
លោកឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center កាលពីថ្ងៃទី២៧មេសា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ក្រុមការងារក្រសួងសហការជាមួយ KOPIA ដើម្បីសិក្សាបន្ថែមទៀតលើសក្តានុពលទីផ្សារសម្រាប់ពូជពោតក្រហម CHM01 នាពេលអនាគត។
បើយោងតាមផេកហ្វេសប៊ុកក្រសួងកសិកម្ម លោកឌិត ទីណា បានសម្រេចចាត់តាំងក្រុមការងារនេះ ក្នុងពេលដែលលោកនិងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៧មេសា។
លើសពីនេះទៀត KOPIA អាចជួយសិក្សាពីលទ្ធភាពក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់ផងដែរ៕