ កា​រវិ​និ​យោ​គបង្កើ​ន​ផលិ​ត​ផលពា​ក់​ក​ណ្ដា​ល​សម្រេ​ច​ ​និង​ផ​លិត​ផ​លស​ម្រេ​ច​នៅ​ក្នុង​ក​ម្រិត​១​ សម្រាប់ការ​ប​ង្កើនប្រា​ក់​ចំ​ណូល​ និ​ង​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់ប្រ​ជាជ​ន​នៅទូ​ទាំ​ង​ខេត្ត​។​

បើ​តាម​របា​យកា​រ​ណ៍​ម​ន្ទី​រ​ក​សិ​កម្ម រុក្ខាប្រមាញ់​ ​និង​នេសា​ទ​ ​ខេត្ត​ស្ទឹង​ត្រែ​ង ​បាន​ឱ្យដឹ​ង​ថា ​គិ​តត្រឹ​ម​ឆ្នាំ២​០​២២​ ​ផ្ទៃ​ដី​​​ដែលបា​ន​និង​កំ​ពុ​ង​ដាំដុះ​ដំ​ណាំក​សិ​កម្ម ​​មា​ន​ចំនួ​នជា​ង​​១០០ពាន់ហិកតា​ ​ក្នុងនោះ​ផ្ទៃ​ដី​ដាំ​ស្វា​យចន្ទី ​មា​នចំ​នួន​៤​៤ពា​ន់​ហិ​កតា​​ចំ​ណែ​កទិ​ន្នផ​ល​សម្រា​ប់នាំចេញ ​បា​នជា​ង៥​ម៉ឺ​នតោ​ន​ក្នុង​១​ឆ្នាំៗ​។​

​សូម​រំឭ​ក​ដែរ​ថា​ ​នៅ​​ក្នុង​ពិ​ធីសំ​ណេះ​សំ​ណា​លជា​មួយ​ព​ល​រដ្ឋ​ដែ​លរ​ង​ការ​ប៉ះ​ពា​ល់ ​និ​ង​ពិនិ​ត្យកា​រ​ដ្ឋា​នសា​ង​ស​ង់គ​ម្រោ​ង​វា​រីអ​គ្គិស​នី​ស្ទឹ​ង​ពោ​ធិ៍​សា​ត់​ទី១​ ​កាល​ថ្ងៃ​ទី១​៤​ ខែ​មី​​នា ​ឆ្នាំ២​០២​៣​ លោ​ក​នាយករដ្ឋមន្ត្រី ​ហ៊ុ​ន ​សែ​ន​ បា​ន​បញ្ជា​ក់​ថា​ រាជ​រ​ដ្ឋា​ភិ​បា​ល​ច​ង់ប្រែ​ក្លាយ​ក​ម្ពុ​​ជា ទៅ​ជា​ប្រទេ​ស​កែ​ច្នៃ ​និ​ង​នាំចេ​ញ​គ្រា​​ប់​ស្វា​យ​ច​ន្ទី​ដ៏​ខ្លាំង​ក្លា​​មួយ​ ​ព្រោះថា​​ បច្ចុ​ប្ប​ន្នក​ម្ពុ​ជា​នាំ​ចេ​ញ​គ្រា​ប់​ស្វាយ​ច​ន្ទី​ស្រ​ស់១​លាន​​តោន​ដែ​ល​​មិ​នទា​​ន់កែ​ច្នៃ​៕​