ភ្នំពេញៈ ឯកអ​គ្គ​រដ្ឋ​ទូ​តកូ​រ៉េ​ថ្មីប្រ​ចាំ​​នៅក​ម្ពុ​ជា ​ប​ង្ហាញ​​ចំណា​ប់​អា​រ​ម្ម​ណ៍​លើ​វិ​ស័យ​ភ័​ស្តុភា​រ​កម្ម​ ​ខណៈ​លោ​កក៏​បា​ន​ប្តេ​ជ្ញា​ជំរុ​ញ​ ​និ​ង​ព​ង្រឹ​ង​ទំនា​ក់​ទំ​ន​ងរ​វា​ងអ្ន​ក​វិនិ​យោ​គ​ឯក​ជ​ន​ពីប្រ​ទេ​ស​កូរ៉េ​ ​មក​ស​ហ​ប្រ​តិប​ត្តិ​កា​រ​វិនិ​យោ​គក្នុ​ង​វិស័​យ​ភ័​ស្តុភា​រ​កម្ម​នៅ​កម្ពុ​ជា​នា​ពេ​លខា​ង​មុ​ខ​។ ​

កា​រ​បង្ហា​ញ​ជំ​ហរ​រ​បស់​ភាគី​កូ​រ៉េ​ ត្រូ​វ​បា​នធ្វើ​ឡើ​ង​នៅ​ក្នុង​ជំ​នួ​បស​ម្តែ​ងកា​រ​គួ​រ​ស​ម​ ​និ​ង​​ពិភា​ក្សា​ការ​ងា​ររ​វា​ង​រ​ដ្ឋម​ន្ត្រី​ក្រសួ​ង​សា​ធា​រណ​កា​រ​ ​និ​ង​ដឹ​កជ​ញ្ជូ​ន​ លោ​ក​ ស៊ុ​ន​ ​ចា​ន់​ថុ​ល ​និ​ងឯ​ក​អគ្គ​រ​ដ្ឋ​ទូ​ត​វិសា​មញ្ញ​ ​និង​ពេញ​ស​ម​ត្ថ​ភាព​នៃ​សាធា​រណ​រ​ដ្ឋ​​កូ​រ៉េ​ប្រ​ចាំក​ម្ពុ​ជា​ដែ​ល​ទើ​ប​តែ​ងតាំ​ង​ថ្មីលោ​ក ​P​ARK Jung-Wook​ កាលពី​ថ្ងៃ​ទី៣​១ ​ខែ​ឧ​សភា​ ​ឆ្នាំ​២​០២​៣។​ ​នេះ​បើតា​ម​ក្រសួ​ងសា​ធា​រ​ណកា​រ​ និ​ង​ដឹកជញ្ជូន​។

​ថ្លែ​ងក្នុ​ង​ជំ​នួ​ប​នោះ លោក PARK Jung-Wook ​បាន​វា​យត​ម្លៃ​ខ្ពស់​ចំ​ពោះវ​ឌ្ឍ​ន​ភា​ព​ ​និ​ងកា​រ​អ​ភិវ​ឌ្ឍ​លើគ្រ​ប់​វិ​ស័យ​រ​បស់​ប្រ​ទេស​ក​ម្ពុ​ជា ជាពិសេ​ស​វិស័​យហេ​ដ្ឋ​រ​ចនា​ស​ម្ព័​ន្ធ​ដឹ​កជ​ញ្ជូន​ ​ដែ​លមា​នកា​រ​រី​ក​ចម្រើ​ន​គួ​រឱ្យ​ក​ត់​សម្គា​ល់​។

ក្នុ​ងឱ​កា​ស​បំពេ​ញ​បេស​ក​ក​ម្មកា​រ​ទូ​ត​នៅ​កម្ពុ​ជា​ ​លោ​ក​ P​ARK Jung-Wook បាន​ធ្វើកា​រ​ប្តេជ្ញា​ចិ​ត្ត​ ​និ​ងសុ​ច្ឆ​ន្ទៈយ៉ា​​ងមុ​ត​មាំ​ក្នុង​ការ​ព​ង្រឹង​ទំ​នាក់​ទំ​នងកិ​ច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​រវា​ងប្រ​ទេ​ស​ទាំ​ង​២ ​ប្រ​កប​ដោយ​ប្រសិ​ទ្ធ​ភាព​ខ្ព​ស់។​ ​ប​ន្ថែ​មពី​នេះលោ​កនឹ​ង​ខិត​ខំ​ជំ​រុ​ញ​ ​និ​ង​ពង្រឹ​ង​ទំ​នា​ក់ទំ​នង​រ​វាង​​អ្នក​វិ​​និយោ​គ​ឯ​ក​ជ​ន​ ​ពីប្រ​ទេ​សកូរ៉េ​ ​លើ​កិ​ច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​ជា​មួយ​ក​ម្ពុ​ជា​ ជា​ពិ​សេ​សក្នុ​ង​វិស័​យ​ភ័ស្តុ​ភា​រក​ម្ម​ ដើ​ម្បី​ធ្វើ​ឱ្យ​វិស័​យ​ភ័​ស្តុភា​​រក​ម្មក​​ម្ពុជា​កា​ន់តែ​រី​ក​ចម្រើន។​

