
ម្ចាស់ភាគហ៊ុន និងភ្ញៀវកិត្តិយសចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះ Odom កាលពីថ្ងៃទី១១ ខែមិថុនា។ រូបថត សហការី
គម្រោងអភិវឌ្ឍន៍ចម្រុះ Odom កាន់តែខិតជិតសម្រេចចេញជារូបរាងហើយ ខណៈក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Urban Living Solutions (ULS) បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដ៏អស្ទារ្យដើម្បីបើកការដ្ឋានសាងសង់ Odom ដែលជាគម្រោងប្រកបដោយ «ស្តង់ដារស្ថាបត្យកម្មកំពូលថ្មី» មិនធ្លាប់មានពីមុននៅក្នុងរាជធានីភ្នំពេញ។
ពិធីបើកការដ្ធានសាងសង់នេះទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់គម្រោង Odom រួមមាន ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន ULS លោក គាន គឹមលាង ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីអញ្ចើញប្រសិទ្ធពរលើសិលាដំបូង និងសម្ពោធចាប់ផ្ដើម សាងសង់គម្រោងដែលផ្ដោតលើការរស់នៅបែបសហគមន៍មួយនេះជាផ្លូវការ។
ការសាងសង់គម្រោងអគារពហុមុខងារដ៏ទំនើប និងជានិមិត្តរូបថ្មីក្នុងទីក្រុងភ្នំពេញនេះ បានចាប់ផ្តើមនាថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ដោយមានលោក Khai Saharom ដែលជាស្ថាបត្យករនៃគម្រោង Odom បានលើកឡើងអំពីគម្រោងនេះថាជាគម្រោងនាំមកនូវ«ឱកាសដ៏ច្រើន សម្បូរបែប នាពេល អនាគត»។

ម្ចាស់ភាគហ៊ុន និងភ្ញៀវកិត្តិយសចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះ Odom កាលពីថ្ងៃទី១១ ខែមិថុនា។ រូបថត សហការី
លោក Khai Saharom បានមានប្រសាសន៍ថា៖ «Odom នឹងពាំនាំមកនូវស្តង់ដារ កំពូលថ្មី» សម្រាប់ផ្នែករចនាបថ និងស្ថាបត្យកម្មដនៅក្នុងរាជធានីភ្នំពេញ ហើយរឿងនេះអាចទៅរួចដោយសារយើងមិនចង់សង់ Odom ឱ្យក្លាយទៅជាតែអគារខ្ពស់ ឬមហិមានោះទេ។ យើងខិតខំព្យាយាមសាងសង់គម្រោងមួយនេះដោយផ្អែកលើចំណុចខ្លាំងនៃទីក្រុងនិងសហគមន៍នៃទីក្រុងភ្នំពេញ ដើម្បីរក្សាបាននូវចរិតលក្ខណៈនិងអារម្មណ៍នៃតំបន់ក្នុងស្រុក ខណៈពេលដែលត្រួសត្រាយផ្លូវដើម្បីវាយតម្លៃឡើងវិញនូវនិយមន័យនៃទីក្រុងអាស៊ីដែលរីកចម្រើន»។
លោកក៏បានបន្តថា ៖«យើងមានការជឿជាក់ខ្លាំងលើគម្រោង Odom ហើយយើងសង្ឃឹមថាសហគមន៍នៅ Odom នឹងមានការលូតលាស់រីកចម្រើន និងមានទំនុកចិត្តខ្ពស់លើអនាគតខ្ពស់ដូចនឹងកម្ពស់របស់អគារ Odom»។
នៅតាមបណ្តាយមហាវិថីព្រះនរោត្តម គម្រោងអភិវឌ្ឍន៍ចម្រុះ Odom ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៃប្រទេសសិង្ហបុរី ហើយ Odom ជាគម្រោងដែលមានអគារចំនួន២បូកបញ្ចូលគ្នា ពោលគឺអគារការិយាល័យ Odom Tower និងអគារការិយាល័យ Odom Living។
