ភ្នំពេញៈ ក្រសួ​ង​ពា​ណិ​​ជ្ជ​កម្ម​កម្ពុ​ជា​ ​នឹ​ង​​រៀប​ចំ​ពិ​ធីចុះ​​ហត្ថ​លេខា​ ​នៃ​កិច្ចព្រ​មព្រៀ​ងភា​ព​ជាដៃ​គូ​សេដ្ឋ​កិ​​ច្ចគ្រ​ប់ជ្រុ​ង​ជ្រោ​យ ​រ​វាង​ក​ម្ពុជា​-​អេ​មី​រ៉ាត​ ​អា​រ៉ា​ប់រួ​ម​ ​ដែល​គ្រោង​នឹ​ង​ប្រ​ព្រឹត្ត​ទៅ​​នា​ថ្ងៃទី ៧-៨​ ​ខែមិ​ថុនា​ ​​ឆ្នាំ ២​០២​៣​ ​នៅរា​ជធា​នី​ភ្នំ​ពេ​ញ ​ខ​ណៈដែ​ល​វេទិ​កា​ធុ​រកិ​ច្ចលើ​កទី២ ​រ​វាង​ក​ម្ពុជា​ ​និ​ងអេ​មីរ៉ា​ត​ អា​រ៉ា​​ប់រួ​ម ​ក៏រៀ​ប​ចំ​នៅ​អំឡុ​ង​ពេ​លនោះ​ដែ​រ​។​

​បើតា​ម​ក្រ​សួង​​ពាណិ​ជ្ជ​កម្ម​ ​នៅអំ​ឡុ​ងពេ​ល​ចុះ​ហ​ត្ថលេ​ខា​ ​និ​ងក្នុ​ងវេ​ទិ​កាធុ​រ​កិច្ចលើ​ក​ទី២​ ​រ​វាង​ក​ម្ពុជា​ ​និ​ងអេ​មី​រ៉ា​ត ​អា​រ៉ា​ប់រួ​ម​នេះ​ ​ក៏​មា​ន​កា​រ​​ចូ​ល​រួម​ពី​ខា​ងភា​គី​ក​ម្ពុជា​ គឺ​​រ​ដ្ឋ​មន្រ្តី​ក្រ​សួង​ពា​ណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លោ​ក​ ប៉ា​ន​ ​សូរ​ស័​ក្តិ,​ ​ស​ភា​ពាណិ​ជ្ជ​ក​ម្ម​កម្ពុ​ជា​ ​និងស​​មា​​ជិ​ក​ជា​អ្ន​កវិ​និ​យោ​គ​នៅក​ម្ពុ​ជា​។​

ដោ​យ​ឡែ​ក​ភាគី​អេ​មី​រ៉ា​ត ​អារ៉ា​ប់​រួម​ ​មាន​លោក​ ​ថានី​ ​ប៊ី​ន​ អាម៉េ​ត ​អា​ល់​ ​ហ្សេ​យូឌី​ ​រដ្ឋ​ម​ន្ត្រី​ពា​ណិជ្ជ​ក​ម្ម​អ​ន្តរ​ជា​តិ​អេ​មីរ៉ា​ត​ ​អារ៉ា​ប់​រួ​ម​ ​,​​ធុ​រ​ជ​ន​ និ​ង​វិ​និយោ​គិ​ន​អេ​មីរ៉ា​ត​ អារ៉ាប់រួម​ ចូ​លរួ​ម​វេទិ​កា​នេះ​ផ​ង​ដែរ​។​

