​កិច្ចសហការ​រវាង ធនាគារ វី​ង និង​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​ជួយ​បំពេញ​ក្តី​ស្រមៃ​ដល់​អតិថិជន​ក្លាយជា​ម្ចាស់​រថយន្ត ជាមួយនឹង​ឥណទាន​រថយន្ត​ដោយ​បង់​រំលស់​មិនចាំបាច់​មាន​ប្រាក់​កក់​, មិន​ចំណាយ​ការប្រាក់​រយៈពេល​ ១២​ ខែ និង​ទទួលបាន​ទំហំ​កម្ចី ១០០% នៃ​តម្លៃ​រថយន្ត​

​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក បានរៀបចំ​ពិធី​ចុះ ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​ដើម្បី​សហការ​ផ្តល់​ឥណទានរ​ថយ​ន្ត​។ តាមរយៈ កិច្ចសហការ​នាពេល ល នេះ នឹង​ផ្តល់​ជា​មធ្យោបាយ​ងាយស្រួល និង​លឿន​រហ័ស​សម្រាប់​អតិថិជន​ដើម្បី​ក្លាយជា​ម្ចាស់​រថយន្ត Ford ស៊េរី​ទំនើប ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់​ក្នុង​ដៃ​មុន​នោះឡើយ​។

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី​ ២៨ ខែ មេសា ឆ្នាំ​ ២០២៣ ដើម្បី​ប្រកាស​ភាពជា​ដៃគូ​សហការ​លើ​ការផ្តល់​ឥណទាន​រថយន្ត ដែល​ចុះ ហត្ថលេខា​ដោយ​លោក ហាន ប៉េង​ក្វាង អគ្គនាយក​ធនាគារ វី​ង និង​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​)​។ ពិធី​នេះ​ក៏មាន​ការ អ​ញ្ចើ​ញ ចូលរួម ពី​គណៈ​គ្រប់គ្រង មកពី​ស្ថាន​ប័ន​ទាំង​ ២ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​

​អគ្គនាយក​ធនាគារ វី​ង លោក ហាន ប៉េង ក្វាង បាន​ថ្លែងថា ៖«​យើង​ពិត​ជាមាន​សេចក្តី​សោម​ន្ស​រីករាយ ដែល​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ ក្រុមហ៊ុន​អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ដើម្បី​រួមគ្នា​ផ្តល់​ដំណោះស្រាយ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​អតិថិជន​»​។

«​យើង​ជឿជាក់ថា​ គ្រប់គ្នា​ស័ក្តិសម​នឹង​ទទួលបាន​ឱកាស​ក្លាយជា​ម្ចាស់​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ​។ ហើយ​យើង​ចង់​ធ្វើឱ្យ​ក្តី​ស្រមៃ​នោះ​ក្លាយជា​ការពិត​សម្រាប់​អតិថិជន មិន​ថា​ជា​ប្រជាជន​កម្ពុជា ឬ​ជនជាតិ​បរទេស​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ដែល​អតិថិ​មិន​បារម្ភ​លើ​ការចំណាយ​ប្រាក់​កក់ ហើយ​ថែមទាំង​មិន​ចំណាយ​បង់​ការប្រាក់​រយៈពេល ១២ ​ខែ​»​។​

​ធនាគារ វី​ង​ គឺជា​គ្រឹះស្ថាន​ធនាគារ ដែល​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សម្បូរបែប និង​ជា​ស្ថាប័ន​ធនាគារ ដែល​កំពុង​បង្ហាញ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​នាំចូល និង​ចែកចាយ​នូវ​រថយន្ត Ford ប្រចាំ​ទីផ្សារ​ប្រទេស​កម្ពុជា​។​

​តាមរយៈ​កិច្ចសហការ​នាពេលនេះ អតិថិជន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការស្នើ​កម្ចី​ពី​ធនាគារ វី​ង ដែលមាន​ភាពងាយស្រួល នឹង​អនុម័ត​កម្ចី​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​អតិថិជន​បាន​បំពេញ​ឯកសារ​ចាំបាច់ និង​ឆ្លងកាត់​ដំណើរការ​ពិនិត្យ​របស់​ធនាគារ​រួចរាល់​។ លក្ខខណ្ឌ​ក្នុងការ​ផ្តល់​ឥណទានរ​ថ​យន្ត​នេះ គឺមាន​ភាព​ទាក់ទាញ ដែល​អតិថិជន​អាច​ទទួលបាន​ទំហំ​កម្ចី​រហូតដល់​ទៅ ១០០ ​ភាគរយ នៃ​តម្លៃ​រថយន្ត ឬ​ទំហំ​កម្ចី​ច្រើន​បំផុត ១០០.០០០ ដុល្លារ​អាមេរិក​។

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា​៖ «​សម្រាប់​អតិថិជន​ដែលមាន​បំណង​ចង់​ក្លាយជា​ម្ចាស់​រថយន្ត ឥឡូវនេះ​យើង​មានការ​ផ្តល់ជូន​ពិសេស​គឺ​ការទិញ​រថយន្ត​ដោយ​មិន​តម្រូវ​មាន​ប្រាក់​កក់​និង​ការបង់​រំលស់​មិន​ចំណាយ​ការប្រាក់​ពេញ​មួយឆ្នាំ​ពេញ សម្រាប់​រថយន្ត​ម៉ូ​ដែល Wildtrak, Everest, EcoSport និង​ម៉ូ​ដែល Territory ស៊េរី​ឆ្នាំ ២០២២​។ នេះ​គឺជា​លើក​ទី​១ ដែល​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ធនាគារ វី​ង បាន​បង្កើតឱ្យមាន​កិច្ចសហការ​បែបនេះ​ឡើង ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។​

​លោក ង​ន សាំង ​បាន​បន្តថា ៖«​បច្ចុប្បន្ន​ក្រុមហ៊ុន ហ្វ​ដ បាន​ពង្រីក​នូវ​វិសាលភាព​នៃ​គ្រឿងបន្លាស់ និង​សេវាកម្ម​ជួសជុល​រថយន្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ហើយ​យើង​ក៏មាន​យានដ្ឋាន ដៃគូ​សហការ​ជាច្រើន​នៅ​ទូទាំង​២៥ ខេត្ត ក្រុង​ក្នុងប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ​យើង​ក៏បាន​បង្កើត​ការិយាល័យ​ផ្នែក​ទំនាក់ទំនង​អតិថិជន​ដើម្បី​ផ្តល់នូវ​សេវាកម្ម​ឆាប់រហ័ស និង​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុង​ការសាកសួរ​ព័ត៌មាន ឬ​អាច​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​អ្នកជំនាញ​របស់​យើង​»​។

​អតិថិជន​អាច​អញ្ជើញ​មក​ទស្សនា​អគារ​តាំង​បង្ហាញ​រថយន្ត Ford នៅ​គ្រប់​សាខា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តកំពង់ចាម និង​ខេត្តសៀមរាប​ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការផ្តល់ជូន និង​ស្នើ​កម្ចី​ទិញ​រថយន្ត​ពី​ធនាគារ វី​ង​។ ការផ្តល់ជូន​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អតិថិជន​ដើម្បី​ក្លាយជា​ម្ចាស់​រថយន្ត Ford ស៊េរី​ទំនើប ហើយ​ថែមទាំង​រីករាយ​ជាមួយ​ជម្រើស​ផ្តល់​ការទូទាត់​មាន​ភាពបត់បែន​៕