អគារការិយាល័យ Odom Tower មានកម្ពស់ ៤៥ ជាន់ មានយូនីតការិយាល័យកម្រិត A ផ្ទៃក្រឡារហូតដល់ ៤០ ០០០ ម៉ែត្រការ៉េ ដែលនឹងក្លាយជាតំបន់អាជីវកម្មថ្មីមួយ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកនិងអាជីវកម្មអន្តរជាតិ។ ចំណែកឯអគារលំនៅឋាន Odom Living វិញ មានកម្ពស់ ២២ ជាន់ និងត្រូវបានរចនាឡើងសម្រាប់គ្រួសារនិងអ្នកធ្វើការ ទាន់សម័យ។

Odom: គម្រោងអភិវឌ្ឍន៍ចម្រុះផ្តោតលើការរស់នៅបែបសហគមន៍។ រូបថត សហការី
អគារនេះផ្ដល់នូវយូនីតធំទូលាយប្រភេទ ១ បន្ទប់ ២ បន្ទប់ ៣បន្ទប់ និង៤បន្ទប់គេង ដែលមានផ្ទៃក្រឡាចាប់ពី ៧៨ ដល់ ២៦២ ម៉ែត្រការ៉េ ហើយបន្ទប់ទាំងអស់សុទ្ធតែអាចមើលឃើញទេសភាពទីក្រុងភ្នំពេញទាំងមូល។ វេរ៉ង់ដា និងបង្អួចដ៏ធំៗរបស់បន្ទប់នីមួយៗក៏ នឹងផ្ដល់ជូមនូវពន្លឺធម្មជាតិសម្រាប់បន្ទប់ទាំងនោះផងដែរ។
អគារទាំង ២ ខាងលើតភ្ជាប់គ្នានៅផ្នែកខាងក្រោមដោយ Odom Square ដែលមានកម្ពស់ ៥ ជាន់ បូករួមនឹងសួនច្បារដ៏ស្រស់ស្អាតនិងទីតាំងពាណិជ្ជកម្មចម្រុះរួមមាន ហាងអាហារនិងភេសជ្ជៈ ហាងលក់ឥវ៉ាន់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនិងតំបន់សហគមន៍ដែលពោរពេញទៅដោយរុក្ខជាតិបៃតង។
គម្រោងអភិវឌ្ឍន៍ Odom ទទួលបានវិញ្ញាបនប័ត្របបញ្ជាក់ LEED Gold ទុកជាមុន និងជាគម្រោងអគារដែលមានរចនាបថនិរន្តភាពផ្នែកបរិស្ថាន។ ទន្ទឹមនឹងនេះ ជាមួយនឹងការរួមបញ្ចូល«ភូមិអាកាស» ទៅក្នុងទម្រង់អគារការិយាល័យ ក្រុមការងារ Odom មានបំណងនាំមកនូវរបៀបរស់នៅទាំងបែបសហគមន៍ និងទីក្រុងដ៏រស់រវើកជូនដល់អ្នកប្រើប្រាស់។

កន្លែងការិយាល័យនៅ Odom ផ្តល់ភាពបត់បែនពេញលេញសម្រាប់ម្ទាស់ដើម្បីឌីសាញកន្លែងធ្វើការរបស់ពួកគេ។ រូបថត សហការី
«យើងជឿជាក់យ៉ាងមុតមាំថា ចីរភាពត្រូវតែមាននៅក្នុងគម្រោងអភិវឌ្ឍន៍ណាមួយ ព្រោះកត្តានេះមានសារៈសំខាន់ណាស់ដូចជាការផ្តល់នូវសេវាមូលដ្ឋានផ្សេងៗអញ្ចឹង»។
លោក Khai Saharom បានមានប្រសាសន៍ថា៖« រចនាបថដែលឆ្លើយតបទៅនឹងអាកាសធាតុយ៉ាងអំណោយផល និងមុខងារសន្សំថាមពល គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងត្រូវរចនាក្នុងវិធីដែលជួយឱ្យអ្នកប្រើប្រាស់អគារយល់ពីចក្ខុវិស័យរបស់អគារហើយជួយពង្រឹងចក្ខុវិស័យនេះខណៈដែលសហគមន៍បន្តរីកចម្រើននិងជឿនលឿន។ កត្តាទាំងនេះនឹងជួយយើងធានាឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ដែលមានចីរភាព»។
