
វិភាគដោយ៖ លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities

តម្លៃគូរូបិយប័ណ្ណ USD/JPY បានស្ទុះងើប ឡើងវិញពីតម្លៃ ១២៩,៦៥ កាលពីថ្ងៃទី ២៤ ខែមីនា ហើយបានឡើងដល់កម្រិតខ្ពស់ ១៤៣,៨៨ ដោយចូលទៅក្នុងកម្រិតខ្ពស់នៃឆ្នាំមុន ចាប់តាំងពីខែវិច្ឆិកា។
ក្នុងអំឡុងពេលនេះ ការវិភាគផ្នែកបច្ចេកទេសសំខាន់ៗ សុទ្ធតែបង្ហាញនិន្នាការកើនឡើង ដែលអាចកំណត់ភាពខ្លាំងនៃលក្ខខណ្ឌទីផ្សារ។ សម្រាប់ផ្នែកព័ត៌មាន វាក៏មានចំណុចមួយចំនួន ដែលអាចធ្វើឱ្យមានការបន្ដកើនឡើងនៃគូរូបិយប័ណ្ណនេះ។
ទី១៖ ការរឹតបន្តឹងរយៈពេលវែងនៃគោលនយោបាយ រូបិយវត្ថុដោយរំពឹងទុកដោយធនាគារ កណ្តាលអាមេរិក ខណៈពេលដែលលោក Jerome Powell បាននិយាយថា ការដំឡើងអត្រាការប្រាក់ ២ ដងទៀតគឺសមរម្យសម្រាប់ឆ្នាំនេះ។ ទី២៖ ការបន្ធូរ បន្ថយរយៈពេលវែងនៃគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្ដាលជប៉ុន ខណៈលោក ទេសាភិបាល Kuroda និងសមាជិកក្រុមប្រឹក្សាគោលនយោបាយលោក Adachi ប្រកាន់ជំហរបន្ធូរបន្ថយ។ ទី៣៖ ភាពខុសគ្នានៃទិសដៅគោលនយោបាយរូបិយវត្ថុរបស់ជប៉ុន និងអាមេរិកប្រឆាំង នឹងចំណុចទី១ និង២។
ដោយផ្អែកលើចំណុចខាងលើ យើងព្យាករថា ប្រាក់ដុល្លារនឹងនៅតែមានសុទិដ្ឋិនិយម ហើយប្រាក់យ៉េននឹងធ្លាក់ចុះ។ នៅសប្តាហ៍នេះ ការយកចិត្តទុកដាក់ នឹងផ្តោតលើសេចក្តីថ្លែងការណ៍របស់មន្ត្រីជប៉ុន អាមេរិក អឺរ៉ុប និងអង់គ្លេស នៅឯវេទិកាធនាគារកណ្ដាលអឺរ៉ុប នៅទីក្រុង Sintra ប្រទេសព័រទុយហ្គាល់ និងកិច្ចប្រជុំគោលនយោបាយហិរញ្ញវត្ថុ របស់ធនាគារកណ្ដាល ជប៉ុន ដែលនឹងត្រូវប្រកាសនៅសប្តាហ៍នេះ ក៏ដូចជាការអន្តរាគមន៍ដោយពាក្យសម្ដីរបស់ជប៉ុន ដើម្បីការពារប្រាក់យ៉េន។ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ គូជួញដូរ USD/JPY អាចប្រែប្រួលក្នុងចន្លោះពី ១៤១,៧៥ ទៅ ១៤៥, ២៥៕
