ភ្នំពេញៈកម្ពុ​ជា​-​វៀតណាម បាន​រួ​ម​គ្នា​ប​ង្កើ​តវេ​ទិកា​ពា​ណិ​ជ្ជក​ម្ម​ក​ម្ពុ​ជា-វៀ​ត​ណា​ម ​ឆ្នាំ​ ២​០​២​៣ ដើ​ម្បីរួ​ម​​គ្នាពិ​ភា​ក្សា​រិះ​រក​ម​ធ្យោ​បាយ​នា​នា សំដៅ​ជំរុ​ញកំ​ណើន​សេដ្ឋ​កិច្ច ពាណិ​ជ្ជក​ម្ម និង​ការ​វិ​និយោ​គ​ទ្វេ​ភា​គី​ទៅ​វិ​ញ​ទៅ​​ម​ក​ឱ្យកា​ន់​តែ​មានភាពល្អប្រសើរ​បន្ថែម​ទៀត​​នា​ពេ​ល​ខា​ងមុ​ខ​។​

​វេទិ​កា​ពា​ណិ​ជ្ជ​ក​ម្ម កម្ពុជា-វៀត​ណាម​ ​ឆ្នាំ២០២៣​នេះ ​ត្រូ​វបា​ន​រៀ​បចំ​ឡើ​ង​ ដោយ​ស្ថា​ន​ទូ​តសា​ធា​រ​ណរ​ដ្ឋស​ង្គម​និ​យ​មវៀ​ត​ណា​ម ប្រ​ចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​គ​ណៈ​កម្មា​ធិ​កា​រវិ​និ​យោគ​ក​ម្ពុ​ជា ​និ​ង​គ​ណៈក​ម្មា​ធិកា​រ​តំ​ប​ន់សេ​ដ្ឋ​កិ​ច្ច​ពិសេ​ស​ក​ម្ពុជា​ នៃ​ក្រុ​មប្រឹ​ក្សា​អ​ភិ​វឌ្ឍ​ន៍​ក​ម្ពុ​ជា (ក.អ.ក.​) ​នាស្ថា​នទូ​ត​វៀ​ត​ណា​ម​ប្រ​ចាំក​ម្ពុ​ជា ដែ​ល​មា​ន​អ្ន​ក​ចូ​ល​រួ​មស​រុ​​បប្រ​មា​ណ​ជា​ង​ ២​​០០​នា​ក់​ ​កាល​ថ្ងៃ​ទី​៧​ ខែ​មិ​ថុនា​ ​ឆ្នាំ​២​០​​២​៣​។​

​​ក្នុ​ង​វេ​ទិ​កា​នេះ​ ​លោ​ក​ ជា​ ​វុ​ទ្ធី​ ​អ​គ្គ​លេខា​ធិ​កា​រ​រង​​គ​ណៈ​ក​ម្មា​ធិ​ការ​វិ​និ​យោ​គ​ក​ម្ពុ​ជា​ និ​ង​ជា​គ​ណៈ​ក​ម្មា​ធិកា​រ​តំ​ប​ន់​សេ​ដ្ឋ​កិ​ច្ចពិ​សេ​ស​កម្ពុ​ជា​នៃ​ក្រុម​ប្រឹ​ក្សាអ​ភិ​វ​ឌ្ឍន៍​ក​ម្ពុ​ជា​ ​(​ក.​អ.ក​.​) ​បា​ន​លើក​ឡើ​ង​ថា​ ​វេទិ​កា​ពាណិ​ជ្ជ​ក​ម្ម​ ក​ម្ពុ​ជា​-វៀ​ត​ណា​ម​ ឆ្នាំ​២​០​២​៣​ នេះ ​រៀ​ប​ចំ​ឡើង​ក្នុ​ង​គោល​បំ​ណង​ ​ដើ​ម្បី​អ​ញ្ជើញ​អ្ន​ក​ជំ​នួញ​ ​និង​​អ្ន​កវិ​និ​យោ​​គក​ម្ពុ​ជា​-​វៀត​ណា​ម​ ​ទាំងផ្នែ​ក​ឯក​ជ​ន​ ទាំ​ង​រ​ដ្ឋា​ភិបា​ល​នៃ​ប្រទេ​ស​ទាំ​ង២​ ​ព្រម​ទាំ​ង​ភាគី​ពា​ក់​ព័ន្ធ​ផ្សេ​ង​ៗ​ទៀ​ត ​ដើ​ម្បី​ម​កពិ​គ្រោះ​ ​ពិ​ភាក្សា​គ្នា​ ​រិះ​រក​ម​ធ្យោ​បា​យ​ដើ​ម្បីជំ​រុ​ញ​កំ​ណើ​ន​សេ​​ដ្ឋកិ​ច្ច​ ​ពា​ណិ​ជ្ជ​ក​ម្ម ​និ​ង​កា​រ​វិ​និយោ​គ​ ​នៅ​ក្នុង​ប្រ​ទេ​ស​ក​ម្ពុជា​ ​និ​ង​វៀ​ត​ណា​ម​។​

