ភាពសុខដុមរមនានៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួន, រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី គឺជារដ្ឋមួយដែលមានបដិសណ្ឋារកិច្ច និងសេវាថែទាំសុខភាពល្អបំផុត
ប្រទេសម៉ាឡេស៊ី, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ពិភពលោកបច្ចុប្បន្នក្រោយជំងឺរាតត្បាត ត្រូវបានគេមើលឃើញថានិន្នាការនៃការថែទាំនិងបង្ការជំងឺគឺកើនឡើង។ ស្របជាមួយនឹងប្រជាជនពិភពលោកដែលកំពុងទទួលយកបទដ្ឋានថ្មីនេះ សេវាថែទាំសុខភាពប្រទេសម៉ាឡេស៊ីសូមស្វាគមន៍ ទេសចរវេជ្ជសាស្ត្រ ដើម្បីមកទទួលយកនូវអត្ថប្រយោជន៍ពីសេវាពិនិត្យនិងព្យាបាលសុខភាពយ៉ាងសម្បូរបែបនិងល្អបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្នុងរយៈពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបាននិងកំពុងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងឆាប់រហ័ស ក្នុងនាមជាទិសដៅនៃជម្រើសសម្រាប់ទាំងការថែទាំសុខភាព និងវិស្សមកាល។ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍កន្លងទៅ ប្រទេសនេះបានទាក់ទាញអ្នកធ្វើដំណើរស្វែងរកការពិនិត្យនិងព្យាបាលសុខភាពជាង ១០ លាននាក់។ វាក៏មិនមែនជារឿងចម្លែកចំពោះការលើកសរសើរជាសាកលនោះទេ ដោយម៉ាឡេស៊ីបានឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះក៏មានពានរង្វាន់«Destination of the year» ដែលផ្តល់ដោយទស្សនាវដ្តី International Medical Travel Journal (IMTJ) មានមូលដ្ឋាននៅចក្រភពអង់គ្លេស។
Penang គឺជាជារដ្ឋនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី បានស្វាគមន៍អ្នកដំណើរមកពិនិត្យនិងព្យាបាលសុខភាពជិត ១៤៥,០០០ នាក់ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ដែលជាងពាក់កណ្តាលគឺមកពីប្រទេសឥណ្ឌូនេស៊ី។ ដោយថ្មីៗនេះ លោក Htet Wai Yan Naing មកពីប្រទេសមីយ៉ាន់ម៉ា និង Kelvin Kosasih និង Nico Putra Budiman មកពីប្រទេសឥណ្ឌូនេស៊ី បានមកកាន់រដ្ឋ Penang ដើម្បីពិនិត្យសុខភាពនិងព្យាបាលធ្មេញរបស់ពួកគេនៅឯមន្ទីរពេទ្យ Penang Adventist Hospital និងមន្ទីរពេទ្យ Island Hospital។ វីដេអូខ្លីៗមួយចំនួនអំពីបទពិសោធន៍របស់ពួកគេនៅរដ្ឋ Penang អាចមើលនៅលើ [Youtube link]។
ពេលចុះដល់អាកាសយានដ្ឋានអន្តរជាតិ Penang International Airport (PIA) ពួកគេទាំង ៣ នាក់ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋាន និងរៀបចំឯកសារពាក់ព័ន្ធអន្តោប្រវេសន៍ផ្សេងៗបានយ៉ាងឆាប់រហ័ស។ ខណៈពេលដែលកំពុងរង់ចាំរថយន្តមកទទួលពួកគេទៅកាន់មន្ទីរពេទ្យ ពួកគេត្រូវបានស្វាគមន៍ឱ្យអង្គុយរង់ចាំនៅបន្ទប់រង់ចាំរបស់សេវាថែទាំសុខភាពម៉ាឡេស៊ី ដែលមានទីតាំងនៅក្នុងព្រលានយន្តហោះផ្ទាល់តែម្តង។
បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព និងធ្មេញនៅមន្ទីរពេទ្យ Adventist Hospital រួចរាល់ ទាំងលោក Htet Wai Yan Naing និងលោក Kosasih បានកោតសរសើរយ៉ាងខ្លាំងដល់ផ្នែកសេវាកម្មពិនិត្យនិងព្យាបាលអ្នកជំងឺអន្តរជាតិនៅមន្ទីរពេទ្យនេះថា ល្អនិងមានភាពងាយស្រួលខ្លាំងណាស់។
លោក Kosasih បានកោតសរសើរ ជាពិសេសចំពោះការប្រាស្រ័យទាក់ទងដ៏រលូនរវាងអ្នកជំងឺ និងបុគ្គលិក។ លោកថ្លែងថា ខ្ញុំសូមកោតសរសើរចំពោះសេវាកម្មព្យាបាលអ្នកជំងឺអន្តរជាតិ គឺពិតជាល្អខ្លាំងណាស់។ បុគ្គលិកបានធ្វើឱ្យការប្រាស្រ័យទាក់ទងគឺមានភាពងាយស្រួលដ៏មិនគួរឱ្យជឿ។ ពួកគេបានធ្វើឱ្យប្រាកដថា ខ្ញុំបានយល់គ្រប់ជំហាននៃដំណើរការ ដើម្បីប្រាកដថា អ្វីៗគឺដំណើរការដោយរលូន»។