លោកបានបន្តថា៖ «ដើម្បីសម្រេចបានកត្តាខាងលើ យើងមិនត្រឹមតែប្រើប្រាស់សម្ភារសំណង់និងរចនានថនៃគម្រោងទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏រួមបញ្ចូលការប្រើប្រាស់ទស្សនៈនៃចីរភាពក្នុងការរៀបចំផែនការទីក្រុង និងការកសាងសហគមន៍ផងដែរ»។
ក្នុងនាមជាគម្រោងអចលនទ្រព្យដែលមានគុណភាពខ្ពស់ ពោពេញដោយការច្នៃប្រឌិតនិងការគិនវែងឆ្ងាយ Odom នឹងទទួលបានភាពជោគជ័យនៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាក្នុងទីផ្សារអាស៊ីដ៏ធំទូលាយ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងមានការកើនឡើង ៦,២% ក្នុងឆ្នាំ ២០២៣ ដែលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះដែរ ដោយផ្អែកលើនិន្នាការនៃទីក្រុងជិតខាងទីក្រុងភ្នំពេញកំពុងតែមានតម្រូវការការិយាល័យ គិតជាផ្ទៃក្រឡាប្រមាណ ៨៨៧ ០០០ ម៉ែត្រការ៉េ ប៉ុន្តែតាមការប៉ាន់ស្មានបច្ចុប្បន្ននេះការិយាល័យនៅភ្នំពេញមានតែប្រហែល ៦០០ ០០០ ម៉ែត្រការ៉េប៉ុណ្ណោះ បណ្ដាលឱ្យការវិនិយោគលើអគារការិយាល័យ Odom Tower គឺជាឱកាសវិនិយោគដ៏រឹងមាំ។
គម្រោង ULS ដូចជាគម្រោង Odom គឺជាការវិនិយោគរយៈពេលវែងមិនត្រឹមតែលើផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏លើអនាគតរបស់ប្រទេសយើងផងដែរ, នេះជាការលើកឡើងរបស់ស្ថាបនិកនិងនាយកគ្រប់គ្រងក្រុមហ៊ុន ULS លោក គាន គឹមលាង។
«ក្រុមហ៊ុន ULS ផ្តោតលើអ្នកទិញ ដែលមានបំណងចង់រស់នៅ និងធ្វើការនៅក្នុងអគាររបស់យើង ផ្ទាល់។ ការទិញអចលនទ្រព្យដើម្បីវិនិយោគលើគឺល្អនិងចាំបាច់ ប៉ុន្តែអ្នកដែលអាចកសាងសហគមន៍ និងធ្វើឱ្យអចលទ្រព្យមានគុណតម្លៃរយៈពេលវែងនោះគឺមាន អ្នកទិញ ហើយរស់នៅ និងប្រើប្រាស់ផ្ទាល់។ មានអ្នកទិញជាច្រើនប្រាប់យើងថា ដំបូងគាត់បានទិញអចលនទ្រព្យពីយើងដើម្បីតែវិនិយោគប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកគាត់បានសម្រេចចិត្តរស់នៅ និងចាត់ទុកវាជាលំនៅឋានចម្បងតែម្តង ដោយសារតែគាត់ចូលចិត្តផ្ទះទាំងនោះណាស់»។
លោកបានបន្ថែមថា៖ «នេះប្រហែលជាដោយសារតែរចនាបថនិងគុណភាពនៃគម្រោងហើយមូលហេតុចម្បងមួយទៀត គឺប្រហែលជាវិធីសាស្ត្រដែលផ្តោតសំខាន់លើតម្រូវការអ្នករស់នៅក្នុងសហគមន៍ ដែលជាវិធីសាស្ត្រយើងអនុវត្តចំពោះគម្រោងអភិវឌ្ឍន៍ទាំងអស់របស់យើង»។

វិធីសាស្ត្រនេះត្រូវបានឆ្លុះបញ្ចាំងលើផ្ទៃដីជាង ៧ ០០០ ម៉ែត្រការ៉េ ដែលជាតំបន់ពោរពេញដោយរុក្ខជាតិបៃតង សម្រាប់បើកជាសាធារណៈដើម្បីអនុញ្ញាតឱ្យសហគមន៍នៅក្នុងទីក្រុងមានតំបន់រុក្ខជាតិលំហែកាយ និងដើម្បីជួយលើកកម្ពស់ការរស់នៅ របស់ទីក្រុងភ្នំពេញ។ ផ្នែកមួយនៃទីធ្លាបៃតងដ៏សម្បូរបែបនេះគឺជាសួនច្បាររហូតដល់៥ជាន់នៅ Odom Square ស្ថិតនៅក្បែរកន្លែងលក់ឥវ៉ាន់ ដែលសាធារណជនអាចចូលបាន។