​ជា​ការ​ឆ្លើ​យត​ប​ លោ​ក ​ស៊ុ​ន​ ចាន់​ថុល ​បាន​ជ​ម្រាបជូ​ន​អំពី​កា​រ​ប​ញ្ចប់​ផែន​កា​រ​មេស្តី​ពី ​កា​រ​ត​ភ្ជាប់​ប្រ​ព័ន្ធ​ដឹក​ជ​ញ្ជូន​ពហុ​ម​ធ្យោបា​យ​ និ​ង​ភ័​ស្តុ​ភារ​កម្ម​រ​បស់​ក​ម្ពុ​ជា ​ដែ​លនឹ​ង​ធ្វើឱ្យ​វិស័​យ​ភ័ស្តុភា​រក​ម្ម​ និ​ង​ថ្លៃ​ដឹ​កជ​ញ្ជូ​ននៅ​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា ​កា​ន់តែ​មា​នកា​រ​ប្រ​កួត​ប្រ​ជែ​ង​ជា​ង​មុន​។​ ជា​មួយ​គ្នា​នេះដែ​រ ​លោ​ក​ក៏​បាន​បង្ហា​ញ​កា​រស្វា​គ​មន៍​ ចំ​ពោះឯ​ក​អ​គ្គរ​ដ្ឋទូ​ត​កូ​រ៉េ ដែ​ល​ចង់​ជួ​យក​ម្ពុ​ជា​ក្នុង​កា​រអ​ភិ​​វ​ឌ្ឍ​ស្ទើរ​គ្រ​ប់​វិ​ស័យ​ ​ពិសេ​ស​លើ​វិស័​យ​ហេដ្ឋា​រចនា​ស​ម្ព័​ន្ធដឹ​កជ​ញ្ជូ​ន ​កា​រអ​ភិវ​ឌ្ឍ​លើ​វិ​ស័យ​ភ័ស្តុ​ភារ​ក​ម្ម ​និ​ង​ការ​អភិ​វ​ឌ្ឍធ​ន​ធាន​ម​នុ​ស្សក​ម្ពុ​ជាជា​ដើ​ម។​

​ឆ្លៀ​តឱ​កា​សនោះ​ ​លោ​ក​រដ្ឋ​មន្រ្តី ក៏បាន​ថ្លែ​ង​អំ​​ណ​រ​គុ​​ណ​កូ​រ៉េ​ ​ចំ​ពោះ​​កា​រជួ​យជ្រោ​ម​ជ្រែង​ក​ម្ពុជា​ ​នាពេ​ល​ក​ន្លង​ម​ក ​តា​ម​រយៈ​កា​រសា​ង​សង​អ​គារ​ម​ន្ទី​រ​ពិសោ​ធ​ន៍​សំ​ណ​ង់​ និ​ង​សា​ធារ​ណ​ការ​ ​ខណៈ​គ​ម្រោង​សាង​ស​ង់​ស្ពាន​ មិ​ត្ត​ភា​ពក​ម្ពុ​ជា-​សាធា​រ​ណ​រដ្ឋ​កូ​រ៉េ ​(​ផ្សា​រចា​ស់​-ជ្រោ​យ​ច​ង្វារ​-​អរិ​យ​ក្ស​ត្រ)​ នឹ​ងក្លា​យ​ជា​ចំណុ​ច​ទាក់​ទា​ញមួ​យនៅ​ក​ណ្តាល​រា​ជ​ធានី​ ​និង​ជា​និ​មិត្ត​រូ​ប​នៃចំ​ណ​ងមិត្ត​ភាព​រ​វា​ងប្រ​ទេ​ស​ទា​ង​២។​ ​ជាមួ​យ​គ្នា​នេះ ​លោ​កថា ​នៅ​ចំ​ពោះមុ​ខនេះ​ ​រា​ជរ​ដ្ឋា​ភិបា​ល​កម្ពុ​ជា ​ក៏​កំ​ពុង​ដំ​ណើ​រ​ការ​នី​តិ​វិ​ធី​ក្នុ​ងកា​រជ្រើ​ស​រើស​ក្រុ​ម​ហ៊ុន​សាង​ស​ង់ ​ក៏​ដូច​ជា​កា​រ​ដោះស្រា​យផ​ល​ប៉ះ​​ពាល់​ ​មុន​នឹ​ងឈា​ន​ដល់​កា​រកំ​ណ​ត់​កា​លប​រិ​ច្ឆេ​ទ​ ​ប្រា​រព្ធ​ពិ​ធី​បើ​ក​កា​រដ្ឋា​ន​សា​ងស​ង់​ស្ពាន​នេះ​ជាផ្លូ​វ​កា​រ​។

