បន្ទាប់ពី​ការដំឡើង​អត្រា​ការប្រាក់​ចុងក្រោយ​ របស់​សហរដ្ឋអាមេរិក​ ចំនួន ០,២៥% តម្លៃ​មាស​នៅតែមាន​ទំនោរ​កើនឡើង​ដល់ ២ ០០០ ដុល្លារ (​ក្នុង ​១ ​​អោន​ស៍​)​។ ក្នុង​ខែកក្កដា ​តម្លៃ​មាស​បាន​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ១ ៩៦៥​ ដល់ ១ ៩៨៧ ដុល្លារ​។ ចាប់តាំងពី​ខែឧសភា ​មក តម្លៃ​មាស​មិនមាន​ ការប្រែប្រួល​ខ្លាំង​នោះទេ ដែល​អាច​បញ្ជាក់ថា ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក​ មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​ដើម្បី​ធ្វើឱ្យ​មាស​ចុះខ្សោយ​នោះទេ​។​

តម្លៃ​មាស​ប្រចាំថ្ងៃ​បានចាប់ផ្តើម​ក្នុង​ខែ​ថ្មី ជាមួយនឹង​សម្ពាធ​បន្ដិច​ដែល​បណ្ដាលមកពី​កំណើន​ទិន្នផល​រតនាគារ​របស់​សហរដ្ឋអាមេរិក និង​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​។​ កាលពី​ថ្ងៃ​អង្គារ ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​បាន​កើនឡើង ០,៥% ហើយ​នៅ​ថ្ងៃ​ពុធ​ តម្លៃ​មាស​បាន​ធ្លាក់​ចុះមក​ប្រហែល ១ ៩៤១ ដុល្លារ​។​ យ៉ាងណាមិញទីផ្សារ​នៅតែ​គិត​លើ​ឥទ្ធិពល​អវិជ្ជមាន​ថ្មីៗ​ នៃ​វិស័យ​ផលិតកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ ក្នុង ខែកក្កដា​ ដែលជា​ខែ​ទី​៩ ​នៃ​ការធ្លាក់ចុះ​ផ្នែក​អាជីវកម្ម និង​ការបើក​ការងារ​នៅ​ខែមិថុនា ដែល​បាន​ថយចុះ​ពី ៩,៦២​ ទៅ ៩,៥៨ លាន​។​

​ក្នុង​សប្តាហ៍​នេះ ទីផ្សារ​កំពុង​រង់ចាំ​មើល​ទិន្នន័យ​ការងារ​ប្រចាំខែ ​របស់​សហរដ្ឋអាមេរិក ដែល​គ្រោង​នឹង​ចេញ ផ្សាយ​នៅ​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ជាមួយ​តួលេខ​រំពឹងទុក​នៃ​ស្ថានភាព​ការងារមិនល្អ​ប្រសើរ​ សម្រាប់​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​នោះទេ​។ ជាមួយ នឹង​កត្ដា​ព័ត៌មាន​ទាំងនេះ រួម​នឹង​ការយល់ឃើញថា ធនាគារកណ្ដាល​នឹង​បញ្ចប់​ការដំឡើង​អត្រា​ការប្រាក់

តម្លៃ​មាស​អាច​នឹង​ឡើងដល់ ​១ ៩៦៥ ដុល្លារ ប្រសិនបើ​វា​អាចបង្កើត​កម្រិត​តម្លៃ​ទាប​ត្រឹម​ ១ ៩៤០ ដុល្លារ​៕​