ភ្នំពេញៈ ស​ភាពា​ណិ​ជ្ជក​​ម្មកម្ពុជា បាន​ចា​ប់​ផ្តើ​ម​ព​ង្រីក​​ទំ​នា​ក់​ទំ​ន​ង​សេ​ដ្ឋ​កិច្ច​ ​ធុ​រកិ​ច្ច​ ​និ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​ជា​មួយ​ធុ​រ​ជន​អូ​ស្រ្តា​លី ​ជា​ពិ​សេ​សនៅ​​​​ទី​ក្រុ​ង​មែលប៊ន ប្រទេស​អូស្រ្តា​លី​​ ​បន្ទា​​ប់​ពីមា​ន​កា​រិ​យាល័​យ​តំ​ណា​ងនៅ​ក្នុ​ងប្រ​ទេ​សនេះ​​​ ​ដោយ​រំ​ពឹ​ង​ថា​ ​នឹង​ជំ​រុ​ញ​កិ​ច្ចស​ហប្រ​តិ​ប​ត្តិ​ការ​ផ្នែក​ពា​ណិជ្ជ​ក​ម្មរ​វា​ងប្រ​ទេ​ស​ទាំ​ង ២​ ​ឱ្យកា​ន់តែ​ស​កម្ម​ជាង​មុ​នប​ន្ថែ​ម​ទៀ​ត​។​

​​នៅមុ​ន ១ ​​ថ្ងៃ​ ​នៃកា​រ​ចូ​លរួ​ម​បោះឆ្នោ​ត​ជ្រើស​​រើស​ស​មាជិ​កកា​រិយា​ល័​យ​តំណា​ងស​ភា​ពា​ណិ​ជ្ជក​ម្ម​កម្ពុ​ជា​ ​នៅប្រ​ទេស​អូ​ស្រ្តា​លីកា​​​ល​ពី​ថ្ងៃទី៧ ​ខែឧសភា​​ ​លោក​ ​លឹ​ម ​ហេ​ង អនុ​ប្រ​ធាន​សភា​ពា​ណិ​ជ្ជ​កម្ម​ក​ម្ពុជា​ ​បា​នជួ​ប​ប្រ​ជុំ​ជា​មួ​យ​ លោ​ក​ស្រី​ ​ឡូ​រ៉ា ​បឺក​ ​ប្រ​ធា​ន​តំ​​ប​ន់​អាស៊ី​យ​អា​គ្នេ​យ៍ ​នៃ​រដ្ឋា​ភិបា​ល​វី​ច​តូ​រី​យ៉ា ​នៅកា​រិ​យា​ល័យ​វិ​និ​យោគ​វី​ចតូរី​យ៉ា​ ទី​ក្រុង​មែល​ប៊​ន ​ក្នុ​ងគោ​ល​បំ​​ណ​ង​​ដើ​ម្បីស្វែង​យ​ល់ពី​ស្ថានភាព​សេ​ដ្ឋ​កិច្ច​ វិ​ស័យ​ស​ក្តា​នុព​ល​ទីក្រុ​ង​មែល​ប៊​ន​ និ​ង​ពិ​និ​ត្យល​ទ្ធភា​ព​ស​ហ​ប្រ​តិ​ប​ត្តិ​​កា​ររ​វា​ង​ធុ​រ​ជ​ន​កម្ពុ​ជា​ និ​ង​អូ​ស្ត្រាលី​។​

​នៅក្នុ​ង​ជំ​នួ​ប​នោះ​ ​លោ​ក ​លឹ​ម ​ហេ​ង ​បា​ន​គូ​ស​បញ្ជា​ក់​ថា​ ​ទំ​នា​ក់ទំ​ន​ងល្អ​រ​វា​ង​ក​ម្ពុជា​ ​និ​ងអូស្ត្រា​លី ​បា​ន​គាំ​ទ្រ​ដ​ល់​កា​រជំ​រុ​ញធុ​រកិ​ច្ច និង​វិ​និ​យោគ​ទ្វេ​ភា​គីឱ្យ​កាន់​តែ​ច្រើ​ន​ឡើ​ង​ថែ​មទៀ​ត​។​ ​

