ភ្នំពេញៈ ​អ្នក​ជំនាញ​មកពី​អន្តរ​ក្រសួងដែល​មកពី​ក្រសួង​ពាណិ​ជ្ជកម្ម​ ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​និង​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ បាន​បើក​កិច្ចពិ​ភាក្សា​រួមគ្នា ​ដើម្បី​ជំរុញ​ដល់​ការនាំ​ចេញ​ម្រេច​កម្ពុជា​ទៅកា​ន់​ទីផ្សារអន្ត​រជាតិ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។​

ថ្លែង​នៅ​ក្នុង​ពេល​ដឹកនាំ​កិច្ច​ប្រជុំកាលពី​ថ្ងៃទី​៣ ​ខែឧសភា ឆ្នាំ​២០២៣​ លោក រាជ រ៉ា រដ្ឋ​លេខាធិ​ការ​ក្រសួង​ពាណិជ្ជ​កម្ម បាន​ឱ្យដឹ​ងថា កិច្ច​ប្រជុំ​នេះ គឺធ្វើឡើ​ង​ដើម្បី​រៀបចំ​កិច្ចពិ​ភាក្សា​អន្តរក្រ​សួង​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​ការ​ជំរុញ​ការនាំ​ចេញ​ម្រេច​កម្ពុជា ​ខណៈ​ម្រេច​ជា​ផលិត​ផល​ក​សិ​-​ឧស្សាហ​កម្ម​ដ៏​សំខាន់​មួយ​ដែល​រាជ​រដ្ឋាភិ​បាល​បាន​ចាត់​បញ្ចូល​ក្នុង​កន្សោម​អាទិ​ភាព​នៃ​ផលិត​ផល​មាន​សក្តានុ​ពលនិង​អាច​ចូល​រួមចំណែក​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​។​

​លោក​ រាជ រ៉ា បាន​បញ្ជាក់​ថា នា​ឱកាស​កិច្ច​ប្រជុំ​នោះដែ​រ តំណាង​មកពី​ក្រសួង​កសិ​កម្ម ក៏បាន​ជម្រា​បជូន​អង្គ​ប្រជុំ​អំពី​ស្ថាន​ភាព​ទូទៅ​នៃ​វិស័យ​ម្រេច​កម្ពុជា និង​វឌ្ឍនភា​ព​ការងារ​ដែល​ក្រសួង​សម្រេច​បាន​ដូច​ជា កា​រជំ​រុញ​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) ដែល​មាន​ប្រព័ន្ធ​អនុវត្ត​ច្បាស់​លាស់​និង​អាច​ជឿ​ទុក​ចិត្ត​បាន​ ដោយ​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​និង​តាម​ដាន​ផង​ដែរ​។​

​តាម​រយៈ​កិច្ចប្រជុំ​នេះដែរ ក្រុម​អ្នក​ជំនាញ​មកពី​អន្តរ​ក្រសួងក៏បាន​ឯកភាព​លើ​ផែន​ការ​ការងារ​បន្ត ក៏ដូច​ជា​ការ​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ច​សហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត សំដៅ​ជំរុញ​ការអភិ​វឌ្ឍ​ដំណាំ​ម្រេច​កម្ពុជា​ និង​ដំណាំ​សក្តានុ​ពល​ផ្សេងៗ​ឱ្យ​កាន់​តែខ្លាំ​ង​បន្ថែម​ទៀត​។​

ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​ទីផ្សារ​នាំចេញ​ម្រេច​នេះ​លោក ម៉ាក នី ប្រធាន​សហ​ព័ន្ធ​ម្រេច និង​គ្រឿង​ទេស​កម្ពុជា បាន​គាំទ្រ​ឱ្យ​មាន​ការ​បើក​ច្រក​ទីផ្សារ​ម្រេច​ថ្មី​បន្ថែម​ទៀត​ ព្រោះ​ការ​មាន​ទីផ្សារ​ថ្មីៗ​បន្ថែម​ទៀត គឺមាន​សារៈសំ​ខាន់​ណាស់ដែលអាច​ឱ្យ​កម្ពុជា​នាំចេញ​ម្រេច​ផ្ទា​ល់​ ដោយមិន​ចាំបាច់​ពឹង​ផ្អែក​លើ​ប្រទេស​វៀត​ណាម​តែមួ​យ​។​

លោកបា​នបញ្ជាក់​ថា​៖« សម្រាប់​ខ្ញុំ​យល់​ថា មិន​ខ្វល់​ថា​ទីផ្សារ​ប្រទេស​ណា​នោះទេ ​គឺមាន​សារៈសំ​ខាន់​​ទាំង​អស់ ​ព្រោះ​នៅ​ពេល​យើង​មាន​ទីផ្សារ​ថ្មីៗ​បន្ថែម ​យើង​អាច​ទាក់​ទាញ​អ្នក​វិយោគ​បន្ថែម ខ​ណៈ​ការនាំ​ចេញ​កន្លង​មក​នៅ​ជាប់​របាំង​ពន្ធ មាន​បញ្ហា​តម្លៃ​នៅ​មាន​កម្រិត​នៅ​ឡើយ ​ទោះបីជា​យើង​មាន​ទីផ្សារ​សេរី​ក៏​ដោយ ​ហើយ​ភាគ​ច្រើន​ម្រេច​របស់​យើង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វៀត​ណា​ម​ធំ​ជាង​គេ​»​។​