លោក Htet Wai Yan Naing ក៏បានលើកឡើងស្រដៀងលោក Kosasih ផងដែរ ដោយលោកបានបញ្ជាក់ថា ៖«បុគ្គលិកនៅផ្នែកសេវាកម្មអ្នកជំងឺអន្តរជាតិ ពិតជារួសរាយរាក់ទាក់ និងជួយយើងគ្រប់បែបយ៉ាង។ ខ្ញុំមកពិនិត្យធ្មេញរបស់ខ្ញុំ។ ពេទ្យធ្មេញនៅទីនោះពិតជាមានភាពរួសរាយរាក់ទាក់ណាស់ ពួកគេធ្វើឱ្យប្រាកដថាខ្ញុំមានផាសុកភាព។ គេថែមទាំងមានអាហារដ្ឋានដែលមានបម្រើអាហារបួស ដែលមានសុខភាពល្អផងដែរ»។
ទន្ទឹមនឹងនេះដែរ លោក Putra Budiman បានមកទទួលការពិនិត្យសុខភាព និងមាត់ធ្មេញទាំងមូល នៅមន្ទីរពេទ្យ Island Hospital។ លោកថ្លែងថា ៖«ខ្ញុំពិតជាពេញចិត្តណាស់ ដែលមន្ទីរពេទ្យនេះប្រើប្រាស់សុទ្ធតែបច្ចេកវិទ្យាកម្រិតខ្ពស់។ ជាងនេះទៅទៀត គ្រឿងបរិក្ខារនៅជិតៗគ្នា ខ្ញុំមិនចាំបាច់ដើរច្រើននោះទេ! ទាំងការពិនិត្យសុខភាពនិងធ្មេញរបស់ខ្ញុំ គឺដំណើរការរលូនជាងការរំពឹងទុក»។
បន្ថែមពីលើការពិនិត្យសុខភាព តាមប្រភេទអាយុ ភេទ និងបញ្ហាសុខភាពដែលមាន ទេសចរវេជ្ជសាស្ត្រក៏អាចជ្រើសរើសបន្ថែមលើការពិនិត្យនិងព្យាបាលធ្មេញ និងការកែសម្ផស្ស ព្រមទាំងការពិនិត្យជំងឺជាក់លាក់មួយចំនួនទៀត ដូចជាជំងឺបេះដូង មហារីក និងជំងឺរលាកថ្លើមប្រភេទ C ផងដែរ ដោយស្ទើរតែមិនត្រូវការពេលវេលារង់ចាំនោះទេ ពួកគេអាចប្រើប្រាស់ពេលវេលារបស់ពួកគេទាំងស្រុង ដើម្បីរីករាយនឹងភាពទាក់ទាញជាច្រើនដែលមាននៅក្នុងប្រទេសម៉ាឡេស៊ី។
បទពិសោធន៍របស់លោក Htet Wai Yan Naing, Kosasih និងលោក Putra Budiman បង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរបស់សេវាកម្មវេជ្ជាស្ត្ររបស់ប្រទេសម៉ាឡេស៊ី ក្នុងការផ្តល់នូវការព្យាបាលនិងថែទាំសុខភាពដ៏ល្អបំផុតសម្រាប់អ្នកស្វែងរកសេវាពិនិត្យនិងព្យបាលសុខភាពទាំងអស់តាំងតែពីដំបូង។ ក្នុងនោះ ការធ្វើដំណើរដ៏ងាយស្រួល និងប្រកបដោយផាសុកភាព រួមផ្សំជាមួយនឹងជម្រើសពិនិត្យសុខភាពជាច្រើនជម្រើស បានបន្តបង្ហាញពីភាពលេចធ្លោរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងវិស័យទេសចរវេជ្ជសាស្ត្ររបស់ប្រទេសនេះ នៅលើឆាកអន្តរជាតិ។
សម្រាប់អ្នកជំងឺឥណ្ឌូនេស៊ីដែលកំពុងស្វែងរកព័ត៌មាន និងសេវាកម្មអំពីការថែទាំ និងព្យាបាលសុខ ភាពនៅប្រទេសម៉ាឡេស៊ី សូមទាក់ទងការិយាល័យតំណាងផ្នែកថែទាំសុខភាពម៉ាឡេស៊ីនៅប្រទេសឥណ្ឌូនេស៊ីតាមរយៈ +62 812 8971 0029 / +62 819 0898 9386 ឬចូលទៅកាន់គេហទំព័រ https://malaysiahealthcare.org/ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គម៖ www.facebook.com/MHTCMalaysia ឬតាមរយៈ LinkedIn (Malaysia Healthcare Travel Council)។
សម្រាប់ការសាកសួរសារព័ត៌មាន៖
Tutie Ismail អនុប្រធានស្តីទី,
ផ្នែកទំនាក់ទំនង, ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី tutie@mhtc.org.my
Angelina Cheong
ផ្នែកទីផ្សារ
ភ្នាក់ងារទំនាក់ទំនងសាធារណៈ
+60 12-492 8368
angie@winworldgroup.com
អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាល ស្ថិតនៅក្រោមក្រសួងសុខាភិបាលម៉ាឡេស៊ី ទទួលបន្ទុកលើវិស័យទេសចរណ៍ថែទាំសុខភាពរបស់ប្រទេស។
បង្កើតឡើងក្នុងឆ្នាំ ២០០៩, MHTC ជួយសម្រួលដល់អ្នកដែលនៅក្នុងឧស្សាហកម្មនេះ និងផ្តល់សេវាកម្មក្នុងការសម្របសម្រួល ដើម្បីការរីកលូតលាស់នៃឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី ក្រោមម៉ាកយីហោ «Malaysia Healthcare» ជាមួយនឹងគោលដៅធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេនៅលើពិភពលោក។ MHTC ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យឯកជនជាង ៨០ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាសមាជិករបស់ MHTC៕