ជា​មួ​យ​គ្នា​នេះ​ ​លោក​ក៏​បាន​គូ​ស​បញ្ជា​ក់​ថា​ តាម​រ​យៈ​វេ​ទិ​ការ​នេះ​ ​យើ​ង​បា​នប​ង្ហា​ញ​ពី​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែ​ងរ​ប​ស់រ​ដ្ឋា​ភិ​បា​ល​រប​ស់​ប្រ​ទេ​សទាំ​ង​២​ក្នុ​ង​ការ​ព​ង្រឹ​ង​ព​ង្រី​ក​កិច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​គ្រប់​ជ្រុ​ង​ជ្រោ​យ​សំ​ដៅ​ជំ​រុញ ​និ​ង​ធា​នា​បា​ននូ​វ​វ​ឌ្ឍន​ភា​ព​ប្រក​បដោ​យ​ចី​រ​ភាព​ ​ខ​ណៈ​វេ​ទិកា​នេះ​ ​ក៏បា​ន​ប​ង្ហា​ញ​ពីកា​លា​នុវ​​ត្តភា​ព​វិនិ​យោ​គ​នៅ​កម្ពុ​ជា​ផងដែរ​។​ ​

លោក​ថា​៖«​ជា​ពិ​សេស​កិ​ច្ចស​ម្រួ​ល​ធុ​រកិ​ច្ច​ កា​រ​ផ្តល់​ជូ​ន​នូវ​កា​រ​លើ​ក​ទឹក​ចិ​ត្ត​ប្រ​ក​ប​ដោ​យ​ភា​ព​ទា​ក់​ទា​ញ ​និ​ង​ការ​ធា​នា​ កា​រ​ថែ​ទាំ​កា​រវិ​និ​យោ​គ ​ដូ​ច​មា​ន​ចែ​ង​នៅ​ក្នុ​ង​ច្បា​ប់​ ស្តី​ពី​វិ​និ​យោគ​នៃ​ព្រះរា​ជា​ណាច​ក្រ​ក​ម្ពុជា​ផ​ង​ដែ​រ​»។​

​នាឱ​កា​ស​នោះ​ដែរ​ ​លោ​ក​ ជា​ ​វុ​ទ្ធី​ ​ក៏បា​ន​បា​​នលើ​ក​ឡើ​ងពី​ ​អ​នុ​ក្រឹ​ត្យ​ស្តីពី​កា​រ​អនុ​វ​ត្ត​ច្បា​ប់​ស្តីពី​វិ​និ​យោគ​នៃ​ព្រះ​រាជា​ណា​ច​ក្រកម្ពុ​ជា​ដែ​លនឹ​ង​ចូល​ជា​ធ​រ​មាន​នា​ពេ​ល​ដ៏​ខ្លីខា​ង​មុខ​ ​ខណៈ​​រូប​លោ​ក​បា​ន​ជំរុ​ញ​លើ​កទឹ​ក​ចិត្ត​ឱ្យអ្ន​ក​ជំ​នួញ​ ​និ​ងអ្ន​ក​វិនិ​យោគ​ទាំង​ក​ម្ពុជា​ ​​ទាំ​ង​វៀត​ណា​ម​ ​រួស​រា​ន់ចា​ប់​យ​កឱ​កា​សវិ​និ​យោ​គនៅ​ក​ម្ពុជា​ថែ​ម​ទៀត​។​