​ចំណែក​ឯ​ លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់ទំន​ង​អន្តរជាតិ​នៃ​រា​ជបណ្ឌិត្យ​សភាកម្ពុជា​បានថ្លែងថា​ ដើម្បីឱ្យ​​ការព​ង្រីក​ទីផ្សារ​នាំចេញ​ម្រេច​កម្ពុជា​ទទួល​បាន​ជោគ​ជ័យនិង​មាន​ប្រសិទ្ធ​ភាព​បាន​ លុះត្រា​អ្នក​ពាក់​ព័ន្ធ​កម្ពុជា​កំណត់​បាន​គោល​ដៅ និ​ង​ពិចារ​ណា​ឱ្យបាន​ច្បាស់​លាស់​ ថា ​ប្រទេស​ណា​ត្រូវការ​អី​ពី​កម្ពុជា ​និង​ប្រទេស​ណាខ្លះ​ដែល​ជា​គោល​ដៅ​សម្រាប់​នាំចេ​ញ​។​

​លោក​បាន​បន្ត​ថា​៖« កាលណា​យើង​បាន​កំណត់​ពី​​ទីផ្សារ​ជាក់​លាក់​រួច​ហើយ​ គឺ​ចាំបាច់​ត្រូ​វ​គិតគូរ​​ពី​ការរៀបចំ​សម​ត្ថភាព​សហ​គមន៍​​ដាំ​ម្រេច​របស់​កម្ពុជាថា​ គួរ​ពង្រឹង​នៅ​តំបន់​ណា ទីតាំ​ង​ណា ​ដើម្បី​ជំរុញ​ពី​បរិមាណការកែច្នៃ​ម្រេច​របស់​កម្ពុជា​កាន់​តែ​មាន​គុណភា​ព​ខ្ពស់ នោះ​យើង​នឹង​​ទទួលបា​ន​ការនាំ​ចេញ​ម្រេច​ទៅកាន់​ទីផ្សា​អន្តរជា​តិ​មាន​តម្លៃ​ខ្ពស់ ​មាន​និរន្តរ​ភាព ​ពិសេស​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​កាន់​តែខ្លាំ​ង​មួយ​កម្រិ​ត​ទៀត​»​។​

​សូម​រំឭក​ដែរ​ថា កាល​ពី​ពាក់ក​ណ្តាល​ខែមេសា ​ថ្មីៗនេះ ​ក្រុម​ការងារ​អន្តរក្រ​សួង ក៏​ធ្លាប់​បាន​បើក​កិច្ច​ពិ​ភា​គ្នា​រួច​ម​កហើយ ​ដោយ​បាន​ពិភាក្សា​ជា​ពិសេស​លើ​ការលើ​កក​ម្ពស់​គុណភា​ព​ម្រេច​របស់​កម្ពុជា ​ការ​ស្នើសុំ​វិញ្ញាប​នបត្រ​ប្រភព​ដើម​ទំនិញ ​និង​ការ​បំព​ញ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​នាំ​ចូល​ រួ​មបញ្ចូល​ទាំង​វិធាន​អនាម័យ​​និង​ភូត​គាម​អនា​ម័យ ដើម្បី​ជំរុញ​អភិវឌ្ឍ​និង​នាំចេញ​ផលិត​ផល​ម្រេច​របស់​កម្ពុជា​ជា​ដើម​។​

​យោង​តាម​របាយកា​រណ៍​របស់​ក្រសួង​កសិក​ម្ម រុ​ក្ខាប្រមាញ់ និង​នេសាទ ​ឱ្យដឹ​ងថា ក្នុង​​រយៈពេល ៣​ខែ ​ដើ​មឆ្នាំ​នេះ​ការ​នាំចេញ​ម្រេច​សម្រេច​បាន ​៨២២,​៦៥៤​តោន ក្នុ​ងនោះ​នាំចេញ​​ទៅ​វៀត​ណាម​ចំ​នួន៧៦៥​តោន​ អាមេ​រិក​២៦,១៤​តោន​ កូរ៉េ​ខាងត្បូ​ង១៦,២​តោន​ បារាំង៩,៥៤តោន​ បែល​ហ្ស៊ិក២,៣៦​តោន​ ជប៉ុន១,៣៨​តោន ​ឥណ្ឌា ​០,៩៦តោន​ អាល្លឺ​ម៉ង់០,៩០តោន​ សិង្ហ​បុរី០,១០តោន​ កោះ​តៃវ៉ាន់០,០៤តោន​ អូ​ស្ត្រាលី០,០៣​តោន​និង​ប្រទេស​ម៉ាឡេ​ស៊ី០,០០២តោន​៕