
វិភាគដោយ៖ លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities

កាលពីថ្ងៃសុក្រសប្តាហ៍មុន គូជួញដូរ USD/JPY បានធ្លាក់ចុះដល់ ១៤០,៧៥ យ៉េន (ក្នុង ១ ដុល្លារ) ប៉ុន្តែបានងើបឡើងវិញដល់ ១៤១ យ៉េន បន្ទាប់ពីទីផ្សារសហរដ្ឋអាមេរិកបានបើក។ សូចនាករបច្ចេកទេស Ichimoku Cloud Upper Limit បានបន្តបង្ហាញកម្រិតតម្លៃទាប និងសញ្ញាកើនឡើងខ្លាំងត្រូវ បានបង្ហាញដោយ Perfect Order។ លើសពីនេះ Candlestick ប្រចាំថ្ងៃបានបង្ហាញពីការបំបែកកើនឡើងនៅពីលើ Ichimoku Conversion Line និង Base Line។ ទាំងអស់នេះបាន បង្ហាញពីទំនោរកើនឡើង។
វាក៏មានកត្តាព័ត៌មានគាំទ្រដល់ទិសដៅកើនឡើងនេះផងដែរ។ ទី១ គឺមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក នឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលជាកត្តាដែលរួមចំណែកដល់ការកើនឡើងនៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ ទី២ គឺមានការរំពឹងទុកថា ធនាគារកណ្តាលជប៉ុននឹងបន្តគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួន ដែលរក្សាអត្រាការប្រាក់ជប៉ុនទាប និងមានស្ថិរភាព។ ជាចុងក្រោយ មានការរំពឹងទុកថា ភាពខុសគ្នានៃអត្រាការប្រាក់កាន់តែទូលំទូលាយរវាងសហរដ្ឋអាមេរិក និងជប៉ុន។ ការកើនឡើងស្របគ្នានៃអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក និងភាគហ៊ុនអាមេរិក ក៏កំពុងជំរុញការលក់ប្រាក់យ៉េនផងដែរ។
ទោះជាយ៉ាងណា ទីផ្សារនឹងមានការផ្តោតសំខាន់លើព្រឹត្តិការណ៍គោលនយោបាយរូបិយវត្ថុ នាពេលខាងមុខរបស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធអាមេរិក (FOMC) ក្រុមប្រឹក្សាគ្រប់គ្រងធនាគារកណ្តាលអឺរ៉ុប (ECB) និងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុ របស់ធនាគារជប៉ុន (BOJ) ដែលគ្រោងធ្វើនៅពាក់កណ្តាលសប្តាហ៍នេះ។ ដូច្នេះ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ USD/JPY នឹងអាចប្រែប្រួលក្នុងចន្លោះពី ១៤០,៧៥ ទៅ ១៤២,២៥ យ៉េន៕