​ពា​ក់​ព័ន្ធរឿ​ង​នេះ​ដែ​រ​ លោក ហុង វណ្ណៈ ​អ្ន​ក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់ទំន​ង​អន្តរជាតិ​នៃ​រា​ជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​លើក​ឡើ​ង​ថា នេះ​មិ​ន​មែ​នជា​លើ​ក​ទី១​ទេ​ ដែល​កម្ពុ​ជា-​វៀត​ណា​ម ​ប​ង្កើ​ត​វេ​ទិ​កាពា​ណិ​ជ្ជក​ម្មនេះ​ឡើ​ង ​ដើ​ម្បី​ពង្រឹ​ង​កិច្ច​ស​ហ​​ការ​វិនិយោ​គ​ទ្វេភា​គី​។ ​

លោក​ប​ន្តថា​ ​នាប៉ុ​ន្មា​នឆ្នាំ​ចុ​ង​ក្រោយ​នេះ​ ​លោក​ស​ង្កេ​ត​ឃើ​ញ​ ​ទំ​ហំ​ពា​ណិជ្ជ​ក​ម្ម​រ​វាង​ប្រទេស​ទាំ​ង២មា​ន​កា​រកើ​ន​ឡើ​ង​គួរ​ឱ្យ​ក​ត់ស​ម្គាល់​ ​មិ​ន​មាន​កា​រថ​យ​ចុះ​គួ​រ​ឱ្យ​ចាប់​អា​រ​ម្មណ៍​នោះ​ទេ ​ប៉ុ​ន្តែ​អ្វី​ដែ​ល​ស​ង្កេ​ត​ឃើញ​មួ​យ​ទៀត​នោះ​ គឺ​ជញ្ជី​ងអ​តុ​ល្យ​​ភា​ពនៃ​ពា​ណិជ្ជ​កម្ម​រ​វា​ងកម្ពុ​ជា-វៀតណា​ម។​

លោ​ក​បន្ត​ដូ​ច្នេះថា៖« ​កា​លណា​យើ​ងនិ​យា​យ​ពីតុល្យភា​ព​នៃ​ពា​ណិជ្ជ​កម្ម​ យើ​ង​ឃើ​ញ​ថា ភាគីវៀតណា​ម​ បា​ន​នាំ​ចូ​ល​ទំ​និ​ញម​កកា​ន់​ក​ម្ពុ​ជា​យើងច្រើ​ន​ជាង​ក​ម្ពុជា​ខ្លាំ​ង​ អ៊ី​ចឹ​ង​ ​ប្រ​សិ​ន​បើវៀ​តណា​ម​ ​មា​នឱ​កា​ស​នាំ​ចូ​លមកកាន់​ក​ម្ពុជា​ ​និង​ប្រ​ទេស​ប​ណ្តាអា​ស៊ានបា​ន​ច្រើ​ន ​គឺវា​ទា​ក់ទ​ងនឹ​ងត​ម្រូ​វកា​រ​គេ​អា​ច​ផ្គត់ផ្គ​ង់​ ​និ​​ងនាំចេ​ញ​បាន​ច្រើ​ន​ ដូច្នេះ​ចាំ​បា​ច់​ត្រូ​វឱ្យ​ក​ម្ពុ​ជាគិ​ត​គូ​រប​ន្ថែ​ម​លើ​ចំណុ​ច​នេះ»​។​

ជា​យោ​បល់​​រប​ស់​អ្ន​ក​​ជំ​នា​ញ​​សេ​ដ្ឋ​​​កិ​ច្ច​​រូបនេះ​​ចង់​ឃើ​ញ​ ភា​គី​​ទាំង២​ប​ង្កើ​ត​កិច្ចព្រមព្រៀ​ង​​ពា​ណិ​ជ្ជកម្ម​សេ​រី​រួម​គ្នា​ ​ដើ​ម្បី​ដឹ​ង​ពី​ត​ម្រូវ​ការ​ផ​លិត​ផ​ល​ ​ឬទំ​និ​ញ​ជា​ក់លា​ក់​ ​ដែ​ល​ចាំ​បាច់​ត្រូ​វកា​រ​នាំចេ​ញ​/​នាំចូ​ល​ ​ដើ​ម្បីប​ង្កើនកា​​រនាំ​ចេ​ញ​ទំ​និញកម្ពុ​ជា​ទៅកា​ន់​វៀត​ណា​ម ​ពិ​សេស​ផ្ត​ល់​ឱ​កាសដ​ល់អ្ន​ក​វិ​និយោ​គិ​នក​ម្ពុ​ជា​​ អា​ចមា​ន​ឱ​កាស​ទៅ​វិ​និ​យោគនៅ​ប្រ​ទេស​វៀ​ត​ណាម​បា​ន​ច្រើ​ន។​

