កូវីដ​១៩ បាន​ធ្វើឱ្យ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​បាត់បង់​ភ្ញៀវទេសចរ​អន្តរជាតិ​ស្ទើរ​ទាំងស្រុង​។ហេង ជីវ័ន

បន្ទាប់ពី​ឡើងដល់ ២ ០៨១ ​ដុល្លារ (​ក្នុង​ ១​ អោន​ស៍​) នៅ​ខែឧសភា ឆ្នាំ​ ២០២៣ កម្លាំង​របស់​មាសបាន​ថយ​ចុះ​ជា​លំដាប់ ជាមួយនឹង​ឥទ្ធិពល​ចុងក្រោយ ពី​កំណើន​ទិន្នន័យ​ការ​ចំណាយ (Core Retail Sales និង Retail Sales) របស់​សហរដ្ឋអាមេរិក​សម្រាប់​ខែកក្កដា​ មាន​ភាពល្អប្រសើរ​។ ​

តម្លៃ​មាស​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​ពុធ ១ ថ្ងៃ​ បន្ទាប់ពី​ការធ្លាក់ចុះ​ជិត​ដល់​កម្រិត​តម្លៃ​ទាប ១ ៩០០ ដុល្លារ ដោយ សារ​ព័ត៌មាន​នៃ​ទិន្នន័យ​ការ​ចំណាយ​របស់​ប្រជាជន​សហរដ្ឋអាមេរិក​ បាន​ឡើង​ច្រើនជាង​ការរំពឹងទុក​នៅ​ក្នុង​​​ខែកក្កដា និង​បាន​ជំរុញឱ្យមាន​ការរំពឹង​ទុក​ថា ធនាគារកណ្ដាល​សហរ​ដ្ឋអាមេរិក នឹងមិន​ទាន់​បញ្ចប់​ជា​មួយ​​ការដំឡើង​អត្រា​ការប្រាក់​របស់ខ្លួន និង​បង្ហាញថា​ សេដ្ឋកិច្ច​នៅតែ​បន្ត​កើនឡើង​នៅ​ដើម​ត្រីមាស​ទី​៣ ខណៈពេលដែល​ត្រូវ​រក្សា​ការ​ធ្លាក់ចុះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​។

ម្យ៉ាងវិញទៀត វា​ក៏មាន​ការគាំទ្រ​ពី​ទិន្នផល​រតនាគារ​សហរ​ដ្ឋ​អាមេរិក ​រយៈពេល ​១០ ឆ្នាំ ដែល​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ជិត ១០ ​ខែ ដែល​ធ្វើឱ្យ​មាន​ភាព​ទាក់ទាញ​ជាងការទិញ​មាស​ ដែល​មិនមាន​ការប្រាក់​។

តាម​លក្ខណៈ​បច្ចេកទេស​វិញ ដោយ​ផ្អែកលើ​សូចនាករ Technical Confluence រយៈពេល ៤ ​ម៉ោង មាស​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​ចំណុច​កម្រិត​ខ្ពស់ ១ ៩២៥​ ដុល្លារ ដែល​បង្ហាញថា តម្លៃ​មាស​អាច​នឹង​ធ្លាក់​ចុះក្រោម​កម្រិតទាប ​ដែល​បានកើតឡើង​កាលពី​ខែមិថុនា​។ ​

​ដូច្នេះ សម្រាប់​ការវិភាគ​ការជួញដូរ​នៅ​សប្តាហ៍​នេះ វិនិយោគិន​គួរតែ​រង់ចាំ​មើលថា បើ​តម្លៃ​មាស​អាច​បំបែក​តម្លៃ​ទាប​បំផុត​នៅ​ខែមិថុនា​បាន វា​អាច​នឹង​បន្ដ​ធ្លាក់ចុះ​ទៀត​៕

សព្វថ្ងៃ​ស្ករត្នោត GI លក់​ក្នុងតម្លៃ ៦ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