និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.)​ ជា​អាជ្ញាធរ​ដែលមាន​មុខងា​រ​គ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​ការងារ​ចម្បង និង​អាទិភាព​ដែល ន​.​ម​.​ក​. តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។

​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន​នៅក្នុង​វិស័យ​មូល​ប​ត្រ​បាន​បញ្ញត្តិ​កំណត់​នូវ​យន្តការ​ជាច្រើន ក្នុង គោលដៅ​ការពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ ដោយ​ក្នុងនោះ​រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​គ្រប់គ្រង និង​ត្រួតពិនិត្យ​តួអង្គ​អ្នកចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ និង​ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ចាត់ទុកជា​មូល​ប​ត្រ ការបន្ត​ការត្រួត​ពិនិត្យ តាមដាន​ការធ្វើ​អាជីវកម្ម និង​ការផ្តល់​សេវាកម្ម​របស់​តួអង្គ​ទាំងអស់ ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេល​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​បោះផ្សាយ នីតិវិធី​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​តាមរយៈ​យន្តការ SERC Alert ការ​ចុះ​អធិការកិច្ច ការទទួល​ពាក្យបណ្តឹង​និង​ដោះស្រាយ​វិវាទ ការស៊ើបអង្កេត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។​

​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ជាច្រើន​ត្រូវបាន​រៀបចំ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​គ្រប់គ្រង​តួអង្គ​ក្នុង​វិស័យ​មូល​ប​ត្រ​។ មិនមាន​ក្រុមហ៊ុន ឬ បុគ្គល​ណាមួយ​ដែល​ត្រូវបាន​អនុញ្ញាត ឱ្យធ្វើ​អាជីវកម្ម ឬ​ប្រតិ​ប​តិ្ត​ការពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ មុនពេល​ដែលមាន​ច្បាប់ ឬ​បទ​ប្ប​ញ្ញ​តិ្ត​គ្រប់គ្រង​ត្រឹម​ត្រូវ​នោះទេ​។

លោក សម រង្ស៊ី កាលពី​នៅ​ស្រុក​ខ្មែរ​ឆ្នាំ​ ២០១៥​។ហុង មិនា

​បន្ថែម​លើ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ​និង​ការជួញដូរ​មូល​ប​ត្រ​មហាជន និង​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន ន​.​ម​.​ក​. បានរៀបចំ​ប្រកាស​ជាច្រើន​ក្នុង​គោលបំណង គ្រប់គ្រង​ប្រតិ​ប​តិ្ត​ករ​ទីផ្សារ​មូល​ប​ត្រ ប្រតិ​ប​តិ្ត​ករ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់​មូល​ប​ត្រ ប្រតិ​ប​តិ្ត​ករ​រក្សាទុក​មូល​ប​ត្រ ក្រុមហ៊ុន និង​ភ្នាក់ងារ​ក្រុមហ៊ុន​មូល​​ប​ត្រ ក្រុមហ៊ុន​សម​ភាគី​កណ្តាល ក្រុមហ៊ុន​ឈ្មួញ​ជើងសា និង​ភ្នាក់ងារ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក្រុមហ៊ុន​សហគ្រាស​បោះផ្សាយ​លក់​មូល​ប​ត្រ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បតិ្ត​ជំនួស តួអង្គ និង​អ្នកចូលរួម​ផ្សេងទៀត​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​របៀបរៀបរយ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ និង​ជាពិសេស​ធានា​កិច្ច​គាំពារ​វិនិយោគិន​សាធារណៈ​។

​ខាងក្រោម​នេះ​គឺជា​ប្រកាស​សំខាន់ៗ ដែល​ត្រូវ​បានរៀបចំ​ដោយ ន​.​ម​.​ក​. ដើម្បី​គ្រប់​គ្រង​តួអង្គ និង​អ្នកចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ ហើយ​សាធារណជន​អាច​ស្វែងរក​ប្រកាស​ទាំងអស់នេះ នៅលើ​គេហទំព័រ​របស់ ន​.​ម​.​ក​. តាមរយៈ​គេហទំព័រ​ https://www.serc.gov.kh/khmer/index.php​។​

អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​ ត្រូវបានប្រើប្រាស់ដើម្បី​បង់​រំលស់​ ឬ​ដាក់បញ្ចាំ។ រូបថត ហ្វេសប៊ុក

​បទ​ប្ប​ញ្ញ​តិ្ត​ក្នុង​វិស័យ​មូល​ប​ត្រ បាន​បញ្ញត្តិ​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ ការអនុញ្ញាត និង​/​ឬ​ការទទួលស្គាល់​ពី ន​.​ម​.​ក​. ដើម្បី​អាចធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម និង​ផ្តល់​សេវាកម្ម​នៅក្នុង​វិស័យ​មូល​ប​ត្រ​ជាអាទិ៍ លក្ខខណ្ឌ​តម្រូវ​ផ្នែក​ហិរញ្ញវត្ថុ រចនាសម្ព័ន្ធ​គ្រប់គ្រង ធនធានមនុស្ស ប្រព័ន្ធ​បច្ចេកវិទ្យា ទីតាំង លក្ខខណ្ឌ​តម្រូវ​លើ​កម្រិត​មូលធន​ភាគ​ហ៊ុ​និក ប្រាក់​តម្កល់​ធានា​អាជីវកម្ម និង​អភិ​​បាល​កិច្ច ជាដើម​។ ន​.​ម​.​ក​.​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ខាងលើនេះ មុននឹង​ផ្តល់​អាជ្ញាប័ណ្ណ ការអនុញ្ញាត និង​/​ឬ​ការទទួលស្គាល់​។​

​បន្ទាប់ពី​ផ្តល់​អាជ្ញាប័ណ្ណ ការ​អនុ​ញ្ញាត និង​/​ឬ​ការទទួលស្គាល់ ន​.​ម​.​ក​. នៅតែ​បន្ត​ត្រួតពិនិត្យ​ការអនុវត្ត​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​របស់​អ្នកចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ ទាំងអស់ និង​ថា​តើ​មាន​ករណី​ប្រព្រឹត្តល្មើស ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​វិនិយោគិន​សាធារណៈ​ដែរ ឬទេ​?

រៀបចំ​ដោយ​៖​​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​

អ៊ី​មែ​ល​៖ legal@serc.gov.kh​ ​

ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១