លោក​ ​លឹម ហេ​ង​ ​​ប្រា​ប់​ថា​ ​​៖​ «​ការ​ប​ង្កើ​ត​ការិ​យា​ល័​យ​តំ​ណា​ង​សភា​ពា​ណិជ្ជ​ក​ម្មកម្ពុ​ជា​នៅ​ទី​ក្រុងមែ​លប៊​ន​ ដែ​លនឹ​ង​ដើរ​តួ​នាទី​យ៉ា​ងសំ​ខាន់​ក្នុង​កា​រ​ជំ​រុញធុ​រ​កិ​​ច្ច​ និ​ងវិ​និ​យោ​គ​ប្រទេ​​សទាំ​ង​២​​ ខ​ណៈ​ដែ​ល​ក​ម្ពុ​ជាបា​នផ្ត​​ល់ឱ​កា​សធុ​រ​កិ​ច្ច ​ស​ក្តានុ​ព​​ល​ ​និង​វ​ឌ្ឍ​នភា​ពសេ​ដ្ឋ​កិច្ច​​ក​ម្ពុ​ជា​ ស​ម្រា​ប់កា​រ​វិនិ​យោ​គ​»។​

​បើ​តា​ម​​លោ​ក​ លឹ​ម​ ​ហេ​ង ​ការ​បើ​កកា​រិ​យា​ល័យ​តំណា​ង​ស​ភា​ពាណិ​ជ្ជ​ក​ម្មក​ម្ពុជា​ ​មា​ន​២​ ​ទីតាំ​ង​ ​ដោយ​ទី​តាំ​ង​ទី១​ស្ថិ​ត​នៅ​ទី​ក្រុ​ង​មែល​ប៊​ន​ និ​ងទី​២​ស្ថិត​នៅ​ទី​ក្រុង​​​ស៊ីដ​នី​ ​ដោយ​កា​រិ​យា​ល័​​យ​ទាំ​ង២នេះ​ ​មាន​ប្រ​ធាន​តំណា​ង២​រូ​ប។​ ​

«​ក្រោ​យ​ប​ង្កើត​កា​រិ​យា​ល័យ​ ​នៅទីក្រុង​ទាំ​ង២នេះ​ ​យើ​ងនឹ​ង​ចាប់​ផ្តើម​ពង្រី​ក​ទំ​នា​ក់​ទំ​ន​ង​ទ្វេភា​គី​ ​រវា​ង​ពាណិ​ជ្ជ​​ករ​ ​និ​ង​ពាណិ​ជ្ជ​ក​រ​ វិ​ស័​យ​ឯ​កជ​ន​ ​និង​វិស័យ​ឯ​កជ​ន​ ទ​ន្ទឹ​ម​ដែ​លយើង​កំ​ពុ​ង​អ​នុវ​ត្ត​កិច្ច​ព្រ​ម​ព្រៀង​​ស្តីពី​ភា​ព​ជា​ដៃ​គូសេ​​ដ្ឋកិ​ច្ចគ្រប់​ជ្រុ​ង​ជ្រោយ​ក្នុង​តំ​បន់​(​RC​E​P)​ ​ដែ​ល​មា​ន​អូស្រ្តា​លី​នៅក្នុ​ង​ហ្នឹង​ដែរ​ ​នឹង​អាច​ជំរុ​ញការ​អ​នុ​វ​ត្តឱ្យ​កាន់​តែ​មានប្រ​សិ​ទ្ធ​ភា​ព​»​។​ លោកលឹម ហេង ​​បា​ន​បញ្ជា​ក់​ប​ន្ថែ​ម។​

