កាលពី​ថ្ងៃ​សុក្រ ស​ន្ទ​ស្សន៍​ហ៊ុន Nasdaq100 បាន​កើន​ឡើងដល់​តម្លៃ 15210.63 ខណៈពេល ដែល​ស្ថិតិការងារ​របស់​សហរដ្ឋ​អាមេរិក ​បានចេញ​ផ្សាយ​ទិន្នន័យ​ ការងារ​ប្រចាំ​ខែមិថុនា ជាមួយ​នឹង​​តួលេខ​ជាក់ស្តែង ដែល​មិនសូវ​ល្អ​សម្រាប់​រូបិយប័ណ្ណ ​ដុល្លារ​អាមេរិក​ នោះទេ ដោយ​កំណើន​ការងារ​បាន​ធ្លាក់ចុះ 97 000 បើ​ធៀប​នឹង​ខែ​មុន​។​

ជាមួយ​ស្ថានភាព​ការងារ​របស់​សហរដ្ឋ​អាមេរិក​ ដែលត្រូវបាន​ចាត់ទុកថា ​ខ្សោយ បានធ្វើឱ្យ​គូ​ទាំងអស់ ​ដែល​ធៀប​នឹង​ប្រាក់​ដុល្លារ ស្ទុះ​ងើបឡើង​វិញ​ នៅ​ដើម​សប្តាហ៍​នេះ រួមទាំង​ស​ន្ទ​ស្សន៍ Nasdaq100 ផងដែរ​។ កាលពី​ថ្ងៃ​ចន្ទ Nasdaq100 បានចាប់ផ្តើម​បង្កើត​ទិសដៅ​កើនឡើង​ ជាមួយនឹង​តម្លៃបិទ 15045.64 ហើយ​បន្តទៅ​ប្រហែល 15135 នៅ​ថ្ងៃ​​អង្គារ និង​អាច​ប្រែប្រួល​ក្នុង​ចន្លោះ​ពី 15250 ទៅ 14940​។​

បើ​គិត​ក្នុង​ក្រាប​រយៈពេល​ ១​ សប្តាហ៍ ឥឡូវនេះ​ តម្លៃ​ស្ថិតនៅចំណុច​ខ្ពស់​ទៅហើយ​។ ដូច្នេះ​ឱកាស​ធ្លាក់ចុះក៏​ខ្ពស់​ដែរ ពីព្រោះថា​ទោះបីជា​ប្រាក់​ដុល្លារ​ មាន​ភាព​ទន់ខ្សោយ​ ដោយសារ​ស្ថានភាព​ការងារ វា​ក៏មាន​កត្តាព័ត៌​មាន​ដ៏​សំខាន់​មួយ​​ ដែល​គាំទ្រ​​ដល់​ប្រាក់​ដុល្លារ​ ផងដែរ​។ នៅ​ថ្ងៃទី ​២៦ ខែកក្កដា នេះ ធនាគារ​កណ្តាល ​​សហរ​ដ្ឋ​អាមេរិក​ នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​​​អំពី​លទ្ធភាព​នៃ​ការដំឡើង ​អត្រា​ការប្រាក់​បន្ថែមទៀត ​រប​ស់​ខ្លួន​ពី​កម្រិត​បច្ចុប្បន្ន 5.25% សម្រាប់​បន្ថយ​អតិ​ផរ​ណា​​​របស់ខ្លួន​ ឱ្យដល់​គោល​ដៅ​​ត្រឹម ២%។​

​ដូច្នេះ វិនិយោគិន​ ដែល​ជួញដូរ​ដោយយោង​ទៅតាម​ក្រាប​តម្លៃ ​ក្នុង​រយៈពេល ​១​ សប្តាហ៍ អាច​ពិចារណា​លក់ Nasdaq100 ដោយ​កំណត់​មុខងារ​យកប្រាក់​ចំណេញ និង​ការពារ​ហានិភ័យ​នៅក្នុង​ចន្លោះ 15250 ទៅ 14940​៕​