តា​ម​រយៈ​វេ​ទិ​កា​​នេះ​ដែ​រ ​ភាគី​ពា​ក់ព័​ន្ធ​ ក៏​បា​ន​ប​ង្ហា​ញ​ក្តី​ស​ង្ឃឹម​យ៉ា​ង​មុ​​តមាំ​ដែ​រ​ថា​ ​នឹង​រួ​ម​ចំ​ណែ​ក​ព​ង្រីកនូ​វទំ​ហំសេ​ដ្ឋកិច្ច ពា​ណិ​ជ្ជ​កម្ម​ ​និ​ង​កា​រវិ​និ​យោគ​នៃ​ប្រទេ​ស​ទាំ​ង២ ឱ្យ​កាន់​តែធំ​ប​ន្ថែ​មទៀ​ត​ ​ព្រម​ទាំ​ង​ទ​ទួល​បាន​នូ​វ​លទ្ធផ​លជា​​វិជ្ជមាន នាពេល​ដ៏​ខ្លីខា​ងមុខ។

យោងតា​មទិ​ន្ន​ន័​យពី​​អគ្គនាយកដ្ឋា​នគយ​ ​និ​ងរដ្ឋាក​រក​ម្ពុជា ដែ​លបា​នផ្សាយ​កា​ល​ថ្ងៃ​ទី១​០​ ​ខែមី​នា ​ឆ្នាំ២​០​២​៣​ ​បាន​ប​ង្ហា​ញ​ថា ​រ​យៈពេល​២ខែ​​ដើម​ឆ្នាំ​២​០​២៣​នេះ​ ទំ​ហំ​ពា​ណិ​ជ្ជ​ក​ម្មក​ម្ពុជា​ ​ជា​មួយ​វៀ​ត​ណា​ម​ ស​ម្រេ​ច​បា​ន​ជា​ង​១​ពា​ន់លា​ន​ដុ​ល្លារ​ ​កើ​នឡើង​១​៤,២​%​។ ​ក្នុ​ង​នោះក​ម្ពុ​ជា ​នាំ​ចេ​ញទៅ​វៀតណា​មក្នុ​ង​តម្លៃ​ ៤​៩​១លា​ន​ដុ​ល្លា​រ​ កើ​ន​ឡើ​ង​៣៦​,​១%​ ​និ​ងនាំ​ចូ​លម​ក​វិញ​ក្នុ​ងត​ម្លៃ​ជា​ង​៥​៩​៣លា​ន​ដុ​ល្លា​រ ​កើ​ន​ឡើ​ង ​០​,៧​%​។

ផ​លិ​ត​ផល​សំខា​ន់​ៗ​ ដែ​​លក​ម្ពុ​ជា​ ​នាំចូ​ល​ពីវៀ​តណា​ម រួម​មាន​ ដែ​ក​ថែ​ប​ ​និង​ស​ម្ភា​​រសំ​ណង់ ​ប្រេ​ង​ ​ប​ន្លែផ្លែ​ឈើ​ ​និ​ង​​គ្រឿ​ង​ចក្រ​ក​សិ​កម្ម ចំណែកឯផ​លិ​តផ​ល​ដែ​លក​ម្ពុជា​ ​នាំ​ចេញ​ទៅ​វៀត​ណា​ម​ ​រួ​ម​មាន ផ​លិ​តផ​ល​ឈើ ​ស្វា​យ​ច​ន្ទី ​និ​ង​កៅស៊ូ​ជា​ដើម៕