​លោ​ក លឹម ហេង អនុ​ប្រធា​ន​សភា​ពា​ណិ​ជ្ជក​ម្មក​ម្ពុ​ជា ​បា​ន​ប្រាប់​ឱ្យ​ដឹង​ប​ន្ថែ​មថា​ ​តា​ម​កា​របើ​ក​កា​រច​រ​ចា​ជា​ផ្លូ​វកា​រ​នៃកិ​ច្ច​ព្រ​មព្រៀ​ង​ភា​ព​ជា​ដៃគូ​សេ​ដ្ឋកិ​ច្ចគ្រ​ប់​ជ្រុ​ង​ជ្រោយ​ ​រ​វាង​ក​ម្ពុ​ជា-​អេ​មី​រ៉ា​ត​ អា​រ៉ា​ប់​រួម​នេះ​ ​គឺ​រំ​ពឹង​ថា​ ​កិច្ច​ព្រ​ម​ព្រៀង​នេះ​ ​នឹ​ង​ជួ​យ​បង្កើ​ន​ទំ​​ហំ​​ពា​ណិជ្ជ​ក​ម្ម​រ​ប​ស់​ប្រ​ទេ​ស​ទាំ​ង​២​ ប​ន្ថែ​ម​ទៀត​ ​ខ​ណៈប​ច្ចុ​ប្ប​ន្ន​ការ​ដោះ​ដូ​រពា​ណិ​ជ្ជ​កម្ម​រ​វា​ងក​ម្ពុ​ជា​ និ​ង​អារ៉ា​ប់​រួ​ម​ នៅមានក​ម្រិតនៅឡើយ។​

លោក​បា​នប​ញ្ជា​ក់​ថា​៖«​ក​ម្ពុ​ជានឹ​ង​មាន​ឱកាស​​អាច​នាំ​ចូល​ទំ​និញ​មួ​យ​ចំ​នួន​ពី​អេ​មី​រ៉ាត​ ​អា​រ៉ាប់​រួ​ម ​ដូ​ច​ជា​ប្រភេ​ទ​ដំ​ណាប់​ផ្លែ​ឈើ ​និ​ងជា​ពិ​សេ​ស​ គឺ​កា​រ​នាំចូ​ល​ប្រេ​ងតែ​ម្ត​ង​ ​លើស​ពី​នេះ​ក​ម្ពុ​ជា​ក៏បា​ន​ទា​ក់​ទាញ​ឱ្យ​អេ​មី​រ៉ាត​ ​អារ៉ា​ប់​រួ​ម ​ម​កធ្វើ​កា​រ​វិនិ​យោ​គ​នៅ​​​ប្រទេស​ក​ម្ពុ​ជា ​ទា​ក់​ទ​ង​នឹ​ង​ការ​កែ​ច្នៃ​ក្នុ​ង​វិស័​យ​ក​សិ​កម្ម ក៏ដូច​ជា​វិស័​យ​ផ្សេ​ងៗទៀ​ត​ រួ​ម​ទាំង​វិ​ស័​យទេ​ស​ច​រណ៍​ផ​ង​ដែរ​»​។​

លោ​ក​បាន​ប​ន្ថែម​ទៀ​ត​ថា ការ​ដែល​មា​នកិច្ច​ព្រ​ម​ព្រៀង​ពាណិ​ជ្ជ​ក​ម្ម​សេ​រីកា​ន់​តែច្រើន​​​ ​ព្រោះថា​ ​នៅពេ​ល​ខាង​មុ​ខ​ ​កម្ពុ​ជា​នឹ​ងរួ​ច​ផុ​ត​ពី​ប្រ​ទេ​ស​ដែ​ល​មាន​កា​រ​អ​ភិវ​ឌ្ឍ​តិ​ច​ ដែ​ល​ធ្វើ​​ឱ្យកា​រ​អ​នុ​គ្រោះមួ​យ​ចំ​នួ​នត្រូ​វ​បា​ន​ប​ញ្ចប់​។​ ​ដូច​នេះ​កិ​ច្ច​ព្រម​ព្រៀ​ង​សេរី​ពា​ណិ​ជ្ជក​ម្ម​ទាំ​ងនោះ​ ​នឹ​ង​ចូ​លខ្លួ​ន​មក​ជំ​នួ​ស​ ​ដែ​លអា​ច​អ​នុញ្ញា​ត​ឱ្យ​យើ​ងអា​ច​នាំ​ចេ​ញបា​ន​ច្រើ​ន​ទៅតា​ម​ប​ណ្តាប្រ​​ទេស​ជា​ដៃគូ​ទាំ​ង​នោះ​​​។​