ទីធ្លាបៃតងនៅក្នុងទីក្រុងនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព និងសង្គមជាច្រើន ហើយជួយកាត់បន្ថយការបំពុលខ្យល់កំដៅនិងសំលេងរំខាននានា។ Odom ប្រើប្រាស់យុទ្ធសាស្ត្ររចនា និងសាងសង់ប្រកបដោយភាពចីរភាពដើម្បីជួយដោះស្រាយបញ្ហាបរិស្ថាន និង «បង្កើតចំណងសហគមន៍»។
លោក គាន គឹមលាង បានឱ្យដឹងថា៖ «ទីធ្លាបៃតងនិងយុទ្ធសាស្ត្ររចនា និងសាងសង់ប្រកបដោយភាពចីរភាពរបស់គម្រោង Odom គឺមានបំណងបំផុសគំនិតអ្នកប្រើប្រាស់ឱ្យរស់នៅប្រកបដោយការទទួលខុសត្រូវ ប្រើប្រាស់ធនធានដែលមានប្រកបដោយភាពឆ្លាតវៃ និងបង្កើតចំណងមិត្តភាពក្នុងសហគមន៍យូរអង្វែង»។
«ចីរភាព គឺបានមកពីរការខិតខំប្រឹងប្រែងរួមគ្នារហូត។ វាមិនគួរបញ្ចប់នៅពេលការសាងសង់គម្រោងអភិវឌ្ឍន៍នេះបញ្ចប់នោះទេ ពីព្រោះវិធីដែលយើងដោះស្រាយបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ននេះ គឺនឹងប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ»។

ភូមិអាកាសនៅក្នុងគម្រោង Odom ផ្តល់នូវរបៀបរស់នៅទាំងបែបសហគមន៍ និង ទីក្រុងទំនើបជូនអ្នកប្រើប្រាស់។ រូបថត សហការី
Odom គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ Urban Living Solutions (ULS) ដែលជាក្រុមហ៊ុនខ្មែរផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍បែបសហគមន៍។
ក្រុមហ៊ុន ULS ក៏ជាក្រុមហ៊ុននៅពីក្រោយទីកន្លែងច្នៃប្រឌិតលេចធ្លោចម្បងៗរបស់កម្ពុជាផងដែរ ដូចជាគម្រោង Rose Apple Square ភូមិបាគង្គនិង Factory Phnom Penh ជាដើម។
បង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការប្រកាន់ខ្ជាប់នូវគុណតម្លៃខ្លួនក្រុមហ៊ុន ULS មិនលក់ «យូនីត» ទេ។ ផ្ទុយទៅវិញ គឺ ULS សាងសង់លំនៅឋាន និងសហគមន៍ដែលមានតភ្ជាប់បុគ្គលម្នាក់ៗបំផុសគំនិតនិងផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅនិងធ្វើការនៅក្នុងសហគមន៍នោះ។
លោក គាន គឹមលាង បានមានប្រសាសន៍ថា៖ «ULS មិនខ្លាចនឹងចាប់យកឱកាសទេបើយើងគិតថា យើងអាចសាងសង់អ្វីមួយបានល្អលើសពីការរំពឹងទុករបស់អ្នកទិញរហូតដល់ធ្វើឱ្យគាត់ចង់រស់នៅ ឬធ្វើការនៅទីកន្លែងនោះដោយផ្ទាល់»។ បេសកកម្មរបស់ ULS គឺអភិវឌ្ឍរបៀបរស់នៅដ៏សមរម្យ និងលំនៅឋានផ្តោតលើការរស់នៅបែបសហគមន៍ ដែលមានម្ចាស់ផ្ទះជាអ្នករស់នៅផ្ទាល់»។
សម្រាប់ព័ត៌មាននិងការសាកសួរបន្ថែមសូមចូលទៅកាន់ https://www.odomphnompenh.com/ ឬទូរស័ព្ទ ០៩៩ ២៣១ ១៦៨៕