​លោ​ក​បា​នប​ន្ត​ថា ​ក្នុ​ងឆ្នាំ​២​​០២២ ​ទំ​ហំ​ពា​ណិជ្ជ​​កម្ម​រ​វាង​ក​ម្ពុ​ជា ​និងអូ​ស្រ្តា​លី ​កើន​ដ​ល់​ជាង​ ​៥​២​៣លា​ន​ដុ​ល្លា​រ ​មា​នកំ​ណើ​ន​ជា​​ង​ ​៦​០​ភា​គ​រ​យ បើ​ធៀ​បទៅ​នឹ​ងរ​យៈ​ពេ​ល​ដូច​គ្នានៅ​ឆ្នាំ​២​០២១។​ ​ក្នុង​នោះ​ ​ថ្នាក់​ដឹ​កនាំ​នៃស​ភា​ពា​ណិជ្ជ​កម្ម​ក​ម្ពុ​ជា​ ​បានប​ង្ហាញសុទិដ្ឋិនិ​យ​មថា​​ កា​ប​ង្កើ​តកា​រិ​យា​ល័​យតំ​ណា​ងនៅ​ក្នុង​ប្រ​ទេស​អូស្រ្តា​លីនេះ​ ​នឹ​ងជួ​យជំ​រុ​ញកិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​ការ​ផ្នែក​ពា​ណិជ្ជ​ក​ម្ម​រ​វា​ង​ប្រ​ទេ​សទាំ​ង​២​ ​ឱ្យ​កា​ន់​តែ​ស​កម្ម​ជាង​មុន​ប​ន្ថែ​ម​ទៀត​។​

​លោក​​គូស​ប​ញ្ជា​ក់​ថា៖​«​ការ​ជំ​​រុ​ញប​ង្កើ​តឱ្យ​មាន​ការិ​យា​ល័យ​តំ​ណាង​ស​ភាពាណិជ្ជ​ក​ម្ម ​នៅតាម​ប​ណ្ដា​ប្រ​ទេ​សនា​នា​ នឹ​ង​កា​​​ន់តែ​ធ្វើ​ឱ្យ​ទំនា​ក់​ទំន​ង​រវា​ង​អ្នក​វិ​និ​យោគ​ ​និ​​ង​អ្នក​វិ​និយោ​គ​​កាន់​តែល្អ​ប្រសើ​រ​។​ ម្យ៉ា​ង​វិ​ញ​ទៀត​ ​កា​រិ​យា​ល័​យតំ​ណា​ងស​ភាពា​​​ណិ​ជ្ជ​ក​ម្ម ​ក៏​ជាក​ន្លែ​ង​ដើ​ម្បីឱ្យ​ក្រុមវិ​និ​យោ​គិ​ន​ពិ​ភា​ក្សា​គ្នា​ ដើម្បី​ស្វែ​​ងរ​ក​ប​ញ្ហា និ​ង​ដំណោះស្រា​យ​ទៅវិ​ញ​ទៅម​ក​ ​ផង​ដែ​រ​។​ ​ម្យ៉ាវិ​ញ​ទៀ​ត​ថា ​រា​ល់កា​រ​ចំណា​យ​លើ​កា​រ​បើក​កា​រិ​យាល័យ​តំ​ណាង​សភាពា​ពិ​ជ្ជក​ម្ម​ទាំ​ង​អ​ស់ គឺ​មិន​​មា​នប្រើ​ប្រា​ស់​ថ​វិកា​ជា​តិ​ នោះ​ឡើ​យ​»​។​

ជា​មួយគ្នា​នេះ​ដែរ​ ​តាម​រយៈ​សភាពា​ណិ​ជ្ជក​ម្មក​ម្ពុ​ជា​ លោ​ក​ស្រី ​ឡូរ៉ា​ ​បឺ​ក ប្រ​​ធាន​តំ​បន់​អា​ស៊ីយ​អា​គ្នេយ៍​ ​នៃ​​រ​ដ្ឋាភិ​បា​ល​វី​ចតូ​រី​យ៉ា​ នៅ​កា​រិ​យា​ល័​យ​វិនិ​យោ​គវី​ចតូ​រីយ៉ា​ ​ទីក្រុ​ង​មែ​លប៊​ន​ ​បា​ន​លើក​ឡើ​ង​ដែ​រ​​ថា​ កំ​ណើ​ន​នៃទំ​ហំ​ពា​ណិជ្ជ​ក​ម្ម​និង​កា​រនាំ​ចូ​លទំ​និ​ញ​ពីក​ម្ពុ​ជា​មក​ទី​ក្រុង​មែល​ប៊​ន​ ​កើន​ឡើ​ងគួ​រឱ្យ​ក​ត់ស​ម្គា​ល់​។​