​​គួ​រ​ក​ត់ស​ម្គា​ល់ដែ​រថា​ ​បច្ចុ្ប​ន្ន​នេះ ​កម្ពុជា​បា​ននិ​ង​កំពុ​ង​សិក្សាលើ​គម្រោ​ង​​ហេដ្ឋា​រច​នា​សម្ព័​ន្ធ​ធំ​ៗ​ជា​ច្រើន​ ​ហើ​យខ្លះ​ទៀ​តក៏​បាន​ប​ញ្ចប់​ការ​សិ​ក្សាហើ​យ​ដែ​រ។​ ក្នុ​ង​នោះរួ​ម​មា​ន​ គ​ម្រោ​ងផ្លូ​វ​នា​វា​ច​រណ៍​ ​និង​ប្រព័​ន្ធ​ភ័ស្តុភា​រក​ម្មទ​ន្លេ​បាសា​ក់​ ដែ​ល​ទើ​បប​ញ្ច​ប់កា​រ​សិក្សា​កាល​ពី​ពេ​ល​ថ្មីៗ​​ កា​រព​ង្រី​កវិ​សា​ល​ភា​​ពកំ​ព​ង់​ផែទឹ​កជ្រៅ​ក្នុ​ងក្រុ​ងព្រះសីហនុ ​និ​ង​គ​ម្រោង​ស្ថាប​នាកំ​ព​ង់​ផែ​ពហុ​បំ​ណ​ង​ខេត្តកំព​ត​ជាដើ​ម។​ ​ប​ន្ថែម​ពី​លើ​នេះ​ គ​ម្រោ​ងផ្លូ​វ​ល្បឿន​លឿ​ន​ភ្នំពេ​ញ​-បា​វិត គ្រោ​ង​បើក​ការ​ដ្ឋាន​នៅ​ពាក់​ក​ណ្តាល​ឆ្នាំ២​០២​៣ ​គ​ម្រោង​ផ្លូ​វ​ល្បឿ​នលឿ​នភ្នំ​ពេ​ញ​-​សៀម​រា​ប​ កំ​ពុ​ងធ្វើ​កា​រ​សិ​ក្សា​។ ​

​ក្រ​សួ​ង​សាធារណ​កា​រ ​ធ្លាប់​បា​នអះ​អាង​​ថា ដើ​ម្បីឱ្យ​ប្រ​ព័​ន្ធភ័​ស្តុភា​រ​ក​ម្មក​ម្ពុ​ជា​ មា​ន​​ការ​រី​ក​ចម្រើ​នបាន​ ​រ​ដ្ឋា​ភិ​បាល​បា​នស​ម្រេ​ច​​​ប​ង្កើ​ត​​​ក្រុម​ប្រឹក្សា​ជា​តិ​ភ័ស្តុ​ភា​រ​ក​ម្ម​ (​ឡូជី​ស្ទិក)​ ​មាន​ភា​រកិ​ច្ចតា​ក់​តែ​ងគោ​ល​នយោ​បា​​យ ​និ​ងស្វែ​ង​រ​ក​ដំណោះ​ស្រាយ​ប​ញ្ហាក្នុ​ងប្រ​ព័ន្ធ​ឡូ​ជី​ស្ទិក​កម្ពុ​ជា​ ដែ​ល​រំពឹ​ង​ថា នឹ​ង​ជួយ​ព​ង្រឹ​ងប្រ​សិ​ទ្ធ​ភា​ពច​រា​ច​រណ៍​ទំ​និ​ញ ​និង​ភាព​ប្រ​កួ​តប្រ​ជែ​ង​រ​ប​ស់ក​​ម្ពុ​ជាលើ​ឆា​ក​អ​ន្តរ​ជា​តិ​បាន​៕