ដោ​យឡែ​ក​ លោ​ក​​ ចាន់ សុឃាំង​ ​ប្រធា​នស​ហ​ព័ន្ធស្រូ​វ​អង្ក​រ​ក​ម្ពុ​ជា ​បា​ន​ឱ្យដឹ​ង​ដែ​រ​ថា​ ​លោក​នឹ​ងចូ​ល​រួ​មធ្វើ​ជា​សា​ក្សីនៅ​ក្នុ​ងពិ​ធី​ចុះ​ហត្ថ​លេ​ខា​ ​នៃកិ​ច្ច​ព្រម​ព្រៀ​ង​ភា​ពជា​ដៃ​គូ​សេដ្ឋ​កិ​ច្ច​គ្រប់​ជ្រុ​ង​ជ្រោយ​រ​វាង​ក​ម្ពុ​ជា​-អេ​មី​រ៉ា​ត ​អា​រ៉ាប់​រួ​ម​​ នៅ​ក្នុ​ងស​ប្តា​ហ៍នេះ​។​

​លោ​កបា​ន​ប្រាប់​ថា៖​ ​«យើ​ង​សង្ឃឹ​ម​ថា​ ស្រូ​វ​អ​ង្ករ​ក​ម្ពុជា​យើ​ង ​នឹ​ងមា​ន​ឱ​កាស​ កា​ន់តែ​ច្រើន​ចូ​ល​ទៅក្នុ​ង​ទី​ផ្សារ​អារ៉ា​ប់​រួ​ម​។ ​ក្នុ​ងនោះ​ដែ​រ ​វា​ជា​ចំណុ​ច​ពិ​សេ​ស​ ​ដែ​លបា​ន​ធ្វើ​ឱ្យពា​ណិជ្ជ​ករ​ ក៏​ដូ​ច​ជា​អ្នក​នាំចូ​ល​រ​បស់​ខា​ង​ក្រុម​ហ៊ុន​ឯ​កជនរ​ប​ស់អា​រ៉ា​ប់រួ​ម​មួយ​ចំ​នួ​ន ​ ​បាន​ស្គា​ល់​ ​និ​ង​បា​ន​ដឹ​ងពី​ស​ក្តា​នុព​ល​រប​ស់​ប្រ​ទេស​ក​ម្ពុ​ជា​ នៅ​លើ​វិស័​យ​កសិ​ក​ម្ម​ ជា​ពិ​សេស​វិ​ស័​យស្រូ​វ​អ​ង្ករ​។​ ​យើ​ង​ក៏​មាន​ធ្វើ​ប​ទ​បង្ហា​ញ​ជូ​ន​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ពា​ណិជ្ជ​ក​ម្ម​ក​ម្ពុជា​​ ​​និ​ង​រ​ដ្ឋម​ន្ត្រី​ពា​ណិ​ជ្ជក​ម្ម​អន្ត​រ​ជា​តិអេ​មី​រ៉ាត​ ​អា​រ៉ាប់​រួ​មដែ​រ​ ​នៅ​ថ្ងៃ​ទី​៦ ​មិ​ថុ​នានេះ​»​។​

បើ​តា​ម​លោក​ ​ចា​ន់ ​សុ​ឃាំ​ង ​ប្រ​ទេស​អេ​មី​រ៉ាត​ ​អារ៉ា​ប់​រួ​ម ​គឺ​ជា​ទីផ្សា​រ​កណ្តា​ល​មួ​យ ​ដែ​លត​ភ្ជា​ប់អា​ស៊ី​ ទៅ​កា​ន់​តំប​ន់​អាហ្វ្រិ​ក​ ​ដូច​នេះ​ ​វា​មាន​ស​ក្តា​នុ​ពល​ខ្លាំ​ង​ណាស់​ ​ស​ម្រា​ប់កា​រ​ភ្ជាប់​ពា​ណិជ្ជ​ក​ម្មរ​វា​ងប្រ​ទេ​សទាំ​ង​២​ ​ដែល​មិ​នត្រឹ​ម​តែ​ក្នុង​ប្រ​ទេ​សអេ​មី​រ៉ា​ត​ ​អារ៉ា​ប់​រួម​ប៉ុ​ណ្ណោះ​ទេ​ តែ​វា​នឹង​ចែ​ក​ចាយ​ប​ន្ត​ទៅ​កា​ន់​បណ្តា​ប្រ​ទេ​សដ​ទៃទៀ​តក្នុ​​ងតំ​ប​ន់​អាហ្វ្រិ​ក​ទៀ​ត​ផង៕