លោ​កស្រី​ប​ន្ថែ​ម​ថា ​កន្ល​ង​ទៅខា​ងកា​រិយា​ល័​យ​វិនិ​យោគ​វី​ច​តូ​រីយ៉ា​ ​ទី​ក្រុ​ង​មែល​ប៊​ន​ ​ធ្លា​​ប់​តែ​ជួ​​ប​ពិភា​ក្សា​ ​ជា​មួ​យ​ស​ភា​ពា​ណិ​​​ជ្ជ​ក​ម្ម​ថៃ ​និ​ងហ្វី​លី​ពី​នជា​ដើ​ម​ មិន​ដែល​ធ្លា​ប់​ជួ​បវិ​ស័​យឯ​កជ​ន​ក​ម្ពុ​ជា​នោះ​ទេ ​​តែ​​លើ​ក​នេះ ​បា​នជួ​ប​ស​ភា​ពា​ណិជ្ជកម្មក​ម្ពុ​ជា ​ដែ​លនេះ​ជា​ឱកា​ស​មួ​យស​ម្រា​ប់​ការ​ពង្រី​ក​កា​រវិ​និយោ​គ​រវា​ងប្រទេ​សទាំ​ង២​។​

លោ​ក​ស្រីឡូ​រ៉ា ​បឺ​ក​ បា​ន​បញ្ជា​ក់​ទៀត​ថា​៖«​រដ្ឋា​ភិ​បា​លអូ​ស្រ្តាលី​ ​មាន​គោ​ល​នយោ​បាយ​គាំ​ទ្រ​ ​ចំពោះ​វិ​និយោ​គិ​ន​បរ​ទេ​ស​ ​ដែល​មា​ន​បំណ​ង​វិ​និយោ​គនៅ​ទី​ក្រុ​ង​មែ​ល​ប៊​ន​។ ​វា​មាន​ផ​ល​សម្រា​ប់​ប្រ​ទេ​ស​ទាំ​ង២​ ​ខ​ណៈយើ​ងមាន​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​កា​រ​នា​​នា​រ​វា​ង​ក​ម្ពុជា​ និង​អូ​ស្ត្រាលី​ស្រា​ប់​។​ យើង​កំ​ពុ​ងតែរ​ក​​ដៃគូ​វិ​ស័យឯ​ក​ជ​ន​ ដើ​ម្បី​ជ​ជែក​គ្នាពី​កា​រវិ​វត្ត​នៃ​គោ​លន​យោបា​យសេដ្ឋ​កិ​​​ច្ចរ​ប​ស់​កិ​ច្ច​ព្រ​ម​ព្រៀ​ង ​R​CEP នេះ»​។

​សូមប​ញ្ជា​ក់​ថា​ នៅ​ត្រី​មា​ស​ទី​១ ឆ្នាំ២​០២​៣​ ​ទំហំ​ពា​ណិជ្ជ​កម្ម​រ​វាង​កម្ពុ​ជា​-អូ​ស្រ្តា​លី ​មា​ន​ទឹក​ប្រាក់សរុ​ប​ជា​ង ​១​៣៥​លា​នដុ​ល្លា​រ​ ​បា​ន​កើ​ន​ឡើង​ជា​ង​ ​៧​ភាគ​រ​យ ​បើធៀ​ប​នឹង​រ​​យៈ​ពេ​ល​ដូច​គ្នា​នៅ​ឆ្នាំ​២​០​២​២​។​ ​ក្នុ​ង​នោះ​ ​ការ​នាំ​ចេ​ញ​ទំ​និ​ញក​ម្ពុ​ជាទៅ​កា​ន់​អូស្រ្តា​លី​ ​មា​ន​ប្រមា​ណ​ជា​ង ​៩​៨​លាន​​ដុល្លា​រ​។​ រីឯកា​រ​នាំចូ​លពី​អូស្រ្តាលី​មក​កា​ន់​កម្ពុជា​វិ​ញ​ ​មាន​ប្រ​មាណ​ជាង​ ​៣​៧លា​ន​ដុល្លា​រ​។​ ​នេះបើ​យោ​ង​តា​ម​របា​យ​កា​រ​ណ៍រ​ប​ស់អ​គ្គ​នាយ​ក​ដ្ឋាន​គ​យ ​​និង​រដ្ឋា​ក​រក​ម្ពុជា៕